យ៉ូស្វេ 15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ទឹកដីរបស់កុលសម្ព័ន្ធយូដា 1 ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា តាមពូជអំបូររបស់គេ គឺខាងត្បូងទល់នឹងព្រំប្រទល់ស្រុកអេដុម ត្រង់ទីរហោស្ថានស៊ីន នៅខាងត្បូងបំផុត។ 2 ព្រំប្រទល់ខាងត្បូងរបស់គេ ចាប់តាំងពីចុងសមុទ្រស្លាប់ គឺចាប់ពីឈូងសមុទ្រដែលបែរទៅទិសខាងត្បូង 3 គឺឆ្ពោះទៅទិសខាងត្បូង ឡើងតាមជ្រលងភ្នំអាក្រាប៊ីមទៅដល់ស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា តម្រង់ទៅដល់ហេស្រុន ហើយឡើងទៅដល់អាដារ រួចបត់មកដល់ការកា 4 ទៅដល់អាសម៉ូន រួចចេញទៅតាមស្ទឹងស្រុកអេស៊ីព្ទ ផុតត្រឹមសមុទ្រ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់អ្នករាល់គ្នា។ 5 ឯព្រំប្រទល់ខាងកើត គឺសមុទ្រស្លាប់ រហូតដល់ចុងទន្លេយ័រដាន់ ហើយព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់ពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់ 6 ឡើងទៅដល់បេត-ហុកឡា តម្រង់ទៅខាងជើងបេត-អារ៉ាបា រួចឡើងទៅដល់ផ្ទាំងថ្មរបស់បូហាន ជាកូនរូបេន។ 7 ព្រំប្រទល់នេះចាប់ពីជ្រលងភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅទិសខាងជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅអាឌូមីម នៅខាងត្បូងស្ទឹង ហើយព្រំប្រទល់នេះកាត់តាមក្បាលទឹកអេន-សេមែស មកផុតត្រឹមអេន-រ៉ូកេល 8 រួចចាប់ពីទីនោះ ឡើងតាមជ្រលងភ្នំបេន-ហ៊ីនណម ខាងត្បូងក្រុងយេប៊ូស (គឺជាក្រុងយេរូសាឡិម) រួចឡើងទៅដល់កំពូលភ្នំដែលនៅខាងលិច ទល់មុខជ្រលងភ្នំហ៊ីនណម នៅចុងខាងជើងជ្រលងភ្នំរេផែម។ 9 បន្ទាប់មក ព្រំប្រទល់លាតសន្ទឹងចាប់ពីកំពូលភ្នំនោះ ចុះទៅដល់ក្បាលទឹកណែបត្វា ហើយពីទីនោះទៅដល់ក្រុងនានានៃភ្នំអេប្រុន រួចបត់តាមបាឡា (គឺជាក្រុងគារយ៉ាត់-យារីម)។ 10 ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា 11 ចាប់ពីទីនោះ ទៅដល់ជម្រាលខាងជើងភ្នំអេក្រុន រួចបត់ទៅស៊ីក្រុន ហើយកាត់តាមភ្នំបាឡា រហូតដល់យ៉ាបនាល រួចផុតត្រឹមសមុទ្រ។ 12 ឯព្រំប្រទល់ខាងលិច គឺសមុទ្រធំ និងឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់ពួកកូនចៅយូដា តាមពូជអំបូររបស់គេ។ លោកកាលែបកាន់កាប់ក្រុងហេប្រុន 13 លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់) 14 លោកកាលែបបានបណ្តេញកូនរបស់អ័ណាក់ទាំងបីចេញ គឺសេសាយអ័ហ៊ីម៉ាន និងតាលម៉ាយ ដែលជាពូជពង្សរបស់អ័ណាក់។ 15 លោកបានឡើងពីទីនោះ ទៅទាស់នឹងពួកអ្នកស្រុកដេបៀរ រីឯក្រុងដេបៀរនោះ ពីដើមមានឈ្មោះថា គារយ៉ាត់-សេភើរ។ 16 លោកកាលែបមានប្រសាសន៍ថា៖ «បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន ខ្ញុំនឹងលើកអាកសា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ 17 ដូច្នេះ អូធ្នាលជាកូនកេណាស ដែលកេណាសជាប្អូនលោកកាលែប ក៏វាយយកបាន ហើយលោកកាលែបក៏លើកនាងអាកសា កូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ 18 កាលនាងបានមកដល់គាត់ នាងក៏បបួលគាត់ឲ្យសុំដីមួយកន្លែងពីឪពុកនាង។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនចង់បានអ្វី?»។ 19 នាងឆ្លើយតបថា៖ «សូមលោកឪពុកចែកឲ្យកូនមួយចំណែកផង ដ្បិតលោកឪពុកបានឲ្យកូនមានដីខាងត្បូងហើយ ដូច្នេះ សូមឲ្យកូនមានក្បាលទឹកដែរ»។ លោកកាលែបក៏ចែកក្បាលទឹកខាងលើ និងខាងក្រោមឲ្យនាង។ ក្រុងនានារបស់កុលសម្ព័ន្ធយូដា 20 នេះជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា តាមពូជអំបូររបស់គេ។ 21 ក្រុងនានារបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំប្រទល់ស្រុកអេដុមមាន កាបសៀល អេឌើរ យ៉ាគើរ 22 គីណា ឌីម៉ូណា អាដាដា 23 កេដេស ហាសោរ អ៊ីថ្នាន 24 ស៊ីភ ថេលែម ប្អាឡូត 25 ហាសោរ-ហាដាថា កេរីយ៉ុត-ហេស្រុន (គឺជាក្រុងហាសោរ) 26 អាម៉ាម សេម៉ា ម៉ូឡាដា 27 ហាសា-កាដា ហែសម៉ូន បេត-ផាលែត 28 ហាសា-ស៊ូអាល ប្អៀរ-សេបា ប៊ីសយ៉ុតយ៉ា 29 បាឡា អ៊ីយីម អាសែម 30 អែលថូឡាត កេសៀល ហោម៉ា 31 ស៊ីកឡាក់ ម៉ាដម៉ាណា សានសាណា 32 ល្បាអូត ស៊ីលហ៊ីម អាយីន និងរីម៉ូន រួមទាំងអស់មានម្ភៃប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 33 ឯតំបន់វាលទំនាបមាន ក្រុងអែសថោល សូរ៉ាស់ អាសណា 34 សាណូអា អេន-កានីម តាពួរ អេណាម 35 យ៉ារមុត អាឌូឡាម សូគរ អាសេកា 36 ស្អារ៉ែម អាឌីថែម កេដេរ៉ា និងក្តេរ៉ូថែម រួមទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 37 ក្រុងសេណាន ហាដាសា មិកដាល-កាដ 38 ឌីលាន មីសប៉ា យ៉ុកធាល 39 ឡាគីស បូសកាត់ អេក្លុន 40 កាបូន ឡាម៉ាស គីតលីស 41 កេដេរ៉ូត បេត-ដាកុន ណាអាម៉ា និងម៉ាកេដា ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។ 42 ក្រុងលិបណា អេធើរ អាសាន 43 យីបថា អាសណា នេស៊ីប 44 កៃឡា អាក់ស៊ីប និងម៉ារីសា ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 45 ក្រុងអេក្រុន ព្រមទាំងភូមិនានាដែលនៅជុំវិញ 46 ហើយអស់ទាំងទីក្រុងដែលនៅខាងក្រុងអាសដូឌ និងភូមិទាំងប៉ុន្មាន ចាប់តាំងពីក្រុងអេក្រុន រហូតដល់សមុទ្រ។ 47 ក្រុងអាសដូឌ ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ក្រុងកាសា ព្រមទាំងស្រុកភូមិដែលនៅជុំវិញ រហូតដល់ស្ទឹងស្រុកអេស៊ីព្ទ និងសមុទ្រធំ ដែលជាព្រំប្រទល់របស់ស្រុកនោះ។ 48 រីឯនៅស្រុកភ្នំមាន ក្រុងសាមារ យ៉ាទារ សូគរ 49 ដាណា គារយ៉ាត់-សាណា (គឺជាក្រុងដេបៀរ) 50 អាណាប អែសធេម៉ូរ អានីម 51 កូសែន ហូឡូន និងគីឡោ ទាំងអស់មានដប់មួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 52 ក្រុងអារ៉ាប ឌូម៉ា អែសអៀន 53 យ៉ានិម បេត-តាពួរ អាផែកា 54 ហិមតា គារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) និងស៊ីអោរ ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 55 ក្រុងម៉ាអូន កើមែល ស៊ីភ យូថា 56 យេសរាល យ៉ុកឌាម សាណូអា 57 កាអ៊ីន គីបៀរ និងធីមណា ទាំងអស់មានដប់ក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 58 ក្រុងហោលហ៊ុល បេត-ស៊ើរ កេដោរ 59 ម្អារ៉ាត បេត-អាណូត និងអែលទិកុន ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 60 ក្រុងគារយ៉ាត់-បាល (គឺជាក្រុងគារយ៉ាត់-យារីម) និងរ៉ាបាត ទាំងអស់មានពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 61 ឯខាងទីរហោស្ថានមាន ក្រុងបេត-អារ៉ាបា មីឌីន សេកាកា 62 នីបសាន អៀ-ហាមេឡាក់ និងអេន-កេឌី ទាំងអស់មានប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ 63 ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។ |
© 2016 United Bible Societies
Bible Society in Cambodia