ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ទំនុកតម្កើង 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ពិសោធមនុស្សសុចរិត ប៉ុន្តែព្រលឹងរបស់ព្រះអង្គស្អប់មនុស្សអាក្រក់ និងមនុស្សស្រឡាញ់អំពើហិង្សា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ អាល់គីតាប អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះទ្រង់ល្បងលលោកអ័ប្រាហាំ គឺព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អ័ប្រាហាំ!»។ លោកឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់»។
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។
ព្រះហស្តរបស់ព្រះករុណា នឹងរកឲ្យឃើញអស់ទាំង ខ្មាំងសត្រូវរបស់ព្រះអង្គ ព្រះហស្តស្តាំរបស់ព្រះករុណា នឹងរកឃើញអស់អ្នកដែលស្អប់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។
ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម និងមនុស្សបោកប្រាស់។
ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស!
ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។
ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ព្រះអង្គនឹងគង់ចុះ ដូចជាជាងសម្រង់ និងអ្នកដេញអាចម៍ប្រាក់ ព្រះអង្គនឹងសម្អាតពួកកូនចៅលេវី ហើយសម្រង់គេដូចជាមាស និងប្រាក់ នោះគេនឹងនាំយកតង្វាយមកថ្វាយព្រះយេហូវ៉ា ដោយសេចក្ដីសុចរិត។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។
ពួកស្ងួនភ្ងាអើយ កុំឲ្យប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាមានសេចក្តីចម្លែកកើតឡើងដល់អ្នករាល់គ្នាឡើយ។