ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ទំនុកតម្កើង 140:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមានរងើកភ្លើងឆេះធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ ងើបឡើងវិញមិនរួចឡើយ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យរងើកភ្លើងធ្លាក់មកលើពួកគេ សូមឲ្យពួកគេត្រូវបានទម្លាក់ទៅក្នុងភ្លើង គឺទៅក្នុងរណ្ដៅដ៏ជ្រៅដែលពួកគេឡើងមកវិញមិនបានឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យមានរងើកភ្លើងឆេះ ធ្លាក់ទៅលើគេ ហើយឲ្យគេត្រូវបោះទៅក្នុងភ្លើង គឺទៅក្នុងរណ្តៅយ៉ាងជ្រៅ នឹងឡើងមកមិនរួចឡើយ អាល់គីតាប សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ ស្រោចទៅលើពួកគេ ហើយសូមច្រានពួកគេទំលាក់ទៅក្នុងឡភ្លើង ដែលគេពុំអាចឡើងមកវិញបានឡើយ។ |
ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា
សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់ មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នឹងបានជាចំណែកក្នុងពែងរបស់គេ។
នៅវេលាដែលព្រះករុណាយាងមកដល់ ទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ានឹងលបគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ។
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ហើយពិចារណាពីកិច្ចការ ដែលព្រះអង្គបានធ្វើ។
ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ព្រោះព្រះអង្គសុចរិត ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
អ្នកណាដែលនាំឲ្យមនុស្សទៀងត្រង់ វង្វេងតាមផ្លូវអាក្រក់ អ្នកនោះឯងនឹងធ្លាក់ទៅក្នុងរណ្តៅ ដែលខ្លួនបានជីកវិញ តែមនុស្សទៀងត្រង់ នឹងគ្រងបានសេចក្ដីល្អជាមត៌ក។
ឯមនុស្សដែលមានទោស ជាអ្នកកម្ចាយឈាមគេ នោះនឹងរត់ចុះទៅក្នុងរណ្តៅ កុំឲ្យអ្នកណាឃាត់វាឡើយ។
ហើយពួកទេវតានឹងបោះអ្នកទាំងនោះទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។
រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។