Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 11:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សូម​ព្រះអង្គ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ជា​អន្ទាក់​មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ នឹង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នោះ​នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សូម​អុលឡោះ​ដាក់​ទោស​មនុស្ស​ពាល ដោយ​ធ្វើ​ឲ្យ​មាន​រងើក​ភ្លើង និង​ស្ពាន់‌ធ័រ បង្អុរ​ចុះ​មក​លើ​ពួក​គេ​ដូច​ជា​ភ្លៀង ហើយ​សូម​ឲ្យ​ខ្យល់​ក្ដៅ បក់​បោក​មក​លើ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 11:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បង្អុរ​ភ្លៀង​ជា​ស្ពាន់‌ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា


មាន​គេ​យក​ចំណែក​ភោជនា‌ហារ​ពី​តុ​របស់​លោក​យ៉ូសែប​ទៅ​ជូនពួក​គេ តែ​បេនយ៉ាមីន​បាន​ចំណែក​មួយ​ជា​ប្រាំ ច្រើន​ជាងគេទាំង​អស់ ហើយ​គេ​ក៏​ផឹក​ស្រា​យ៉ាង​សប្បាយ​រីក​រាយ​ជា‌មួយ​លោក​យ៉ូសែប។


មាន​ខ្សែ​រូត​បង្កប់​ក្នុង​ដី​សម្រាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ។


មនុស្ស​ក្រៅ​វង្ស​ត្រកូល​របស់​គេ នឹង​មក​នៅ​ក្នុង​ទី​លំនៅ​គេ​វិញ ហើយ​នឹង​មាន​ស្ពាន់‌ធ័រ​រោយ​ចុះ​មក​លើ ទី​អាស្រ័យ​របស់​គេ។


ព្រះ​នឹង​បោះ​សេចក្ដី​ក្រោធ​យ៉ាង​សហ័ស មក​ចម្អែត​ពោះ​គេ ហើយ​ទម្លាក់​សេចក្ដី​ក្រោធ​នោះ​មក​លើ​គេ ទុក​ជា​អាហារ។


ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។


ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។


មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។


ព្រោះ​ព្រះ‌យេហូវ៉ា​កាន់​ពែង​មួយ​នៅ​ព្រះ‌ហស្ត ដែល​មាន​ស្រា​កំពុង​ឡើង​ពពុះ ពែង​នោះ​ពេញ​ដោយ​ស្រា​លាយ​ជាស្រេច ព្រះ‌អង្គ​នឹង​ចាក់​បង្ហូរ​ពី​ពែង​នោះ ហើយ​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន​នៅ​ផែនដី ត្រូវ​តែ​ផឹក​សម្រេង​ពី​ពែង​នោះ​ទាល់​តែ​អស់។


ឱ​ក្រុង​យេរូ‌សាឡិម ដែល​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​ផឹក ពី​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឈរ​ឡើង​ចុះ អ្នក​បាន​ផឹក​ស្រូប​ទាំង​កាក​ក្នុង​ពែង ជា​សេចក្ដី​ទ្រេត‌ទ្រោត​អស់​រលីង​ហើយ។


ព្រះ‌អម្ចាស់​នៃ​អ្នក គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ ដែល​កាន់​ក្តី​ជំនួស​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ចេញ​ពី​ដៃ​អ្នក​ហើយ អ្នក​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នេះ​ហើយ​ជា​ចំណែក​របស់​អ្នក​រាល់​គ្នា ជា​ចំណែក​ដែល​យើង​វាល់​ឲ្យ​អ្នក ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​ទុក​ចិត្ត​នឹង​ពាក្យ​កុហក។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នឹង​រំលំ​កំផែង​នោះ ដោយ​ខ្យល់​គំហុក ក្នុង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ដោយ​កំហឹង​របស់​យើង ព្រម​ទាំង​គ្រាប់​ព្រឹល​ធំៗ ដោយ​សេចក្ដី​ក្រោធ​របស់​យើង មក​បំផ្លាញ​កំផែង​នោះ។


យើង​នឹង​សម្រេច​ទោស​ដល់​វា ដោយ​អាសន្ន‌រោគ និង​ឈាម យើង​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់‌ធ័រ​មក​លើ​វា និង​ពួក​កក‌កុញ​របស់​វា ហើយ​លើ​បណ្ដា​សាសន៍​ជា​ច្រើន​ដែល​មក​ជា‌មួយ​ផង។


អ្នក​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់ ជំនួស​សិរី‌ល្អ។ ចូរ​អ្ន​ក​ផឹក​ខ្លួន​ឯង ហើយ​ឲ្យ​គេ​ឃើញ​ថា​ឯង​មិន​បាន​កាត់​ស្បែក ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នឹង​វិល​មក​ដល់​អ្នក​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ដ៏​ជួ‌ជាតិ នឹង​មក​គ្រប​លើ​សីរី​ល្អ​របស់​អ្នក​វិញ។


រហូត​ដល់​ថ្ងៃ​លោក​ឡុត​ចាក​ចេញ​ពី​ក្រុង​សូដុម នោះ​មាន​ភ្លៀង ជា​ភ្លើង និង​ស្ពាន់‌ធ័រ ធ្លាក់​ពី​លើ​មេឃ​មក​បំផ្លាញ​គេ​ទាំង​អស់​គ្នា​ទៅ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»


លុះ​ដល់​ថ្ងៃ​ដែល​អែល‌កា‌ណា​ថ្វាយ​យញ្ញ‌បូជា​របស់​ខ្លួន គាត់​ក៏​ចែក​ដល់​ពេនី‌ណា​ជា​ប្រពន្ធ និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទាំង​អស់​គ្នា​មួយ​ចំណែក​ម្នាក់។


រួច​លោក​ប្រាប់​ទៅ​អ្នក​ចម្អិន​ថា៖ «ចូរ​យក​ចំណែក​មួយ​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​ដោយ​ប្រាប់​ថា "ចូរ​ទុក​ដោយ​ខ្លួន​នោះ​មក"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម