Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ខ្ញុំ​ឃើញ​ចៀម​ឈ្មោល​នោះ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​ទប់​ទល់​នឹង​វា​បាន​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើ​ចិត្ត ហើយ​តម្កើង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ខ្ញុំ​ឃើញ​ចៀមឈ្មោល​នោះ​ជល់​ទៅ​ទិសខាងលិច ទៅ​ទិសខាងជើង និង​ទៅ​ទិសខាងត្បូង​។ គ្មាន​សត្វ​ណាមួយ​ឈរ​នៅមុខ​វា​បាន​ឡើយ ក៏​គ្មានអ្នកណា​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​អំពើចិត្ត ហើយ​វា​បាន​លើក​ខ្លួន​ឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឥត​មាន​សត្វ​ណា​មួយ​អាច​នឹង​ទប់​ទល់​បាន​ឡើយ ក៏​គ្មាន​ណា​អាច​នឹង​ជួយ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​វា​បាន​ដែរ គឺ​វា​បាន​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​ក៏​ដំកើង​ខ្លួន​ឡើង​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ឃើញ​ចៀម​នោះ​វ័ធ​ប្រហារ​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចំរើន​ធំ​ឡើង​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សេដេ‌គា​ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ "ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ"»។


ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន។


ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។


ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយ ចូរ​ពិចារណា​សេចក្ដី​នេះ​ចុះ ក្រែង​យើង​ហែក​អ្នកឲ្យ​ខ្ទេច ហើយ​គ្មាន​អ្នក​ណា​រំដោះ​បាន។


ក្រែង​គេ​ហែកព្រលឹង​ទូល‌បង្គំ ដូច​ជា​សិង្ហ ហើយ​ហែក​ឲ្យ​ខ្ទេច‌ខ្ទី គ្មាន​អ្នក​ណា​រំដោះ​បាន​ឡើយ។


ពី​ព្រោះ​អ្នក​រាល់​គ្នា​តែង‌យក​ស្មា​ទៅ​បុក ហើយ​ប្រើ​ស្នែង​បុះ​ចៀម​ដែល​ខ្សោយៗ រហូត​បាន​កម្ចាត់‌កម្ចាយ​គេ​ទៅ​បាត់។


គឺ​ស្តេច​ដែល​វាយ​លុក​ចូល​មក​ច្បាំង នឹង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត គ្មាន​អ្នក​ណា​ឈរ​តទល់​បាន​ទាល់​តែ​សោះ ហើយ​ស្ដេច​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្ដាប់​ដៃ។


ស្តេច​នោះ​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ទ្រង់​នឹង​តម្កើង​ខ្លួន ហើយ​លើក​ខ្លួន​ខ្ពស់​ជាង​អស់​ទាំង​ព្រះ ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​អស់​ទាំង​ព្រះ។ ស្ដេច​នោះ​នឹង​ចម្រើន​ឡើង​រហូត​ទាល់​តែ​សេចក្ដី​ក្រោធ​ឡើង​ដល់​កម្រិត ដ្បិត​អ្វី​ដែល​បាន​កំណត់​ហើយ ត្រូវ​តែ​បាន​សម្រេច។


ដោយ​ព្រោះ​តែ​ភាព​ឧត្ដុង​ឧត្ដម ដែល​ព្រះ​បាន​ប្រទាន​ឲ្យស្ដេច ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​ទាំង​ឡាយ មនុស្ស​គ្រប់​ភាសា​ក៏​ញាប់‌ញ័រ ហើយ​កោត​ខ្លាច​ចំពោះ​ស្ដេច។ អ្នក​ណា​ដែល​ទ្រង់​ចង់​សម្លាប់ នោះ​ក៏​សម្លាប់ ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទុក​ជីវិត នោះ​ក៏​ទុក អ្នក​ណា​ដែល​ទ្រង់​ចង់​តាំង​ឡើង នោះ​ក៏​តាំង ហើយ​អ្នក​ណា​ដែល​ទ្រង់​ចង់​ទម្លាក់​ចុះ នោះ​ក៏​ទម្លាក់។


នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត


មើល៍ មាន​សត្វ​មួយ​ទៀត ជា​សត្វ​ទីពីរ មាន​សណ្ឋាន​ជា​ខ្លា​ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ទាំង​ពាំ​ឆ្អឹង​ជំនីរ បី​នៅ​ក្នុង​មាត់ ខាំ​ដោយ​ធ្មេញ ហើយ​មាន​គេ​ប្រាប់​វា​ថា "ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ"។


ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​នោះ ហើយ​វា​មួ‌ម៉ៅ​ជា​ខ្លាំង ក៏​ជល់​ចៀម​នោះ រួច​បំបាក់​ស្នែង​ទាំង​ពីរ។ ចៀម​នោះ​មិន​មាន​កម្លាំង​ទប់​ទល់​នឹង​វា​បាន​ទេ គឺ​វា​ផ្ដួល​ចៀម​ទៅ​លើ​ដី ហើយ​ពពែក៏​ជាន់​ឈ្លី គ្មាន​អ្នក​ណា​អាច​ជួយ​ចៀម​ឲ្យ​រួចពី​អំណាច​របស់​វា​បាន​ឡើយ។


សំណល់​នៃ​ពួក​យ៉ាកុប​នឹង​នៅ​កណ្ដាល​ប្រទេស​ដទៃ គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ដូច​ជា​សន្សើម​មក​ពី​ព្រះ ដូច​ជា​ទឹក​ដែល​ស្រោច​លើ​ស្មៅ ដែល​មិន​បង្អង់​នឹង​ធ្លាក់​លើ​គេ។


ឯ​គោ​ឈ្មោល​ដំបូង នោះ​មាន​កម្លាំង​ស្វាហាប់​ណាស់ ស្នែង​វា​ដូច​ជា​ស្នែង​ទន្សោង វា​នឹង​ច្រាន​សាសន៍​ទាំង​ប៉ុន្មាន ដោយ‌សារ​ស្នែង​នោះ ទៅ​ដល់​ចុង​ផែន‌ដី​បំផុត គឺ​ជា​ពួក​អេប្រាអិម​ទាំង​សល់‌សែន និង​ពួក​ម៉ាណា‌សេ​ទាំង​ពាន់​ទាំង​ម៉ឺន​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម