ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។
ទំនុកតម្កើង 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំបានធ្វើដូច្នេះ ប្រសិនបើមានអំពើទុច្ចរិតនៅដៃទាំងពីររបស់ទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ! ប្រសិនបើខ្ញុំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃខ្ញុំប្រឡាក់ទៅដោយអំពើទុច្ចរិត |
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។
៙ គោឈ្មោលជាច្រើនបានឡោមព័ទ្ធទូលបង្គំ គឺគោឈ្មោលខ្លាំងៗពីស្រុកបាសាន នៅជុំវិញទូលបង្គំ។
សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ!
ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ មិនមែនដោយព្រោះអំពើរំលង ឬអំពើបាបរបស់ទូលបង្គំឡើយ
ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
«ព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! គឺព្រះយេហូវ៉ា ជាព្រះលើអស់ទាំងព្រះ! ព្រះអង្គជ្រាប ហើយសូមឲ្យអ៊ីស្រាអែលដឹងដែរ! ប្រសិនបើការសង់អាសនានេះជាការបះបោរ ឬបង្ខូចជំនឿដល់ព្រះយេហូវ៉ា សូមកុំប្រណីយើងខ្ញុំនៅថ្ងៃនេះឡើយ!
ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។
ស្ដេចសូលមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោក និងកូនអ៊ីសាយរួមគំនិតទាស់នឹងយើង ដោយបានឲ្យអាហារ និងដាវដល់វា ហើយទូលព្រះឲ្យវាផង ដើម្បីឲ្យវាបានលើកគ្នាមកលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះដូច្នេះ?»
ហេតុអ្វីបានជាឯងទាំងអស់គ្នារួមគំនិតគិតក្បត់យើងដូច្នេះ? គ្មានអ្នកណាមួយប្រាប់ឲ្យយើងឲ្យដឹង ក្នុងកាលដែលកូនយើងបានចុះសញ្ញានឹងកូនអ៊ីសាយនោះទេ ក៏គ្មានអ្នកណាមួយក្នុងពួកឯងដែលឈឺឆ្អាលនឹងយើងសោះ ឬបង្ហាញឲ្យដឹងថា កូនយើងបានពន្យុះអ្នកបម្រើរបស់យើង ឲ្យលបចាំទាស់នឹងយើង ដូចជាសព្វថ្ងៃនេះផង»។
បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះជាជាយព្រះពស្ត្ររបស់ព្រះអង្គនៅក្នុងដៃទូលបង្គំ ព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសម្លាប់ទ្រង់ទេ សូមពិចារណា ហើយជ្រាបថា គ្មានសេចក្ដីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ។
ដាវីឌទូលថា៖ «ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យអស់អ្នកដែលថា "ដាវីឌចង់ធ្វើឲ្យទ្រង់វិនាស"ដូច្នេះ?