Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 64:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អង្គ​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ព្រះ‌អង្គ ក្នុង​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប ព្រោះ​យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះអង្គ​ទ្រង់​ជួប​អ្នកដែល​រីករាយ​នឹង​ប្រព្រឹត្ត​សេចក្ដីសុចរិត គឺ​អ្នកដែល​នឹកចាំ​ព្រះអង្គ​ក្នុង​មាគ៌ា​របស់ព្រះអង្គ​។ មើល៍! ព្រះអង្គ​បាន​ព្រះពិរោធ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​; យើងខ្ញុំ​នៅក្នុង​បាប​ជាយូរមកហើយ ចុះ​តើ​យើងខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​តែង‌តែ​ប្រោស​ដល់​អ្នក​ដែល​មាន​ចិត្ត​រីក‌រាយ ហើយ​ប្រព្រឹត្ត​ដោយ​សុចរិត គឺ​ដល់​ពួក​អ្នក​ដែល​នឹក​ចាំ​ពី​ទ្រង់​ក្នុង​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ មើល ទ្រង់​បាន​មាន​សេចក្ដី​ក្រោធ​ដោយ​ព្រោះ​យើង​ខ្ញុំ​ធ្វើ​បាប យើង​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​អំពើ​ទាំង​នោះ ជា​យូរ​មក​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​បាន​សង្គ្រោះ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​ខ្ញុំ​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ ហើយ​អំពើ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត ដោយ​ស្មាន​ថា​ជា​អំពើ​សុចរិត​នោះ ប្រៀប​បាន​នឹង​ក្រណាត់​សំពត់​ប្រឡាក់​ឈាម យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង ស្លឹក​ឈើ​ក្រៀម ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នឹង​បក់​បោក នាំ​យើង​ខ្ញុំ​ទៅ​ដូច​ស្លឹក​ឈើ​ប៉ើង​តាម​ខ្យល់។

សូមមើលជំពូក ចម្លង




អេសាយ 64:5
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ


ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។


អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។


ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។


ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។


យើង​នឹង​ជួប​ជា‌មួយ​អ្នក​នៅ​ទី​នោះ ហើយ​និយាយ​ជា‌មួយ​អ្នក​ពី​លើ​ទី​សន្តោស​ប្រោស នៅ​កណ្ដាល​ចេរូ‌ប៊ីម​ទាំង​ពីរ ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​សញ្ញា ដើម្បី​ប្រាប់​អ្នក​ពី​អស់​ទាំង​សេចក្ដី​ដែល​យើង​នឹង​បង្គាប់​ដល់​កូន​ចៅ​អ៊ី‌ស្រា‌អែល។


ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​សញ្ញា​នោះ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។


ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ដើម​ម៉ៃសាក់ ដែល​ស្លឹក​ស្វិត​ក្រៀម​ទៅ ហើយ​ដូច​ជា​សួន‌ច្បារ​ឥត​មាន​ទឹក។


នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។


ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ពី​ដើម​មាន​ចៅ‌ហ្វាយផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ តែ​ឥឡូវ​នេះ ដោយ‌សារ​ព្រះ‌អង្គ នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​រក​តែ​ព្រះ‌នាម​ព្រះ‌អង្គ។


ព្រះ‌អង្គ​បាន​បណ្តេញ​គេ ព្រះ​អង្គ​បាន​និរទេស​គេ ដោយ​ព្រះ‌ហឫ‌ទ័យ​សន្តោស គឺ​ព្រះ‌អង្គ​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក។


ប៉ុន្តែ គេ​បាន​បះ‌បោរ ហើយ​បាន​បញ្ឈឺ​ព្រះ‌ហឫ‌ទ័យ នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​គេ​វិញ ហើយ​អង្គ​ទ្រង់​ក៏​តប​ត​នឹង​គេ​ដែរ។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប បាន​ប្រព្រឹត្ត​ខុស បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយ​បះ‌បោរ ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ព្រះ‌អង្គ។


ឱ​អេប្រាអិម​អើយ តើ​ឲ្យ​យើង​បោះ​បង់​អ្នក​ម្ដេច​បាន? ឱ​អ៊ីស្រា‌អែល​អើយ តើ​ឲ្យ​យើង​ប្រគល់​អ្នក​ទៅ​គេ​ម្ដេច​បាន? តើ​ឲ្យ​យើង​ធ្វើ​ចំពោះ​អ្នក ដូច​ក្រុង​អាត់ម៉ា​ម្ដេច​បាន? តើ​ឲ្យ​យើង​ប្រព្រឹត្ត​នឹង​អ្នក ដូច​ក្រុង​សេ​បោ​ម្តេច​បាន? យើង​មិន​ដាច់​ចិត្ត​ធ្វើ​ទៅ​កើត​ទេ សេចក្ដី​អាណិត​អាសូរ​របស់​យើង​បាន​រំជួល​ឡើង ហើយ​ចិត្ត​យើង​ក៏​ទន់​ទៅ។


ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


រីឯ​យេសួរ​កំពុង​ឈរ​នៅ​ចំពោះ​ទេវតា​ទាំង​ស្លៀក‌ពាក់​កខ្វក់


ដ្បិតយើង គឺ​យេហូវ៉ា យើង​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុប​អើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​វិនាស​ទេ។


គឺ​គ្រប់​ទាំង​សាសន៍ អ្នក​ណា​ដែលគោរព​កោត​ខ្លាចព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​សេចក្តី​សុចរិត ព្រះ‌អង្គ​ទទួល​អ្នក​នោះ។


ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម