យ៉ូប 11:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប្រសិនបើលោកបោះបង់ចោលអំពើអាក្រក់ ដែលលោកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់លោក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ព្រមទាំងបោះបង់សេចក្ដីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្ដីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ សូមមើលជំពូកអាល់គីតាប14 ប្រសិនបើអ្នកបោះបង់ចោលអំពើអាក្រក់ ដែលអ្នកប្រព្រឹត្ត ហើយដកអំពើទុច្ចរិតចេញពីលំនៅរបស់អ្នក សូមមើលជំពូក |
ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើបន្ទាល់ដល់ពួកអ៊ីស្រាអែល និងពួកយូដា តាមរយៈពួកហោរាជាច្រើន និងអ្នកមើលឆុតថា ចូរអ្នករាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តិយើងទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលយើងបានបង្គាប់ដល់បុព្វបុរសឯង ហើយដែលយើងបានផ្ញើមកអ្នករាល់គ្នា តាមរយៈពួកហោរា ជាអ្នកបម្រើរបស់យើង។
នៅវេលានោះ លោកសាំយូអែលប្រាប់ដល់ពួកវង្សអ៊ីស្រាអែលទាំងអស់ថា៖ «បើអ្នករាល់គ្នាវិលត្រឡប់មកឯព្រះយេហូវ៉ាវិញដោយអស់ពីចិត្ត នោះត្រូវយកអស់ទាំងព្រះដទៃ និងរូបព្រះទាំងប៉ុន្មានពីពួកអ្នករាល់គ្នាចេញ ហើយបាញ់ចិត្តតម្រង់ចំពោះព្រះយេហូវ៉ា ព្រមទាំងគោរពប្រតិបត្តិដល់ព្រះអង្គតែមួយ ព្រះអង្គនឹងជួយដោះអ្នករាល់គ្នា ឲ្យរួចចេញពីកណ្ដាប់ដៃនៃពួកភីលីស្ទីន»។