Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​លោក​ម៉ូសេ​ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​ណា យើង​ក៏​នឹង​ស្តាប់​បង្គាប់​តាម​លោក​យ៉ាង​ណា​នោះ​ដែរ។ សូម​ឲ្យ​តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក បាន​គង់​ជា​មួយ​លោក ដូច​ព្រះ‌អង្គ​បាន​គង់​ជា​មួយ​លោក​ម៉ូសេ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យើង​ខ្ញុំ​ធ្លាប់​ស្ដាប់​បង្គាប់​លោក​ម៉ូសេ​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្ដាប់​បង្គាប់​លោក​យ៉ាង​នោះ​ដែរ។ សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​គង់​នៅ​ជា​មួយ​លោក ដូច​ព្រះអង្គ​បាន​គង់​នៅ​ជា​មួយ​លោក​ម៉ូសេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 យើង​រាល់​គ្នា​នឹង​ស្តាប់​តាម​លោក​ក្នុង​គ្រប់​ការ​ទាំង​អស់ ដូច​ជា​បាន​ស្តាប់​លោក​ម៉ូសេ​ដែរ ឲ្យ​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​គង់​ជា​មួយ​នឹង​លោក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​លោក​ម៉ូសេ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យើង​ខ្ញុំ​ធ្លាប់​ស្តាប់​បង្គាប់​ម៉ូសា​សព្វ​គ្រប់​យ៉ាង​ណា យើង​ក៏​ស្តាប់​បង្គាប់​អ្នក​យ៉ាង​នោះ​ដែរ។ សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ​អ្នក ដូច​ទ្រង់​បាន​នៅ​ជា​មួយ​ម៉ូសា​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 1:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ស្ងប់ ដ្បិត​ព្រះ‌រាជា​របស់​ខ្ញុំ​ម្ចាស់ ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ដើម្បី​នឹង​ពិចា‌រណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា ក៏​គង់​ជា‌មួយ​ព្រះករុណា​ដែរ»។


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ជា‌មួយ​សាឡូម៉ូន ដូច​ជា​បាន​សណ្ឋិត​នៅ​ជា‌មួយ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ហើយ​ប្រោស​ឲ្យ​រាជ្យ​ទ្រង់​បាន​វិសេស​ជាង​រាជ្យ​របស់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​ទៅ​ទៀត​ផង»។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​សាឡូម៉ូន​ជា​បុត្រា​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​យើង ព្រះ‌អង្គ​គង់​នៅ​ជា‌មួយ​ឯង ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​ធ្វើ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នេះ​បាន​សម្រេច។


សូម​ព្រះ‌យេហូវ៉ា​ឆ្លើយ​តប​ដល់​ព្រះ​ករុណា នៅ​ថ្ងៃ​មាន​ចលាចល សូម​ព្រះ‌នាម​នៃ​ព្រះ​របស់​លោក​យ៉ាកុប ការពារ​ព្រះ​ករុណា!


៙ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ករុណា ហើយសូម​ឲ្យ​គ​ម្រោង​ការ​ទាំង​ប៉ុន្មាន របស់​ព្រះ‌ករុណា​បាន​សម្រេច!


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​មាន​ជ័យ‌ជម្នះ សូម​ព្រះ​ដ៏​ជា​មហាក្សត្រ ឆ្លើយ​តប​មក​យើង​ខ្ញុំផង ពេល​យើង​ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ។


ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់


អ្នក​ត្រូវ​ប្រគល់​អំណាច​របស់​អ្នក​ដល់​គាត់ ដើម្បី​ឲ្យ​ក្រុមជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ប្រតិ‌បត្តិ​តាម។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»


ឯ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា​ញាណ ព្រោះ​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​ស្តាប់​តាមលោក ដោយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ពួកគេ​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​លោក​បង្គាប់​យើងខ្ញុំ ហើយ​លោក​ចាត់​យើង​ឲ្យ​ទៅ​ណា យើង​នឹង​ទៅ​នោះ។


អ្នក​ណា​ដែល​បះ​បោរ​ទាស់​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​លោក ជា​ពាក្យ​ដែល​លោក​បញ្ជា អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត សូម​ឲ្យ​តែ​លោក​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ»។


គ្មាន​អ្នកណា​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ គឺ​អស់​ទាំងថ្ងៃ​នៃ​ជីវិត​របស់​អ្នក។ យើង​នឹង​នៅ​ជា​មួយ​អ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បោះ‌បង់​ចោល​អ្នក​ដែរ។


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ? ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ។ កុំ​ខ្លាច ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ»។


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​លើក​តម្កើង​លោក​យ៉ូស្វេ នៅ​ចំពោះ​ភ្នែក​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​គោរ​ព​កោត​ខ្លាច​លោក ដូច​គេ​បាន​គោរព​កោត​ខ្លាច​លោក​ម៉ូសេ​ដែរ អស់​មួយ​ជីវិត​របស់​លោក។


ដាវីឌ​ក៏​ទូល​ទៀត​ថា៖ «ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូល‌បង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លា‌ឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​សាសន៍​ភីលី‌ស្ទីន​នោះ​ដែរ»។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ចុះ សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង»។


តែ​ប្រសិន‌បើ​បិតា​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា‌មួយ​បិតា​ខ្ញុំ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម