និក្ខមនំ 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ហើយអញប្រាប់ឯងថា ចូរបើកឲ្យកូនអញចេញទៅ ដើម្បីនឹងថ្វាយបង្គំអញ បើឯងមិនព្រមទេ នោះមើល អញនឹងសំឡាប់កូនច្បងរបស់ឯងចោល។ សូមមើលជំពូកអាល់គីតាប23 ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។ សូមមើលជំពូក |
ដ្បិតកាលផារ៉ោនបានតាំងព្រះហឫទ័យរឹងទទឹង មិនព្រមបើកឲ្យពួកយើងចេញ នោះព្រះយេហូវ៉ាបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ ចាប់តាំងពីកូនច្បងរបស់មនុស្ស រហូតដល់កូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងថ្វាយអស់ទាំងកូនឈ្មោល ដែលកើតមកដំបូង ជាយញ្ញបូជាដល់ព្រះយេហូវ៉ា តែអស់ទាំងកូនប្រុសច្បងរបស់ពួកយើង នោះពួកយើងលោះវិញ"។
គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។