Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 7:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មិន​ត្រូវ​រៀប‌ការ​ជា‌មួយ​គេ ដោយឲ្យ​កូន​ស្រី​របស់​អ្នក​ទៅ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រីរបស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​អ្នក​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កុំ​ចង​ស្ពាន‌មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក​ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្ដឹង​កូន​ស្រី​របស់​ពួក​គេ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កុំ​ចង​ស្ពាន​មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្តឹង​កូន​ស្រី​របស់​ពួក​គេ ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 7:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ជា​ព្រះ​នៃ​ផែន‌ដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​របស់​ខ្ញុំ​ពីពួក​កូន​ស្រី​សាសន៍​កាណាន ដែល​ខ្ញុំ​រស់​នៅ​កណ្ដាល​គេ​នេះ​ឡើយ


ជា​ស្ត្រី​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា «អ្នក​មិន​ត្រូវ​រៀប​ការ​ជា‌មួយ​គេ ឬ​ឲ្យ​គេ​ចូល​មក​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​របស់​គេ​ជា​មិន​ខាន»។ តែ​ព្រះបាទ​សាឡូម៉ូន​បាន​ចង​ស្ពាន​មេត្រី​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ


មិនត្រឹម​តែ​ទ្រង់​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​បុត្រ​នេបាត​ប៉ុណ្ណោះ​ទេ គឺ​ទ្រង់​បាន​យក​នាង​យេសិ‌បិល ជា​បុត្រី​អេត‌បាល ស្តេច​ពួក​ស៊ីដូន​មក​ធ្វើ​ជា​ភរិយា ព្រម​ទាំង​ទៅ​គោរព​ប្រតិ‌បត្តិ​ថ្វាយ​បង្គំ​ដល់​ព្រះ‌បាល​ថែម​ទៀត​ផង។


ដូច្នេះ សូម​ឲ្យ​យើង​ខ្ញុំ​តាំង​សញ្ញា​ជាមួយ​ព្រះ​នៃ​យើង ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ប្រពន្ធជា​សាសន៍​ដទៃ និង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពីនាង​ទាំង​នោះ តាម​ឱវាទ​របស់​លោក​ម្ចាស់​ខ្ញុំ និង​អស់​អ្នក​ដែល​ញាប់‌ញ័រ​នឹង​បទ​បញ្ជា​របស់​ព្រះ​នៃ​យើង ហើយ​សូម​ឲ្យ​ការ​នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ចុះ។


ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី​របស់​ខ្លួន ឲ្យ​ទៅ​កូន​ប្រុស​របស់​គេ ក៏​មិន​ត្រូវ​យក​កូន​ស្រី​របស់​គេ មក​ឲ្យ​កូន​ប្រុស​របស់​អ្នក​រាល់​គ្នា ហើយ​មិនត្រូវ​ស្វែង​រក​សេចក្ដី​សុខ ឬ​ការ​ចម្រុង​ចម្រើន​របស់​គេ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ហើយ​បរិ‌ភោគ​ផល​ល្អ​របស់​ស្រុក​នោះ ព្រម​ទាំង​ទុក​ជា​មត៌ក​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ"។


យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ។


ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម