ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
ដានីយ៉ែល 8:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោលមួយឈរនៅក្បែរទន្លេ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែង តែស្នែងមួយវែងជាងស្នែងមួយទៀត ឯស្នែងមួយដែលវែងជាងបានដុះឡើងក្រោយគេ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏ងើបភ្នែកឡើង ហើយសង្កេតមើល នោះមើល៍! មានចៀមឈ្មោលមួយក្បាលឈរនៅមាត់ទន្លេ។ វាមានស្នែងពីរ ហើយស្នែងទាំងពីរនោះវែងណាស់ ប៉ុន្តែស្នែងមួយវែងជាងស្នែងមួយទៀត ហើយស្នែងដែលវែងជាងនោះ គឺបានដុះឡើងតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ អាល់គីតាប ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ |
ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។
គេសូកប៉ាន់ពួកទីប្រឹក្សា ដើម្បីរាំងរាគម្រោងការរបស់ពួកយូដា តាំងពីរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី រហូតដល់រជ្ជកាលព្រះបាទដារីយុស ជាស្ដេចស្រុកពើស៊ី។
គឺនៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្ដេច ស្ដេចបានជប់លៀងដល់ពួកមន្ត្រី និងពួករាជបម្រើទាំងអស់របស់ស្ដេច ព្រមទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអភិជន និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាន ក៏នៅចំពោះស្ដេចដែរ
មើល៍ យើងនឹងញុះញង់សាសន៍មេឌីឲ្យទាស់នឹងគេ ជាសាសន៍ដែលមិនរាប់អានប្រាក់ សូម្បីតែមាសក៏មិនមានចិត្តរីករាយដែរ។
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
យើងនិយាយពីស៊ីរូសថា ជាគង្វាលរបស់យើង ជាអ្នកដែលនឹងសម្រេចតាមបំណងចិត្តយើងទាំងប៉ុន្មាន ហើយបង្គាប់ឲ្យក្រុងយេរូសាឡិមបានសង់ឡើងវិញ និងឲ្យជើងជញ្ជាំងនៃព្រះវិហារបានដាក់ចុះ។
ចូរសម្រួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ាបានដាស់វិញ្ញាណ របស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះព្រះអង្គមានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចោល ដ្បិតនេះជាការសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហាររបស់ព្រះអង្គ។
ខ្ញុំងើបភ្នែកមើលទៅ ឃើញមនុស្សម្នាក់ស្លៀកពាក់សំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស។
បន្ទាប់ពីព្រះករុណាទៅ នោះនឹងមានរាជ្យមួយទៀតកើតឡើង ដែលខ្សោយជាងព្រះករុណា ហើយក៏នៅមានរាជ្យមួយទៀត ជារាជ្យទីបីដែលជាលង្ហិន រាជ្យនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល។
ហើយព្រះបាទដារីយុស ជាសាសន៍មេឌី ដែលមានព្រះជន្មប្រមាណហុកសិបពីរព្រះវស្សា បានឡើងស្នងរាជ្យ។
ដូច្នេះ ដានីយ៉ែលនេះក៏ចម្រុងចម្រើនឡើង ក្នុងរជ្ជកាលព្រះបាទដារីយុស និងក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាសាសន៍ពើស៊ី។
មើល៍ មានសត្វមួយទៀត ជាសត្វទីពីរ មានសណ្ឋានជាខ្លាឃ្មុំ វាឈរលើជើងម្ខាង ទាំងពាំឆ្អឹងជំនីរ បីនៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់វាថា "ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ"។
ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។
ពេលនោះ ទេវតាដែលពោលមកខ្ញុំ ក៏ចេញទៅ ដោយប្រាប់ខ្ញុំថា៖ «ចូរងើយមើលអ្វីដែលចេញទៅនោះ»។
ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។
ខ្ញុំបានងើយមើលម្តងទៀត ឃើញមានរទេះបួនចេញពីជ្រលងភ្នំមក ឯភ្នំទាំងពីរនោះជាភ្នំលង្ហិន។
បាឡាមងើបមុខឡើង ឃើញសាសន៍អ៊ីស្រាអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះក៏យាងមកសណ្ឋិតលើគាត់
កាលលោកយ៉ូស្វេនៅជិតក្រុងយេរីខូរ លោកងើបភ្នែកឡើង ឃើញបុរសម្នាក់កំពុងឈរនៅមុខលោក មានទាំងកាន់ដាវហូតជាស្រេច។ លោកយ៉ូស្វេចូលទៅជិត សួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»
បន្ទាប់មក ខ្ញុំបានឃើញសត្វសាហាវមួយទៀត ចេញពីដីមក វាមានស្នែងពីរ ដូចជាកូនចៀម តែនិយាយដូចជានាគ។
បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។