Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ឯ​ចៀមឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​នៃ​មេឌី និង​ពើស៊ី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២ ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី នឹង​ស្តេច​សាសន៍​ពើស៊ី

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​អ្នក​បាន​ឃើញ​នោះ គឺ​ស្ដេច​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សាសន៍​ពើស៊ី សាសន៍អេធីយ៉ូពី និង​សាសន៍​ពូត​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក


បន្ទាប់​ពី​ព្រះ‌ករុណា​ទៅ នោះ​នឹង​មាន​រាជ្យ​មួយ​ទៀតកើត​ឡើង ដែល​ខ្សោយ​ជាង​ព្រះ​ករុណា ហើយ​ក៏​នៅ​មាន​រាជ្យ​មួយ​ទៀត ជា​រាជ្យ​ទី​បី​ដែល​ជា​លង្ហិន រាជ្យ​នោះ​នឹង​មាន​អំណាច​គ្រប់‌គ្រង​លើ​ផែន‌ដី​ទាំង​មូល។


"ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។


ពពែ​ឈ្មោល​ដែល​មាន​រោម​ស្រមូវ គឺ​ស្តេច​សាសន៍​ក្រិក ហើយ​ស្នែង​មួយ​ធំ​នៅ​ចន្លោះ​ភ្នែក​ទាំង​ពីរ គឺ​ស្តេច​ទីមួយ។


ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​មាន​ចៀម​ឈ្មោល​មួយ​ឈរ​នៅ​ក្បែរ​ទន្លេ វា​មាន​ស្នែង​ពីរ ហើយ​ស្នែង​ទាំង​ពីរ​នោះ​វែង តែ​ស្នែង​មួយ​វែង​ជាង​ស្នែង​មួយ​ទៀត ឯ​ស្នែង​មួយ​ដែល​វែង​ជាង​បាន​ដុះ​ឡើង​ក្រោយ​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម