Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​យ៉ាកុបមាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​បាន​លេច​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន ហើយ​បាន​ប្រទាន​ពរ​ពុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 យ៉ាកុប​និយាយ​នឹង​យ៉ូសែប​ថា​៖ “ព្រះ​ដ៏មានព្រះចេស្ដា​បាន​លេចមក​ដល់​យើង​នៅ​លូស​ក្នុង​ដែនដី​កាណាន ហើយ​ព្រះអង្គ​បាន​ប្រទានពរ​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ដែល​យាង​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន បាន​ប្រទាន​ពរ​ពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ


យើង​នឹងធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​លើស​លុប យើង​នឹង​ធ្វើ​ឲ្យជាតិ​សាសន៍​ផ្សេងៗ​កើត​ចេញ​ពី​អ្នក ហើយ​ស្តេច​ជា​ច្រើន​ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។


សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប្រទាន​ពរ​កូន ទាំង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​កើន​ចំនួន​ឡើង ឲ្យ​កូន​បានទៅ​ជា​សាសន៍​មួយ​ដែល​មាន​គ្នា​ច្រើន។


មាន​គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​កូន​របស់​លោក​មក​ដល់​ហើយ»។ នោះ​លោក ក៏​ខំ​ប្រឹង​ក្រោក​អង្គុយ​នៅ​លើ​គ្រែ។


គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។


យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។


លោក​បាន​បោក​ចំបាប់​ជាមួយ​ទេវតា ហើយ​ក៏​បាន​ឈ្នះ លោក​បាន​យំ ហើយ​អង្វរ​សុំ​ការ​ប្រណី​សន្ដោស លោក​បាន​ជួប​ព្រះ‌អង្គ​នៅ​បេត-អែល នៅ​ទី​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក


ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម