Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 បេន-ហាដាដ​ទូល​ទ្រង់​ថា៖ «អស់​ទាំង​ទី​ក្រុង​ដែល​បិតា​ទូល‌បង្គំ​បាន​រឹប​យក​ពី​បិតា​ទ្រង់ ទូល‌បង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សម្រាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​បិតា​ទូល‌បង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះបាទ​អ័ហាប់​តប​ថា៖ «ខ្ញុំ​នឹង​ឲ្យ​ទៅ​លោក​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ»។ ដូច្នេះ ស្ដេច​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌បាទ​បេន‌ហាដាដ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​អហាប់​ថា៖ «ទូលបង្គំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ទូលបង្គំ​បាន​ដណ្ដើម​យក​ពី​បិតា​របស់​ព្រះ‌ករុណា ថ្វាយ​ព្រះ‌ករុណា​វិញ។ ព្រះ‌ករុណា​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ព្រះ‌ករុណា​ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ទូលបង្គំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​ថា៖ «រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌ករុណា រួច​ទូលបង្គំ​នឹង​បើក​ឲ្យ​ព្រះ‌ករុណា​យាង​ត្រឡប់​ទៅ​ស្រុក​វិញ»។ ព្រះ‌បាទ​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌បាទ​បេន‌ហាដាដ រួច​ហើយ​បើក​ឲ្យ​ព្រះ‌បាទ​បេន‌ហាដាដ​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 នោះ​បេន-ហា‌ដាឌ់​ទូល​ទ្រង់​ថា អស់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌បិតា​ទូលបង្គំ​បាន​រឹប​យក​ពី​ព្រះ‌បិតា​ទ្រង់ នោះ​ទូលបង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សំរាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​ព្រះ‌បិតា​ទូលបង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ អ័ហាប់​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ខ្ញុំៗ​នឹង​ឲ្យ​លោក​ទៅ​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ ដូច្នេះ ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ស្តេច​បេនហា‌ដាដ​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ប្រគល់​ក្រុង​ទាំង​ប៉ុន្មាន ដែល​បិតា​របស់​ខ្ញុំ​បាន​ដណ្តើម​យក​ពី​បិតា​របស់​ស្តេច ជូន​ស្តេច​វិញ។ ស្តេច​អាច​នាំ​យក​ផលិត​ផល​ក្នុង​ស្រុក​របស់​ស្តេច ទៅ​លក់​ក្នុង​ក្រុង​ដាម៉ាស ដូច​បិតា​របស់​ខ្ញុំ​ធ្លាប់​នាំ​យក​ផលិត​ផល​ទៅ​លក់​នៅ​ក្រុង​សាម៉ារី​ដែរ»។ ស្តេច​អហាប់​មាន​ប្រសាសន៍​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ស្តេច រួច​ខ្ញុំ​នឹង​បើក​ឲ្យ​ស្តេច​ត្រឡប់​ទៅ​ស្រុក​វិញ»។ ស្តេច​អហាប់​ក៏​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ស្តេច​បេនហា‌ដាដ រួច​ហើយ​បើក​ឲ្យ​ស្តេច​បេនហា‌ដាដ ត្រឡប់​ទៅ​ស្រុក​វិញ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-ហាដាដ​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​ពល‌ទ័ព​ទៅ​ច្បាំង​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-បេត-ម្អាកា ព្រម​ទាំង​ស្រុក​គីនេ‌រ៉ែត​ទាំង​មូល ហើយ​ស្រុក​ណែប‌ថា‌លី​ទាំង​អស់


អ្នក​ទាំង​នោះ​បាន​យក​ពាក្យ​នោះ​ទុក​ជា​ផ្នូល​ល្អ ក៏​ទូល​តប​ភ្លាម​ថា៖ «ហ្នឹង​ហើយ​បង‌ប្អូន​ទ្រង់» រួច​ទ្រង់​ប្រាប់​គេ​ថា៖ «ចូរ​ទៅ​នាំ​លោក​មក» ដូច្នេះ បេន-ហាដាដ​ក៏​ចេញ​មក​គាល់​ទ្រង់ ហើយ​ទ្រង់​ឲ្យ​ឡើង​ជិះ​លើ​រាជ‌រថ​ជា‌មួយ​ទ្រង់។


គាត់​ក៏​ទូល​ដល់​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ​ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស​ឲ្យ​រួច​ពី​ដៃ​ឯង ដែល​យើង​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​ប្រជា‌រាស្ត្រ​ឯង​ជំនួស​ប្រជា‌រាស្ត្រ​វា»។


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទាំង​សាម​សិប​ពីរ​នាក់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។


ព្រះបាទ​បេន-ហាដាដ​ក៏​ស្តាប់​តាម​ព្រះបាទ​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថា‌លី​ផង។


រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទ្រង់​ថា៖ «កុំ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី ចូរ​ត​តែ​ស្តេច​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ»។


ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។


«កុំ​ឲ្យ​អ្នក​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន​ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ»។


កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​អ្នក ហើយ​អ្នក​បាន​ឈ្នះ​គេ នោះ​ត្រូវ​បំផ្លាញ​គេ​ឲ្យ​អស់​កុំឲ្យសល់ មិន​ត្រូវ​តាំង​សញ្ញា​ជាមួយ​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ។


ប្រមាណ​ជា‌មួយ​ខែ​ក្រោយ​មក ណា‌ហាស​ជា​សាសន៍​អាំម៉ូន បាន​លើក​ទ័ព​មក​ឡោម​ព័ទ្ធ​ក្រុង​យ៉ា‌បេស-កាឡាត ហើយ​មនុស្ស​នៅ​យ៉ា‌បេស​ទាំង​ប៉ុន្មាន បាន​ទូល​ណា‌ហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា‌មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​បម្រើ​ព្រះ‌ករុណា»។


ក៏​ចាប់​បាន​អ័‌កាក់ ជា​ស្តេច​សាសន៍​អាម៉ាឡេក មក​ទាំង​រស់ តែ​ប្រហារ​ប្រជាជន​ដោយ​មុខ​ដាវ។


ស្ដេច​សូល​បាន​ទុក​ឲ្យ​អ័‌កាក់ និង​ពួក​ទ័ព​នៅ​រស់ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​តម្លៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចោល​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម