Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:3 - ព្រះគម្ពីរខ្មែរសាកល

3 ខ្ញុំ​ក៏​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​ក្បាល​ឈរ​នៅ​មាត់​ទន្លេ​។ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំងពីរ​នោះ​វែង​ណាស់ ប៉ុន្តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយទៀត ហើយ​ស្នែង​ដែល​វែង​ជាង​នោះ គឺ​បាន​ដុះឡើង​តាមក្រោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំង​ពីរ​នោះ​វែង តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត ឯ​ស្នែង​មួយ​ដែល​វែង​ជាង​បាន​ដុះ​ឡើង​ក្រោយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ខណៈ​នោះ ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​១​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​២ ហើយ​ស្នែង​ទាំង​២​ក៏​វែង មាន​តែ​១​វែង​ជាង ឯ​ស្នែង​១​ដែល​វែង​ជាង បាន​ដុះ​ឡើង​ជា​ខាង​ក្រោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​មាត់​ទន្លេ។ ចៀម​នោះ​មាន​ស្នែង​ពីរ ស្នែង​ទាំង​ពីរ​នេះ​វែង​ណាស់ ហើយ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត តែ​ស្នែង​ដែល​វែង​នេះ​ដុះ​ក្រោយ​គេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:3
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! យើង​នឹង​ដាស់​ជនជាតិមេឌី​ឡើង​ឲ្យ​ទាស់នឹង​ពួកគេ ជាជនជាតិ​ដែល​មិន​ឲ្យតម្លៃ​ដល់​ប្រាក់ ក៏​មិន​ពេញចិត្ត​នឹង​មាស​ដែរ


មាន​និមិត្ត​ធ្ងន់ធ្ងរ​មួយ​ត្រូវបាន​ប្រកាស​ដល់​ខ្ញុំ​ថា​៖ “មនុស្ស​ក្បត់​កំពុងតែ​ក្បត់ មនុស្ស​បំផ្លាញ​កំពុងតែ​បំផ្លាញ​។ អេឡាំ​អើយ ចូរ​ឡើងទៅ​! មេឌី​អើយ ចូរ​ឡោមព័ទ្ធ​ទៅ​! យើង​បាន​បញ្ឈប់​អស់ទាំង​ការថ្ងូរ​របស់នាង​ហើយ”។


យើងជា​អ្នកដែល​និយាយ​អំពី​ស៊ីរូស​ថា​: ‘គាត់​ជា​អ្នកគង្វាល​របស់យើង​! គាត់​នឹង​បំពេញឲ្យសម្រេច​តាម​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’ ហើយ​និយាយ​អំពី​យេរូសាឡិម​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​សង់ឡើងវិញ’ ក៏​និយាយ​អំពី​ព្រះវិហារ​ថា​: ‘ចូរឲ្យ​នាង​ត្រូវបាន​ចាក់គ្រឹះ’”៕


ខ្ញុំ​បាន​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​បុរស​ម្នាក់​ស្លៀកពាក់​ក្រណាត់ផាឌិប ចង្កេះ​គាត់​ត្រូវបាន​ក្រវាត់​ដោយ​មាសសុទ្ធ​ពី​អ៊ូផាស​។


“បន្ទាប់ពី​ព្រះករុណា នឹង​មាន​អាណាចក្រ​មួយទៀត​ក្រោកឡើង ដែល​អន់ជាង​ព្រះករុណា រួច​នឹង​មាន​អាណាចក្រ​ទីបី​មួយទៀត​ធ្វើពី​លង្ហិន ដែល​នឹង​គ្រប់គ្រង​លើ​ផែនដី​ទាំងមូល​។


រួច​ដារីយុស​ជា​ជនជាតិមេឌី បាន​ទទួល​អាណាចក្រ​នោះ​។ ពេលនោះ ទ្រង់​មាន​ព្រះជន្មាយុ​ហុកសិបពីរ​ព្រះវស្សា​៕


គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕


“មើល៍! មាន​សត្វ​មួយទៀត​ជាសត្វ​ទីពីរ ដូច​ខ្លាឃ្មុំ​។ វា​ត្រូវបាន​ធ្វើឲ្យ​ឈរ​ដោយ​ចំហៀង​ខ្លួន​ម្ខាង ហើយ​មាន​ឆ្អឹងជំនីរ​បី​នៅក្នុង​មាត់​របស់វា នៅចន្លោះ​ធ្មេញ​របស់វា​។ មាន​បា្រប់​ដល់​វា​ដូច្នេះ​ថា​: ‘ចូរ​ក្រោកឡើង​ត្របាក់ស៊ី​សាច់​ច្រើន​ចុះ​!’។


ខ្ញុំ​ឃើញ​ក្នុង​និមិត្ត​នោះ ហើយ​ខណៈដែល​ខ្ញុំ​សង្កេតមើល នោះ​ខ្លួនខ្ញុំ​នៅក្នុង​រាជធានី​ស៊ូសាន ដែល​នៅក្នុង​ខេត្ត​អេឡាំ​។ ក្នុង​និមិត្ត​នោះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​នៅ​ក្បែរ​ទន្លេ​អ៊ូឡាយ​។


ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។


ខ្ញុំ​បាន​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្នែង​បួន​។


ខ្ញុំ​បាន​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ទៀត នោះ​មើល៍! មាន​បុរស​ម្នាក់ ដែល​ក្នុង​ដៃ​របស់គាត់​មាន​ខ្សែរង្វាស់​។


បន្ទាប់មក ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​ក្រាំង​មួយ​កំពុង​ហោះ​។


ពេលនោះ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​បាន​ចូលមក​ប្រាប់​ខ្ញុំ​ថា​៖ “ឥឡូវនេះ ចូរ​ងើបភ្នែកឡើង ហើយ​សង្កេតមើល​ថា​តើ​របស់ដែល​ចេញមក​នេះ ជា​អ្វី”។


ពេលនោះ ខ្ញុំ​ងើបភ្នែកឡើង ហើយ​សង្កេតមើល នោះ​មើល៍! មាន​ស្ត្រី​ពីរ​នាក់​ចេញមក ដែល​មាន​ខ្យល់​នៅក្រោម​ស្លាប​របស់ពួកនាង​។ ស្លាប​របស់​ពួកនាង​ដូចជា​ស្លាប​របស់​សត្វក្រសារ ហើយ​ពួកនាង​លើក​រង្វាល់​នោះ​ឡើង​នៅរវាង​ផែនដី និង​ផ្ទៃមេឃ​។


ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​រទេះចម្បាំង​បួន​ចេញមក​ពី​កណ្ដាល​ភ្នំ​ពីរ​។ ភ្នំ​ទាំងនោះ​ជា​ភ្នំ​លង្ហិន​។


បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយទៀត​ឡើងមក​ពី​ផែនដី​។ វា​មាន​ស្នែង​ពីរ​ស្រដៀងនឹង​ស្នែង​កូនចៀម ហើយ​វា​និយាយ​ដូច​នាគ​។


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម