Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ប្រសិនបើ​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ ប្រសិនបើ​មាន​អំពើទុច្ចរិត​នៅ​ដៃ​ទាំងពីរ​របស់ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ខ្ញុំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រម​ទាំង​បោះ‌បង់​សេចក្ដី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ


មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ


សូម​ដោះ​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច​ពី​ដាវ ហើយ​ដួង​ជីវិត​នៃ​ទូលបង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ


ដ្បិត​មើល ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​លប​ចាប់​ជីវិត​ទូលបង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​គេ​ប្រជុំ​គ្នា​ទាស់​នឹង​ទូលបង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូលបង្គំ​ឡើយ


បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ


ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ទ្រង់​ជ្រាប​ហើយ ពួក​អ៊ីស្រាអែល​ក៏​នឹង​ដឹង​ដែរ បើ​យើង​រាល់​គ្នា​បាន​ស្អាង​អាសនា​នេះ ដោយ​បះ‌បោរ ឬ​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា


ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ


រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង នឹង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ នឹង​ដាវ​ដល់​វា ហើយ​ទូល​ព្រះ​ឲ្យ​វា​ផង ដើម្បី​ឲ្យ​វា​បាន​លើក​គ្នា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ


បាន​ជា​ឯង​ទាំង​អស់​គ្នា​បាន​រួម​គំនិត​គិត​ក្បត់​អញ​ដូច្នេះ ហើយ​គ្មាន​អ្នក​ណា​មួយ​ប្រាប់​ឲ្យ​អញ​ដឹង ក្នុង​កាល​ដែល​កូន​អញ​បាន​ចុះ​សញ្ញា​នឹង​កូន​អ៊ីសាយ​នោះ ក៏​គ្មាន​អ្នក​ណា​មួយ​ក្នុង​ពួក​ឯង ដែល​ឈឺ‌ឆ្អាល​នឹង​អញ​សោះ ឬ​បង្ហាញ​ឲ្យ​ដឹង ជា​កូន​អញ​បាន​ពន្យុះ​អ្នក​បំរើ​របស់​អញ ឲ្យ​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ​ផង


មួយ​ទៀត បពិត្រ​ព្រះ‌បិតា​អើយ សូម​ទត​មើល​មក​នេះ នេះ​នែ ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ដៃ​ទូលបង្គំ​ឯ​ណេះ ដូច្នេះដោយ​ព្រោះ​ទូលបង្គំ​បាន​គ្រាន់​តែ​កាត់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ តែ​មិន​បាន​សំឡាប់​ទ្រង់​ទេ នោះ​សូម​ពិចារណា ហើយ​ជ្រាប​ថា គ្មាន​សេចក្ដី​អាក្រក់​ណា ឬ​ការ​ក្បត់​ណា នៅ​ដៃ​ទូលបង្គំ​ឡើយ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​បាប​ដល់​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​លប​ចង់​ចាប់​យក​ជីវិត​ទូលបង្គំ​ក៏​ដោយ


ហេតុ​អ្វី​បាន​ជា​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​មនុស្ស​ដែល​ថា ដាវីឌ​រក​ធ្វើ​ឲ្យ​វិនាស​ដល់​ទ្រង់​ដូច្នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម