គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។
និក្ខមនំ 3:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងស្ដាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស្តាប់តាមឯង ហើយឯង នឹងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា អាល់គីតាប ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រអែល ហើយប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ”។ |
គ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុករបស់អ្នក ទៅឯស្រុកដែលយើងនឹងបង្ហាញអ្នក ។
ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក
ព្រះហស្តនៃព្រះក៏បណ្ដាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា ធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ផារ៉ោន ហើយទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ "តើអ្នកនៅតែមិនព្រមបន្ទាបខ្លួននៅមុខយើងដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរដើរទៅខាងមុនប្រជាជន ទាំងនាំពួកចាស់ទុំអ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលអ្នកបានវាយទឹកទន្លេនីលនោះ ជាប់នៅដៃទៅជាមួយផង។
នៅខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃនោះឯង កូនចៅអ៊ីស្រាអែលបានមកដល់ទីរហោស្ថានស៊ីណាយ។
យើងនឹងជួបជាមួយអ្នកនៅទីនោះ ហើយនិយាយជាមួយអ្នកពីលើទីសន្តោសប្រោស នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលនៅលើហិបនៃសេចក្ដីសញ្ញា ដើម្បីប្រាប់អ្នកពីអស់ទាំងសេចក្ដីដែលយើងនឹងបង្គាប់ដល់កូនចៅអ៊ីស្រាអែល។
ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនឹងនៅជាមួយអ្នក កាលណាអ្នកបាននាំគេចេញពីស្រុកអេស៊ីព្ទ អ្នករាល់គ្នានឹងមកថ្វាយបង្គំព្រះនៅលើភ្នំនេះ ហើយនេះជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។
ត្រូវយកខ្លះកិនឲ្យម៉ដ្ត ទៅដាក់នៅមុខសេចក្ដីសញ្ញាក្នុងត្រសាលជំនុំ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវរាប់គ្រឿងនេះទុកជាបរិសុទ្ធបំផុត។
ត្រូវដាក់អាសនានោះនៅមុខវាំងនន ដែលនៅខាងមុខហិបនៃសេចក្ដីសញ្ញា គឺនៅមុខទីសន្តោសប្រោស ដែលនៅលើសេចក្ដីសញ្ញានោះ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។
ប៉ុន្ដែ លោកម៉ូសេប្រកែកថា៖ «មើល៍ គេនឹងមិនជឿទូលបង្គំ ឬស្តាប់តាមទូលបង្គំទេ ដ្បិតគេនឹងពោលថា "ព្រះយេហូវ៉ាមិនបានលេចមកឲ្យអ្នកឃើញទេ"»។
ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
ពេលធ្វើដំណើរមកតាមផ្លូវ ព្រះយេហូវ៉ាយាងជួបលោកនៅត្រង់កន្លែងឈប់សម្រាក ហើយរកសម្លាប់លោក។
បណ្ដាជនក៏ជឿ ហើយកាលណាគេឮថា ព្រះយេហូវ៉ាបានយាងមកប្រោសកូនចៅអ៊ីស្រាអែល ហើយថា ព្រះអង្គបានទតឃើញទុក្ខវេទនារបស់គេ គេក៏នាំគ្នាឱនក្បាល ថ្វាយបង្គំព្រះអង្គ។
ក្រោយនោះមក លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចូលទៅគាល់ផារ៉ោន ទូលថា៖ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា "ចូរឲ្យប្រជារាស្ត្ររបស់យើងចេញទៅថ្វាយយញ្ញបូជាដល់យើងនៅទីរហោស្ថាន"»។
ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។
ត្រូវទូលស្ដេចថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានចាត់ទូលបង្គំមកឲ្យទូលព្រះកុរណាថា ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើងនៅទីរហោស្ថាន។ ប៉ុន្ដែ រហូតមកទល់ពេលនេះ ព្រះករុណាមិនព្រមស្តាប់ទេ"។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ទៅឈរនៅមុខផារ៉ោន នៅពេលស្ដេចចេញទៅមាត់ទឹក ហើយទូលស្ដេចថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
យើងនឹងញែក ប្រជារាស្ត្ររបស់យើង និងប្រជារាស្ត្ររបស់អ្នកឲ្យដាច់ចេញពីគ្នា។ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក"»។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចូលទៅជួបផារ៉ោន ហើយប្រាប់ស្ដេចថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះថា "ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង"។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរក្រោកពីព្រលឹម ហើយទៅឈរនៅមុខផារ៉ោន ហើយប្រាប់ថា "ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរមានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ដើម្បីឲ្យគេបានថ្វាយបង្គំយើង។
ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
គេក៏មិនបានសួរថា៖ ព្រះយេហូវ៉ា ដែលនាំយើងរាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំយើងដើរកាត់ទីរហោស្ថាន ជាកន្លែងដែលមានសុទ្ធតែវាលខ្សាច់ និងជង្ហុក គឺជាទីមានតែដីហួតហែង និងម្លប់នៃសេចក្ដីស្លាប់ទទេ ជាកន្លែងដែលឥតមានមនុស្សដើរកាត់ ឬមនុស្សណាអាស្រ័យនៅឡើយ តើព្រះអង្គនៅឯណា?
ឬស្តាប់តាមពាក្យរបស់ពួកហោរា ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកឯអ្នករាល់គ្នា ដោយក្រោកពីព្រលឹមស្រាង និងចាត់គេ បើអ្នករាល់គ្នាមិនបានស្តាប់តាមសោះ
ត្រូវដាក់ដំបងទាំងនោះនៅក្នុងត្រសាលជំនុំ នៅមុខសេចក្ដីបន្ទាល់ ត្រង់កន្លែងដែលយើងមកជួបអ្នក។
យើងខ្ញុំធ្លាប់ស្តាប់បង្គាប់លោកម៉ូសេក្នុងគ្រប់ការទាំងអស់យ៉ាងណា យើងក៏នឹងស្តាប់បង្គាប់តាមលោកយ៉ាងណានោះដែរ។ សូមឲ្យតែព្រះយេហូវ៉ា ជាព្រះរបស់លោក បានគង់ជាមួយលោក ដូចព្រះអង្គបានគង់ជាមួយលោកម៉ូសេចុះ!