ពួកចៅហ្វាយ 20:1 - អាល់គីតាប1 ជនជាតិអ៊ីស្រអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាលើកទ័ពមកពីគ្រប់ទិសទី ចាប់តាំងពីក្រុងដាន់ដែលនៅខាងជើង រហូតដល់បៀរសេបាដែលនៅខាងត្បូង ព្រមទាំងស្រុកកាឡាដដែលនៅខាងកើត។ ពួកគេជួបជុំគ្នានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា ដោយមានចិត្តគំនិតតែមួយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 នោះពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចេញពីស្រុកគេមក ចាប់តាំងពីក្រុងដាន់រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយពួកជំនុំបានប្រជុំគ្នា ដូចជាមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា សូមមើលជំពូក |
កាលពួកមេទាហាន និងពលទាហានទាំងអស់ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្តេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលា ឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលានៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានាជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យអ៊ីមុាំអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគីតាបហ៊ូកុំរបស់ណាពីម៉ូសា គឺហ៊ូកុំដែលអុលឡោះតាអាឡា ប្រទានមកឲ្យជនជាតិអ៊ីស្រអែលកាន់តាម។