Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ គោ​ឈ្មោល​ជា​ច្រើន​បាន​ឡោម​ព័ទ្ធ​ទូល‌បង្គំ គឺ​គោ​ឈ្មោល​ខ្លាំង​ៗ​ពី​ស្រុក​បាសាន នៅ​ជុំ​វិញ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 គោឈ្មោល​ជាច្រើន​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ គោបា​នៃ​បាសាន​បាន​ឡោមព័ទ្ធ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សត្រូវ​របស់​ទូលបង្គំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ទូលបង្គំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ទូលបង្គំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូលបង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូលបង្គំ​ជុំវិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សត្រូវ​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ខ្ញុំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ សូម​កុំ​នៅ​ស្ងៀម! ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ!


ឱ​ព្រះ‌អម្ចាស់ ជាព្រះ‌សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!


សូមឲ្យ​អស់​អ្នក​ដែល​ចង់​ឆក់​យក​ជីវិត​ទូល‌បង្គំ ត្រូវ​ខ្មាស ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អ្នក​ដែល​ប៉ង​ធ្វើឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​អាម៉ាស់មុខ!


សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​សាសន៍​ទាំង‌ឡាយ​ផង គ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។


៙ សូម​យាង​មក​ជិត​ទូល‌បង្គំ សូម​លោះ​ទូល‌បង្គំ ដោយ​ព្រោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ផង!។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូល‌បង្គំ


សូម​ឲ្យ​អស់​អ្នក​ដែលប៉ុន​ប៉ង​ជីវិត​ទូល‌បង្គំ ត្រូវ​អាម៉ាស់ ហើយ​អាប់ឱន សូម​ឲ្យអស់​អ្នក​ដែល​ប្រា​ថ្នា ធ្វើ​ឲ្យ​ទូល‌បង្គំ​ឈឺ​ចាប់ ត្រូវ​ដក​ខ្លួន​ថយ ហើយ​បាក់​មុខ​ទៅ!


ឯ​ពួក​ទន្សោង​នឹង​ដួល​ចុះ​ជា‌មួយ​គេ ព្រម​ទាំង​គោ​ស្ទាវ និង​គោ​ចាស់​ផង ក្នុង​ស្រុក​នឹង​មាន​ឈាម​ដាប ហើយ​ធូលី​ដី​នឹង​បាន​ជោក​ដោយ​ខ្លាញ់។


ឱ​អ្នក​រាល់​គ្នា​ដែល​ប្លន់​មត៌ក​របស់​យើងអើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អំណរ ដោយ​ព្រោះ​ចិត្ត​អ្នក​រាល់​គ្នា​បាន​រីក‌រាយ​ឡើង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​លោភ ដូច​ជា​គោ​ក្រមុំ​ដែល​ឈ្លី​ស្មៅ ហើយ​កញ្ច្រៀវ​ដូច​ជា​សេះ​យ៉ាង​ខ្លាំង


អ្នក​រាល់​គ្នា​នឹង​ស៊ី​សាច់​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ផឹក​ឈាម​របស់​ពួក​ចៅ‌ហ្វាយ​នៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ស្រុក​បាសាន


លុះ​ព្រឹក​ឡើង ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ទាំង​អស់ ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ


ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម