កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ទំនុកតម្កើង 126:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេហូវ៉ាបានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេហូវ៉ាទ្រង់បាននាំពួក ឈ្លើយមកឯក្រុងស៊ីយ៉ូនវិញ នោះយើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិទេ អាល់គីតាប ពេលអុលឡោះតាអាឡានាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ |
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ប្រសិនបើខ្ញុំបានអំពាវនាវ ហើយព្រះអង្គឆ្លើយមកខ្ញុំ គង់តែខ្ញុំមិនជឿថា ព្រះអង្គបានទទួលស្ដាប់សំឡេងរបស់ខ្ញុំដែរ។
កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងយើងទេនោះ សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះយេហូវ៉ាប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះប្រោសឲ្យប្រជារាស្ត្រព្រះអង្គ ងើបមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានលើកមុខពួកយ៉ាកុបឡើងវិញ ។
ព្រះអង្គបានអត់ទោសអំពើទុច្ចរិត របស់ប្រជារាស្ត្រព្រះអង្គ ក៏បានគ្របបាំងអំពើបាប ទាំងប៉ុន្មានរបស់គេ។ -បង្អង់
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
នោះយើងនឹងបោះបង់ពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់យើងបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតយើងនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
ដ្បិត ឱយូដាអើយ អ្នកក៏ដូច្នោះដែរ ចម្រូតមួយបានកំណត់ស្រេចហើយ គឺពេលដែលយើងនាំប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយមកវិញ។
ដ្បិតមើល៍ នៅគ្រានោះ និងនៅវេលានោះ កាលយើងបានស្ដារស្រុកយូដា និងក្រុងយេរូសាឡិម ដូចដើមឡើងវិញ
ប៉ុន្តែ ពេលគេឮថាព្រះអង្គមានព្រះជន្មរស់ ហើយថា នាងបានឃើញព្រះអង្គ គេមិនជឿសម្ដីនាងទេ។
កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»
លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។
នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងស្ដារស្ថានភាពរបស់អ្នក ហើយអាណិតមេត្តាអ្នក ព្រមទាំងប្រមូលអ្នកមកពីអស់ទាំងសាសន៍ ដែលព្រះអង្គបានកម្ចាត់កម្ចាយអ្នកទៅនោះ។