មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ទំនុកតម្កើង 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមើល៍ ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ ព្រះគម្ពីរខ្មែរសាកល ដ្បិតមើល៍! មនុស្សអាក្រក់យឹតធ្នូ ពួកគេភ្ជាប់ព្រួញនឹងខ្សែ ដើម្បីបាញ់មនុស្សមានចិត្តទៀងត្រង់ពីទីងងឹត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមើល ពួកមនុស្សអាក្រក់គេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់ អាល់គីតាប -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ |
មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ឱព្រះយេហូវ៉ាអើយ សូមសម្ដែងសេចក្ដីល្អ ដល់អស់អ្នកដែលជាមនុស្សល្អ និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ តាមផ្លូវច្រកដែលទូលបង្គំដើរ គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។
ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។
ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។
ពួកមនុស្សអាក្រក់បានហូតដាវជាស្រេច ហើយយឹតធ្នូរដើម្បីទម្លាក់មនុស្សទ័លក្រ និងមនុស្សកម្សត់ទុគ៌ត ព្រមទាំងសម្លាប់អស់អ្នក ដែលកាន់តាមផ្លូវទៀងត្រង់
សូមឲ្យមនុស្សសុចរិតរីករាយក្នុងព្រះយេហូវ៉ា ហើយពឹងជ្រកក្នុងព្រះអង្គ សូមអស់អ្នកណាដែលមានចិត្តទៀងត្រង់ លើកតម្កើងព្រះអង្គ។
ដ្បិតយុត្តិធម៌នឹងវិលមករកមនុស្សសុចរិតវិញ ហើយអស់អ្នកដែលមានចិត្តទៀងត្រង់ នឹងប្រព្រឹត្តតាម។
មានពន្លឺបានសាបព្រោះ សម្រាប់មនុស្សសុចរិត ហើយអំណរសម្រាប់មនុស្ស ដែលមានចិត្តទៀងត្រង់។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេដំឡើងអណ្ដាតដូចជាធ្នូ សម្រាប់ពាក្យភូតភរ ហើយគេបានចម្រើនកម្លាំងនៅក្នុងស្រុកផង តែមិនមែនសម្រាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែប្រព្រឹត្តអំពើអាក្រក់មួយហើយមួយទៀត ហើយគេមិនស្គាល់យើងទេ។
ស្ដេចសូលនឹកថា៖ «អញនឹងឲ្យនាងទៅវាចុះ ដើម្បីជាអន្ទាក់ដល់វា ហើយឲ្យដៃពួកភីលីស្ទីនបានទាស់នឹងវា»។ ដូច្នេះ ស្ដេចសូលក៏មានរាជឱង្ការទៅកាន់ដាវីឌថា៖ «នៅថ្ងៃនេះ ឯងនឹងធ្វើជាកូនប្រសាយើង ដោយសារនាងបន្ទាប់ នេះវិញ»។
ដាវីឌជ្រាបថា ស្ដេចសូលគិតការអាក្រក់ទាស់នឹងលោក លោកក៏មានប្រសាសន៍ទៅកាន់សង្ឃអ័បៀថើរថា៖ «សូមយកអេផូឌមក»។