Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ខ្ញុំ​នឹងអរ​ព្រះ​គុណ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​សុចរិត ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា ដោយសារតែ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ខ្ពស់បំផុត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ព្រោះ​ព្រះអង្គ​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​សុចរិត​ទ្រង់ ហើយ​នឹង​ច្រៀង​ដំកើង​ថ្វាយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ៏​ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​នឹង​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​សុចរិត ខ្ញុំ​នឹង​ច្រៀង​លើក​តម្កើង​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើយ»។


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


ប៉ុន្ដែ កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច ស្ដេច​បាន​ក៏​ចេញ​បញ្ជា​ដោយ​លាយ​លក្ខណ៍​អក្សរ ដើម្បី​ឲ្យ​គម្រោង​ការ​ដ៏​អា‌ក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​សាសន៍​យូដា វិល​ជះ​ទៅ​លើ​ក្បាល​របស់​ខ្លួន​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​កូន​ប្រុសៗ​របស់​វា​ទាំង​អស់ នៅ​លើ​បង្គោល។


ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ​ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង គឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ ងើប​ឡើង​វិញ​មិន​រួច​ឡើយ!


គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


ពេល​នោះ អណ្ដាត​ទូល‌បង្គំ​នឹង​ថ្លែងអំពី សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដរាប​រាល់​ថ្ងៃ។


ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​នឹង​អរ​សប្បាយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ ទូល‌បង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។


នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!


រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​អស់‌កល្ប​ជានិច្ច។


ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។


ទោស​នេះ​ជា​ការ​សម្រេច​របស់​ពួក​អ្នក​ត្រួត​ពិនិត្យ ហើយ​សេចក្ដី​សម្រេច​នេះ ក៏​តាម​បង្គាប់​របស់​ពួក​បរិសុទ្ធ ប្រ‌យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ព្រះ‌អង្គ​ប្រគល់​រាជ្យ​នោះ ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក៏​តាំង​មនុស្ស​ដែល​ទន់​ទាប​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង។


គឺ​ព្រះ​ករុណា​នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​មនុស្ស​លោក​ទៅ ហើយ​ទ្រង់​នឹង​មាន​ទី​លំ‌នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ទ្រង់​នឹង​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​បាន​កន្លង​ផុត​ប្រាំពីរ​ខួប គឺ​ទាល់​តែ​ព្រះ​ករុណា​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ក៏​ប្រទាន​រាជ្យ​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។


លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។


ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ជា​ហោរា​បានថ្លែង​ថា


ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។


ហើយ​ព្រះ‌ទ្រង់​ក៏​បាន​ទម្លាក់​អំពើ​អាក្រក់​របស់​ពួក​អ្នក​នៅ​ស៊ីគែម​ទាំង​ប៉ុន្មាន មក​លើ​ក្បាល​គេ​វិញ​ដែរ ហើយ​បណ្ដា‌សា​របស់​យ៉ូថាម ជា​កូន​យេរូ-បាល ក៏​ធ្លាក់​លើ​គេ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម