Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 30:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ត្រូវ​ដាក់​អាស‌នា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​សញ្ញា​នោះ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំងនន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គម្រប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ត្រូវ​ដាក់​អាសនា​នោះ​នៅ​មុខ​វាំង‌នន ដែល​នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​បន្ទាល់ គឺ​នៅ​មុខ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​សេចក្ដី​បន្ទាល់​នោះ​ជា​កន្លែង​ដែល​អញ​មក​ជួប​នឹង​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ត្រូវ​ដាក់​អាសនៈ​នេះ​នៅ​ខាង​មុខ​វាំង​នន​បាំង​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គឺ​ចំ​ពី​មុខ​កន្លែង​ដែល​យើង​នឹង​មក​ជួប​អ្នក នៅ​លើ​គំរប​ហិប ដែល​គ្រប​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។

សូមមើលជំពូក ចម្លង




និក្ខមនំ 30:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​អាំរ៉ាម គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ ហើយ​លោក​អើរ៉ុន និង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​បំផុត​ជា​រៀង​រហូត ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ត​ទៅ។


នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​ថែវ មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោស


ត្រូវ​យក​ខ្លះ​កិន​ឲ្យ​ម៉ដ្ត ទៅ​ដាក់​នៅ​មុខ​សេចក្ដី​សញ្ញា​ក្នុង​ត្រសាល​ជំនុំ ជា​កន្លែង​ដែល​យើង​មក​ជួប​ជាមួយ​អ្នក។ អ្នក​រាល់​គ្នា​ត្រូវ​រាប់​គ្រឿង​នេះ​ទុក​ជា​បរិសុទ្ធ​បំផុត។


ត្រូវ​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង‌នួន ស្រោប​ដោយ​មាស​ដែរ។


អើរ៉ុន​ត្រូវ​ដុត​គ្រឿង​ក្រអូប​លើ​អាស‌នា​នោះ ពេល​គាត់​រៀប​ចំ​ចង្កៀង​រាល់​ព្រឹក គាត់​ត្រូវ​ដុត​ចង្កៀង​ដែរ


លោក​ដាក់​អាស‌នា​មាស​នៅ​មុខ​វាំង‌នន ក្នុង​ត្រសាល​ជំនុំ


ត្រូវ​ដាក់​ហិប​នៃ​សេចក្ដី​សញ្ញា នៅ​ក្នុង​ត្រសាល​នោះ ហើយ​យក​វាំង‌នន​មក​បាំង។


ត្រូវ​ដាក់​អាស‌នា​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា រួច​ត្រូវ​បាំង​រនាំង​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ។


រួច​រោយ​ចុះ​នៅ​លើ​ភ្លើង​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ផ្សែង​នៃ​គ្រឿង​ក្រអូប​នោះ​ហុយ​ឡើង ទៅ​បាំង​ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហិប​នៃ​សេចក្ដី​បន្ទាល់ ក្រែង​លោ​ត្រូវ​ស្លាប់។


ត្រូវ​ដាក់​ដំបង​ទាំង​នោះ​នៅ​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​យើង​មក​ជួប​អ្នក។


នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា


ដូច្នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ​ទាំង​ទុក​ចិត្ត ដើម្បី​ទទួល​ព្រះ‌ហឫ‌ទ័យ​មេត្តា ហើយ​រក​បាន​ព្រះ‌គុណ​ជា​ជំនួយ​ក្នុង​ពេល​ត្រូវ​ការ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម