Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុន្ដែ លោក​ម៉ូសេ​ប្រកែក​ថា៖ «មើល៍ គេ​នឹង​មិន​ជឿ​ទូល‌បង្គំ ឬ​ស្តាប់​តាម​ទូល‌បង្គំ​ទេ ដ្បិត​គេ​នឹង​ពោល​ថា "ព្រះ‌យេហូវ៉ា​មិន​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ​ទេ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ជឿ ហើយ​មិន​ស្ដាប់​សម្ដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះ‌អម្ចាស់​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តែ​ម៉ូសេ​ប្រកែក​ថា មើល គេ​នឹង​មិន​ជឿ​ទូលបង្គំ ឬ​ស្តាប់​តាម​ទូលបង្គំ​ទេ គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​លេច​មក​ឯ​អ្នក​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ម៉ូសា​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ជឿ ហើយ​មិន​ស្តាប់​សំដី​ខ្ញុំទេ។ ពួក​គេ​នឹង​ពោល​មក​ខ្ញុំ​ថា “អុលឡោះ‌តាអាឡា​មិន​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទ្រង់​ឡើយ”»។

សូមមើលជំពូក ចម្លង




និក្ខមនំ 4:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​ក៏​ប្រាប់​ទី​សម្គាល់​មួយ​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា៖ «នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ "មើល៍ អាស‌នា​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ​នឹង​ត្រូវ​ខ្ចាយ​ចេញ"»។


អ្នក​នោះ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ និង​ជា​ចៅ‌ក្រម​លើ​យើង? តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ ដូច​ជា​អ្នក​បាន​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ឬ?» ពេល​នោះ លោក​ម៉ូសេ​ភិត‌ភ័យ​ណាស់ ហើយ​គិត​ថា៖ «រឿង​នេះ​ប្រាកដ​ជា​គេ​ដឹង​ហើយ»។


ព្រះ‌ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"។ នេះ​ជា​ឈ្មោះ​របស់​យើង​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​សម្រាប់​ជា​សេចក្ដី​រំឭក​ពី​យើង ដល់​មនុស្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។


ចូរ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​របស់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប បាន​លេច​មកឲ្យ​ខ្ញុំ​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​តាម​មើល​អ្នក​រាល់​គ្នា​ជាប់ ក៏​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​គេ​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។


គេ​នឹង​ស្តាប់​តាម​អ្នក ហើយ​អ្នក និង​ពួក​ចាស់​ទុំ​អ៊ីស្រា‌អែល ត្រូវ​ចូល​ទៅ​ជួប​ស្តេច​ស្រុក​អេស៊ីព្ទ ទូល​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​ហេព្រើរ បាន​យាង​មក​ជួប​យើង​ខ្ញុំ ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ទី​រហោ‌ស្ថាន ចម្ងាយ​ផ្លូវ​ដើរ​បី​ថ្ងៃ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ"។


ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ជា​មនុស្ស​មិន​សូវ​មាន​វោហារ​ទេ គឺ​តាំង​ពី​ដើម​រៀង​មក រហូត​ដល់​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​នៅ​ពេល​នេះ ដ្បិត​ទូល‌បង្គំ​មាន​មាត់​រឹង ហើយ​អណ្ដាត​ក៏​ដំឡាន់​ផង»។


លោក​អើរ៉ុន​និយាយ​រៀបរាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​បណ្ដា‌ជន​ឃើញ​ទៀត​ផង។


បណ្ដា‌ជន​ក៏​ជឿ ហើយ​កាល​ណា​គេឮ​ថា ព្រះ‌យេហូវ៉ា​បាន​យាង​មក​ប្រោស​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ថា ព្រះ‌អង្គ​បាន​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ គេ​ក៏​នាំ​គ្នា​ឱន​ក្បាល ថ្វាយ​បង្គំ​ព្រះ‌អង្គ។


ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ សូម្បី​តែ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​មិន​ព្រម​ស្តាប់​ទូល‌បង្គំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ ជា​អ្នក​ដែល​មិន​សូវ​មាន​វោហារ​ដូច្នេះ? »


ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍ ទូល‌បង្គំ​ជា​អ្នក​មិន​សូវ​មាន​វោហារ ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ផារ៉ោន​ស្តាប់​ទូល‌បង្គំ?»។


នោះ​ខ្ញុំ​បាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ មើល៍ ទូល‌បង្គំ​គ្មាន​វោហារ​អធិប្បាយ​ទេ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្មេង​សុទ្ធ»។


ដូច្នេះ ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ឡើង​យក​ទៅ ឯ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ហើយ​ដោយ​សេចក្ដី​ក្តៅ​ក្រហាយ​នៃ​វិញ្ញាណ​ខ្ញុំ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ខ្ញុំ​ជា​ខ្លាំង​ដែរ។


លោក​នឹក​ស្មាន​ថា ពួក​បង‌ប្អូន​របស់​លោក​មុខ​ជា​យល់​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​ដល់​គេ ដោយ​សារ​ដៃ​របស់​លោក តែ​គេ​មិន​យល់​ដូច្នោះ​ឡើយ។


លោក​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ សូម​សម្ដែង​ទី​សម្គាល់​មួយ​ឲ្យ​ទូល‌បង្គំ​ដឹង​ថា គឺ​ពិត​ជា​ព្រះ‌អង្គ​មែន​ដែល​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម