Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គឺ​នៅ​ឆ្នាំ​ទី​បីនៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​បាន​ជប់‌លៀង​ដល់​ពួក​មន្ត្រី និង​ពួក​រាជ​បម្រើ​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អភិជន និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំងប៉ុន្មាន ក៏​នៅ​ចំពោះ​ស្ដេច​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​នៅ​ឆ្នាំ​ទី​៣​ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​បាន​ជប់‌លៀង​ដល់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់ មាន​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ពួក​អ្នក​ធំ នឹង​ពួក​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​នៅ​ចំពោះ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច គាត់​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ផារ៉ោន ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ស្ដេច​ក៏​ដោះ​លែង​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ ឲ្យ​មក​ឈរ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​ក៏​តើន​ឡើង ហើយ​ជ្រាប​ថា នោះ​ជា​សុបិន​និមិត្ត​ទេ ដូច្នេះ ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ក៏​ឈរ​នៅ​ចំពោះ​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី រួច​ក៏​ជប់‌លៀង​បណ្ដា​ពួក​អ្នក​រាជ‌ការ​របស់​ទ្រង់​គ្រប់​គ្នា។


«ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​បាន​ប្រទាន​អស់​ទាំង​នគរ​នៅ​ផែន‌ដី​មក​យើង​ហើយ ក៏​បាន​បង្គាប់​ឲ្យ​យើង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ស្រុក​យូដា ។


ហើយ​អ្នក​ដែល​នៅ​ជិត​ដិតនឹង​ស្ដេច​មាន កើ‌សេណា សេថារ អ័ឌ‌ម៉ាថា តើស៊ី មេរេស ម៉ា‌សេណា និង​មមូ‌កាន ជា​មន្ត្រី​ទាំង​ប្រាំពីរ​រូប​របស់​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​ជា​អ្នក​លេខ​មួយ​ក្នុង​នគរ)។


ឯស្ដេច​ទ្រង់​បង្ហាញ​អស់​ទាំង​រាជ​សម្បត្តិ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ និង​កិត្តិ‌យស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ គឺ​អស់​មួយ​រយ​ប៉ែត​សិប​ថ្ងៃ។


ពេល​នោះ ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ សម្រាប់​ពួក​មន្ត្រី និង​ពួក​មហា‌តលិក​ទាំង​អស់​របស់​ស្ដេច គឺ​ជាពិធី​ជប់‌លៀង​របស់​ព្រះ​នាង​អេសធើរ។ ស្ដេច​ក៏​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នៅ​គ្រប់​អាណា​ខេត្ត​ទាំង​អស់​បាន​ឈប់​សម្រាក ព្រម​ទាំង​ចែក​ទាន ដោយ​ព្រះ​ហឫទ័យ​សទ្ធា។


នៅ​ខែ​ទីមួយ ដែល​ជា​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដើម្បី​ដេញ​រក​ថ្ងៃ​ខែ ហើយ​ក៏​ត្រូវចំលើថ្ងៃ​ទីដប់​បី នៃ​ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន។


មាន​និមិត្ត​យ៉ាង​ធ្ងន់​បាន​ប្រាកដ​ដល់​ខ្ញុំ​ហើយ គឺ​មនុស្ស​ឧបាយ គេ​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​របស់​គេ ពួក​អ្នក​ដែល​ធ្លាប់​បំផ្លាញ ក៏​បំផ្លាញ​ទៅ ឱ​ស្រុក​អេឡាំ​អើយ ចូរ​ឡើង​ទៅ ឱ​សាសន៍​មេឌី​អើយ ចូរ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​គេ​ចុះ យើង​បាន​រម្ងាប់​ការថ្ងូរ​ចេញ​ពី​នោះ​ហើយ។


ចូរ​សម្រួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា​បាន​ដាស់​វិញ្ញាណ របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ព្រះ‌អង្គ​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចោល ដ្បិត​នេះ​ជាការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


ព្រះ​បាទ​បេល‌សាសារ​បាន​រៀប​ចំ​ជប់‌លៀង​មួយ​យ៉ាង​ធំ ជូន​ពួក​សេនាបតី​របស់​ស្ដេច​ចំនួន​មួយ​ពាន់​នាក់ ហើយ​ទ្រង់​សោយ​ស្រា​នៅ​មុខ​អ្នក​ទាំង​មួយ​ពាន់​នោះ។


"ពេរេស" ប្រែ​ថា ព្រះ​បែង​ចែក​រាជ្យ​របស់​ព្រះ‌ករុណា ឲ្យដល់​សាសន៍​មេឌី និង​សាសន៍​ពើស៊ី​ហើយ»។


ព្រះ​បាទ​ដារី‌យុស​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង​តាំង​ពួក​នាយក​មួយ​រយ​ម្ភៃ​រូប ឲ្យ​គ្រប់​គ្រង​លើ​នគរ គឺ​ឲ្យនៅ​ពាស​ពេញ​នគរ​ទាំង​មូល


ឯ​ចៀម​ឈ្មោល​មាន​ស្នែង​ពីរ​ដែល​លោក​បាន​ឃើញ គឺ​ជា​ស្តេច​សាសន៍​មេឌី និង​ស្តេច​សាសន៍​ពើស៊ី។


លុះ​ឱកាស​ល្អ​មួយ​មក​ដល់ ជា​ថ្ងៃ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ទ្រង់​បាន​រៀប​ពិធី​ជប់​លៀង​ឲ្យ​ពួក​នាម៉ឺន​មន្ត្រី ពួក​មេ​ទ័ព និង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម