Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​មនុស្ស​ដែល​មាន​ទោស ជា​អ្នក​កម្ចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 មនុស្ស​ដែល​រងសម្ពាធ​ដោយសារ​បង្ហូរឈាម​គេ នឹង​រត់គេច​រហូតដល់​រណ្ដៅមរណៈ​។ កុំឲ្យ​អ្នកណា​ជួយឃាត់​អ្នកនោះ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ណា​អ្នក​ធ្វើ​ស្រែ​ចម្ការ ដី​នឹង​មិន​បង្កើត​ផល​ឲ្យ​អ្នក​ពេញ​កម្លាំង​ទៀត​ទេ អ្នក​ត្រូវ​សាត់‌ព្រាត់ ហើយ​អណ្តែត​ទៅ​មក​លើ​ផែន‌ដី»។


អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។


អាប់សា‌ឡុមក៏​រត់​បាត់​ទៅ។ រី​ឯ​យុវជន​ដែល​ចាំ​យាម បាន​ងើប​ភ្នែក​ឡើង​មើល​ទៅ​ឃើញ​មាន​មនុស្ស​ជា​ច្រើន មក​តាម​ផ្លូវ​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។


យុវជន​ដប់​នាក់​ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សម្លាប់​អាប់សា‌ឡុម​ទៅ។


មាន​គេ​មក​ក្រាប​ទូល​ព្រះបាទ​សាឡូម៉ូន​ថា៖ «យ៉ូអាប់​បាន​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា​ហើយ ក៏​នៅ​ជិត​អាស‌នា» ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ឲ្យ​ទៅ​ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ប្រហារ​ជីវិត​យ៉ូអាប់​ទៅ»។


ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។


ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា៖ «ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល


"ប្រាកដ​មែន ម្សិល​មិញ យើង​បាន​ឃើញ​ឈាម​របស់​ណា‌បោត និង​ឈាម​របស់​កូន​ប្រុស​គាត់។ ដូច្នេះ យើង​នឹង​សង​ឯង​នៅ​ក្នុង​ចម្ការ​នេះ​ឯង" នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដូច្នេះ ចូរ​លើក​សព​បោះ​ចោល​ទៅ​ក្នុង​ចម្ការ​នេះ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ចុះ»។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់ មាន​ចេតនា​នឹង​វាយ​សម្លាប់​មនុស្ស​ម្នាក់​ទៀត​ដោយ​ឧបាយ‌កល ទោះ​បើ​អ្នក​នោះ​រត់​មក​ជ្រក​នៅ​អាស‌នា​យើង​ក៏​ដោយ ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ។


គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ អណ្ដាត​ភូត‌ភរ ដៃ​ដែល​កម្ចាយ​ឈាម​មនុស្ស​ឥត​ទោស


ប៉ុន្តែ អ៊ីស‌ម៉ា‌អែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូ‌ហា‌ណាន ទៅដល់​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​ប្រាំបី​នាក់​ទៅ​ជា‌មួយ។


កាល​ពួក​អ្នក​ស្រុក​នោះ​ឃើញ​ពស់​សំយុង​ចុះ​ពីដៃ​លោកដូច្នេះ គេ​ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បើ​បាន​រួច​ពី​សមុទ្រ​ក៏​ដោយ គង់​តែ​ព្រះ‌យុត្តិធម៌ មិន​ព្រម​ឲ្យ​នៅ​រស់​ដែរ»។


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ជិត​ខាង​ខ្លួន ហើយ​លប​ចាំ​ស្ទាក់​វាយ​ប្រហារ​អ្នក​នោះ​ឲ្យ​ស្លាប់ រួច​រត់​ទៅ​ជ្រកក្នុង​ទី​ក្រុង​ណា​មួយ​នោះក៏​ដោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម