Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូរ ក្នុង​ស្រុក​កាណាន វិល​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​រយៈ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាឌ់ នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ត្រង់​ស៊ីឡូរ​ក្នុង​ស្រុក​កាណាន វិល​ទៅ​ឯ​ស្រុក​កាឡាត គឺ​ដល់​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ​វិញ ជា​ស្រុក​ដែល​បាន​ទទួល​យក​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដោយ‌សារ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្តាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន និង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់


គាត់​ក៏​រស់​នៅ​លយ​ទៅ​ខាង​កើត ចាប់​តាំង​ពី​ទន្លេ​អ៊ើរ‌ប្រាត រហូត​ដល់​មាត់​ទី​រហោ‌ស្ថាន ព្រោះ​ហ្វូង​សត្វ​របស់​គេ​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ស្រុក​កាឡាត។


កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។


ឥឡូវ​នេះ កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​ច្រើន​សម្បើម​ណាស់។ កាល​គេ​ឃើញ​ថា ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ


ដូច្នេះ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​អាវុធ​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ហើយ​ក្រោយ​ពី​បាន​បង្រ្កាប​ស្រុក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​អ្នក​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ហើយ​រួច​ខ្លួន​ពី​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះ‌យេហូវ៉ា និង​ចំពោះ​សាសន៍​អ៊ីស្រា‌អែល ឯ​ស្រុក​នេះ​នឹង​បាន​ជា​កេរ‌អាករ​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


កូនៗ​របស់​យើង​ខ្ញុំ ប្រពន្ធ​របស់​យើង​ខ្ញុំ ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ​នេះ


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួកគេ​ថា៖ «ប្រសិន‌បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រ‌ដាន់​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​កាន់​អាវុធ​សម្រាប់​ច្បាំង ហើយ​បាន​បង្រ្កាប​ស្រុក​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រគល់​ស្រុក​កាឡាដ​នេះ​ឲ្យ​ពួកគេ​ទុក​ជា​កេរ‌អាករ​ចុះ។


នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។


រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សម្រាក ដូច​អ្នក​រាល់​គ្នា​ដែរ ហើយ​គេ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ឲ្យ​គេ​នៅ​ខាង​លិច​ទន្លេ​យ័រ‌ដាន់ ពេល​នោះ ទើប​អ្នក​រាល់​គ្នា​អាច​ត្រឡប់​ទៅ​កាន់​ស្រុក​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ" ។


បន្ទាប់មក លោក​ម៉ូសេបាន​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់ ទៅ​ភ្នំ​នេបូរ ត្រង់​ដល់​កំពូល​ពីសកា ដែល​ទល់​មុខ​នឹង​ក្រុង​យេរីខូរ ហើយ​ព្រះ‌យេហូវ៉ាបាន​បង្ហាញឲ្យ​លោក​ឃើញ​ស្រុក​ទាំង​អស់ គឺ​ទឹកដីស្រុក​កាឡាត រហូត​ដល់​ក្រុង​ដាន់


ស្រុក​កាឡាដ និងទឹក​ដី​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ា‌កា‌ធី ស្រុក​ភ្នំ​ហ៊ើរម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា


ឯ​ទឹក​ដីរបស់​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាដ និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​មួយ​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​ក្រុង​រ៉ាបាត


ព្រម​ទាំង​ស្រុក​កាឡាដ​មួយ​ចំហៀង និង​ក្រុង​អាស‌ថារ៉ូត ហើយ​ក្រុង​អេទ្រី ជា​ទី​ក្រុង​ដែល​នៅ​ក្នុង​នគរ​របស់​ព្រះ​បាទ​អុក នៅ​ស្រុក​បាសាន។ ទឹក​ដី​ទាំង​នេះ បាន​ចែក​ឲ្យ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាណា‌សេ គឺ​សម្រាប់​ពួក​កូន​ចៅ​ម៉ាគារ​មួយ​ចំហៀង តាម​ពូជ​អំបូរ​របស់​គេ។


កាល​គេ​បាន​ទៅ​ដល់​តំបន់​មួយ​ជិត​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង បាន​សង់​អាស‌នា​មួយ​ទៅ​ជិត​ទន្លេ​យ័រដាន់ ជា​អាស‌នា​មួយ​យ៉ាង​ធំសម្បើម។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


ពួក​កាឡាត​គេ​នៅ​តែ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ឯ​ពួក​ដាន់​វិញ ហេតុ​អ្វី​បាន​ជា​នៅ​តែ​ក្នុង​នាវា​ដូច្នេះ? ពួក​អេស៊ើរ​អង្គុយ​ស្ងៀម​នៅ​មាត់​សមុទ្រ នៅ​តាមកំពង់ផែ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម