សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។
ចោទិយកថា 7:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រគល់សាសន៍ទាំងនោះមកអ្នក ហើយអ្នកបានឈ្នះគេ នោះត្រូវបំផ្លាញគេឲ្យអស់កុំឲ្យសល់ មិនត្រូវតាំងសញ្ញាជាមួយគេ ឬអាណិតមេត្តាដល់គេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នក ពេលណាអ្នកយកជ័យជម្នះលើពួកគេហើយ ចូរបំផ្លាញពួកគេថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្ដោសពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បានប្រគល់សាសន៍ទាំងនោះមកឯង ហើយឯងបានឈ្នះគេ នោះត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងចេញ មិនត្រូវតាំងសញ្ញានឹងគេ ឬអាណិតមេត្តាដល់គេឡើយ អាល់គីតាប ពេលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក ពេលណាអ្នកយកជ័យជំនះលើពួកគេហើយ ចូរបំផ្លាញពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬប្រណីសន្តោសពួកគេឡើយ។ |
សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។
ដូច្នេះ ព្រះបាទដាវីឌបានហៅពួកគីបៀនមកសួរគេ (ពួកគីបៀនមិនមែនជាជនជាតិអ៊ីស្រាអែលទេ គឺជាជនជាតិអាម៉ូរីដែលសេសសល់ ហើយពួកកូនចៅអ៊ីស្រាអែលបានស្បថនឹងគេ តែស្តេចសូលចង់សម្លាប់គេឲ្យផុតពូជ ដោយមានសេចក្ដីខ្នះខ្នែងដល់ពួកកូនចៅអ៊ីស្រាអែល និងពួកយូដាវិញ)។
បេន-ហាដាដទូលទ្រង់ថា៖ «អស់ទាំងទីក្រុងដែលបិតាទូលបង្គំបានរឹបយកពីបិតាទ្រង់ ទូលបង្គំនឹងប្រគល់ថ្វាយទាំងអស់វិញ ហើយទ្រង់នឹងធ្វើថ្នល់សម្រាប់ទ្រង់នៅក្រុងដាម៉ាសបាន ដូចជាបិតាទូលបង្គំបានធ្វើនៅក្រុងសាម៉ារីដែរ»។ ព្រះបាទអ័ហាប់តបថា៖ «ខ្ញុំនឹងឲ្យទៅលោកវិញ ដោយសេចក្ដីសញ្ញានេះ»។ ដូច្នេះ ស្ដេចក៏តាំងសេចក្ដីសញ្ញានឹងគ្នា រួចលែងឲ្យទៅវិញ។
ដូច្នេះ សូមឲ្យយើងខ្ញុំតាំងសញ្ញាជាមួយព្រះនៃយើង ឲ្យយើងខ្ញុំបោះបង់ប្រពន្ធជាសាសន៍ដទៃ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទរបស់លោកម្ចាស់ខ្ញុំ និងអស់អ្នកដែលញាប់ញ័រនឹងបទបញ្ជារបស់ព្រះនៃយើង ហើយសូមឲ្យការនោះបានសម្រេចតាមក្រឹត្យវិន័យចុះ។
អ្នកណាដែលថ្វាយយញ្ញបូជាដល់ព្រះណាក្រៅពីព្រះយេហូវ៉ា នោះត្រូវតែបំផ្លាញចោលឲ្យអស់។
ពេលនោះ ពួកអ៊ីស្រាអែលបានសច្ចាចំពោះព្រះយេហូវ៉ា ដោយពាក្យថា៖ «ប្រសិនបើព្រះអង្គប្រគល់សាសន៍នោះមកក្នុងកណ្ដាប់ដៃយើងខ្ញុំ នោះយើងខ្ញុំនឹងបំផ្លាញទីក្រុងរបស់គេឲ្យអស់រលីង»។
ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។
នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
នោះមិនត្រូវយល់ព្រម ឬស្តាប់តាមអ្នកនោះឡើយ ក៏មិនត្រូវឲ្យភ្នែករបស់អ្នកអាណិត ឬប្រណី ឬបិទបាំងអ្នកនោះឡើយ។
ផ្ទុយទៅវិញ ត្រូវសម្លាប់អ្នកនោះចេញកុំខាន។ អ្នកត្រូវដាក់ដៃលើអ្នកនោះមុនគេ រួចសឹមបណ្ដាជនទាំងអស់គ្នាតាមក្រោយ ដើម្បីប្រហារអ្នកនោះចោល។
ភ្នែករបស់អ្នកមិនត្រូវប្រណីដល់អ្នកនោះឡើយ គឺត្រូវបំបាត់ការខ្ចាយឈាមមនុស្សឥតទោស ចេញពីស្រុកអ៊ីស្រាអែល ដើម្បីឲ្យអ្នកបានសប្បាយតទៅ»។
តែព្រះយេហូវ៉ាជាព្រះនៃយើង បានប្រគល់ស្តេចមកយើង ហើយយើងបានប្រហារទ្រង់ និងកូនចៅទ្រង់ ព្រមទាំងមនុស្សរបស់ទ្រង់ទាំងអស់។
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច ហើយយើងបានកម្ទេចអស់ទាំងទីក្រុង មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ឥតទុកអ្នកណាម្នាក់ឲ្យនៅសល់ឡើយ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក យាងនៅកណ្ដាលជំរំរបស់អ្នក ដើម្បីសង្គ្រោះអ្នក ហើយប្រគល់ខ្មាំងសត្រូវមកក្នុងកណ្ដាប់ដៃអ្នក។ ដូច្នេះ ជំរំរបស់អ្នកត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យព្រះអង្គទតឃើញអ្វីស្មោកគ្រោកក្នុងចំណោមអ្នក ហើយបែរចេញពីអ្នក។
ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃយើងក៏ប្រគល់អុក ជាស្តេចស្រុកបាសាន និងមនុស្សរបស់ទ្រង់ទាំងប៉ុន្មានមកក្នុងកណ្ដាប់ដៃរបស់ពួកយើង ហើយពួកយើងក៏បានប្រហារគេ រហូតទាល់តែគ្មានសល់ម្នាក់សោះ។
ព្រះយេហូវ៉ានឹងប្រគល់គេមកអ្នករាល់គ្នា ហើយអ្នកត្រូវប្រព្រឹត្តចំពោះគេ តាមគ្រប់ទាំងបទបញ្ជាដែលខ្ញុំបានបង្គាប់អ្នក។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
អ្នកនឹងបំផ្លាញអស់ទាំងសាសន៍ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រគល់មកអ្នកឲ្យវិនាសទៅ។ ភ្នែករបស់អ្នកមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពបម្រើព្រះរបស់គេដែរ ដ្បិតនោះជាអន្ទាក់ដល់អ្នក។
ដូច្នេះ នៅថ្ងៃនេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនាំមុខអ្នកឆ្លងទៅ ព្រះអង្គដូចជាភ្លើងដែលឆេះបន្សុស ព្រះអង្គនឹងបំផ្លាញគេ ហើយបង្ក្រាបគេនៅមុខអ្នក ដើម្បីឲ្យអ្នកអាចបណ្តេញគេបាន ហើយបំផ្លាញគេយ៉ាងឆាប់រហ័ស ដូចព្រះយេហូវ៉ាបានសន្យានឹងអ្នក ។
នៅថ្ងៃនោះ លោកយ៉ូស្វេចាប់យកក្រុងម៉ាកេដា ហើយប្រហារអ្នកក្រុងនោះដោយមុខដាវ រួមទាំងស្តេចរបស់គេផង។ លោកបានបំផ្លាញមនុស្សទាំងអស់នៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងម៉ាកេដា ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។
ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងនោះ និងស្តេចរបស់គេ មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ គ្មានសល់អ្នកណាម្នាក់ឡើយ។ លោកបានប្រព្រឹត្តចំពោះស្តេចក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះស្តេចក្រុងយេរីខូរដែរ។
ព្រះយេហូវ៉ាក៏បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ហើយលោកចាប់យកបាននៅថ្ងៃទីពីរ រួចប្រហារពួកគេដោយមុខដាវ គឺមនុស្សទាំងប៉ុន្មាននៅក្នុងក្រុងនោះ ដូចលោកបានប្រព្រឹត្តចំពោះក្រុងលិបណាដែរ។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
លោកយ៉ូស្វេបានចាប់យកស្តេចទាំងប៉ុន្មាន និងស្រុករបស់គេក្នុងគ្រាតែមួយ ព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គប្រយុទ្ធជំនួសអ៊ីស្រាអែល។
ព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលវាយប្រហារគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ និងដល់ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត គឺវាយប្រហារគេរហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។
ព្រះយេហូវ៉ាប្រទានឲ្យគេបានស្រាកស្រាន្តនៅគ្រប់ទិស ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ គ្មានខ្មាំងសត្រូវណាម្នាក់អាចឈរនៅមុខគេបានឡើយ ព្រោះព្រះយេហូវ៉ាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់គេ។
កាលពួកអ៊ីស្រាអែលបានសម្លាប់ពួកក្រុងអៃយទាំងអស់នៅវាលទីរហោស្ថាន ជាកន្លែងដែលពួកក្រុងអៃយបានដេញ ហើយគេបានដួលស្លាប់ទាំងអស់ដោយមុខដាវស្រេចហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏វិលចូលទៅក្រុងអៃយវិញ ហើយប្រហារទាំងអស់ដោយមុខដាវ។
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។
ប៉ុន្ដែ ពួកអ៊ីស្រាអែលឆ្លើយតបទៅពួកសាសន៍ហេវីនោះថា៖ «ក្រែងអ្នករាល់គ្នានៅក្នុងស្រុកយើងនេះដែរទេដឹង ដូច្នេះ តើឲ្យយើងអាចតាំងសញ្ញាជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»
ពេលពួកឈ្លបឃើញបុរសម្នាក់ចេញពីទីក្រុងមក គេក៏សួរថា៖ «សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង យើងនឹងប្រោសប្រណីដល់អ្នក»។
បន្ទាប់មក ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្ដាប់ដៃរបស់គេ ហើយគេប្រហារពួកសាសន៍នោះអស់មួយម៉ឺននាក់ នៅក្រុងបេសេក។
រីឯអ្នករាល់គ្នាវិញ មិនត្រូវតាំងសញ្ញានឹងពួកអ្នកស្រុកនេះឡើយ គឺត្រូវរំលំអស់ទាំងអាសនារបស់គេចេញ" ។ ប៉ុន្ដែ អ្នករាល់គ្នាមិនបានស្តាប់តាមបង្គាប់យើងសោះ។ ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ?