និក្ខមនំ 8:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 យើងនឹងញែក ប្រជារាស្ត្ររបស់យើង និងប្រជារាស្ត្ររបស់អ្នកឲ្យដាច់ចេញពីគ្នា។ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 យើងមិនបណ្តោយឲ្យប្រជារាស្ដ្ររបស់យើង រងគ្រោះដោយសាររុយជាមួយប្រជារាស្ដ្ររបស់អ្នកទេ ទីសម្គាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 អញនឹងផ្តាច់រាស្ត្រអញ នឹងរាស្ត្រឯងឲ្យដាច់ចេញពីគ្នា ឯទីសំគាល់នេះនឹងកើតឡើងនៅវេលាថ្ងៃស្អែក សូមមើលជំពូកអាល់គីតាប23 យើងមិនបណ្តោយឲ្យប្រជារាស្ត្ររបស់យើងរងគ្រោះ ដោយសាររុយជាមួយប្រជារាស្ត្ររបស់អ្នកទេ ទីសំគាល់នេះនឹងកើតមាននៅថ្ងៃស្អែក”»។ សូមមើលជំពូក |
គេនឹងស្តាប់តាមអ្នក ហើយអ្នក និងពួកចាស់ទុំអ៊ីស្រាអែល ត្រូវចូលទៅជួបស្តេចស្រុកអេស៊ីព្ទ ទូលថា "ព្រះយេហូវ៉ា ជាព្រះរបស់សាសន៍ហេព្រើរ បានយាងមកជួបយើងខ្ញុំ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ"។