Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ពេល​គេ​ឮ​ថា​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់ ហើយ​ថា នាង​បាន​ឃើញ​ព្រះ‌អង្គ គេ​មិន​ជឿ​សម្ដី​នាង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 នៅពេល​ឮ​ថា ព្រះអង្គ​មានព្រះជន្មរស់ និង​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ ក៏​ពួកគេ​មិនជឿ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 តែ​កាល​ពួកគេ​ឮ​ថា​ ព្រះអង្គ​មាន​ព្រះជន្ម​រស់​ ហើយ​នាង​បាន​ជួប​ព្រះអង្គនោះ​ ពួកគេ​មិន​ជឿ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​គេ​ឮ​ថា ព្រះអង្គ​មាន​ព្រះ‌ជន្ម​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​ព្រះអង្គ គេ​មិន​ជឿ​នាង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​គេ​ឮ​ថា អ៊ីសា​បាន​រស់​វិញ​ហើយ ហើយ​ឮ​ថា​នាង​បាន​ឃើញ​អ៊ីសា គេ​មិន​ជឿ​នាង​ឡើយ។

សូមមើលជំពូក ចម្លង




ម៉ាកុស 16:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ព្រះ‌អង្គ​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ព្រះ‌អង្គ​បាន​ទទួល​ស្ដាប់​សំឡេង​របស់​ខ្ញុំ​ដែរ។


លោក​ម៉ូសេ​ក៏​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​តាម​ពាក្យ​នោះ ប៉ុន្ដែ គេ​មិន​ស្តាប់​លោក​ឡើយ ព្រោះ​គេ​បាក់​ទឹក​ចិត្ត និង​ភាព​ជា​ទាសករ​ដ៏​ឃោរ​ឃៅ។


កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ តែ​មាន​អ្នក​ខ្លះ​សង្ស័យ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ឱ​ជំនាន់​មនុស្ស​ដែល​មិន​ជឿ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា? តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត? ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។


ពួក​សាវក​មិន​បាន​ជឿ​ទេ ដ្បិត​ពាក្យ​សម្ដី​របស់​ស្រ្តី មើល​ទៅ​ដូច​មិន​បាន​ការ។


កាល​ពួក​គេ​មិន​ទាន់​ជឿ​នៅ​ឡើយ ដោយ​ព្រោះ​មាន​អំណរ និង​សេចក្តី​អស្ចារ្យ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិ‌ភោគ​ឬ​ទេ?»


ដូច្នេះ ពួក​សិស្ស​ផ្សេង​ទៀត​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់» តែ​គាត់​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ព្រះ‌អង្គ ទាំង​លូក​ម្រាម​ដៃ​ទៅ​ក្នុង​ស្នាម​ដែក​គោល ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ខ្ញុំ​មិន​ជឿ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម