Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ​បាន​ស្រាក​ស្រាន្ត​នៅ​គ្រប់​ទិស ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​គេ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ព្រះ‌អម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត​នៅ​ជុំ‌វិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះ​ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 រួច​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ គ្មាន​ពួក​ខ្មាំង​សត្រូវ​ណា​មួយ​អាច​ឈរ​នៅ​មុខ​គេ​បាន​ឡើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

44 អុលឡោះ‌តាអាឡា​ប្រទាន​សេចក្តី​សុខ‌សាន្ត នៅ​ជុំ‌វិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​ដូន‌តា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះអុលឡោះ‌តាអាឡា​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:44
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​យូដា


យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ចាប់​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​ភីលី‌ស្ទីន ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​អ៊ើប្រាត ដ្បិត​យើង​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ត្រូវ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឲ្យ​គេ​ឈប់​សម្រាក ដូច​ជា​ហ្វូង​គោ​ដែល​ចុះ​ទៅ​ក្នុង​ច្រក​ភ្នំ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​រុងរឿង​ឧត្តម។


ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​មួយ​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​ប្រគល់​ទាំង​អស់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង។


«ពេល​ណា​អ្នក​ចេញ​ទៅ​ច្បាំងនឹង​ខ្មាំង‌សត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ចាប់​ពួក‌គេ​មក​ជា​ឈ្លើយ


ដូច្នេះ នៅ​តែ​មាន​សប្ប័ទ ជា​ថ្ងៃ​សម្រាក​សម្រាប់​ប្រជា​រាស្ត្រ​របស់​ព្រះ​ដដែល


«ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​មាន​កន្លែង​សម្រាក ហើយ​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក"។


រហូត​ទាល់​តែ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​បាន​សម្រាក​ដូច​អ្នក​ដែរ ហើយ​គេ​បាន​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ។ បន្ទាប់​មក អ្នក​រាល់​គ្នា​អាច​នឹង​ត្រឡប់​មក​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​ខ្លួន​វិញ ហើយ​ចាប់​យក​ស្រុក​នោះ ជា​ស្រុក​ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា បាន​ប្រគល់​ឲ្យ​អ្នក នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់»។


គ្មាន​អ្នកណា​នឹង​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ គឺ​អស់​ទាំងថ្ងៃ​នៃ​ជីវិត​របស់​អ្នក។ យើង​នឹង​នៅ​ជា​មួយ​អ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ។ យើង​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​បោះ‌បង់​ចោល​អ្នក​ដែរ។


ឯ​ទី​ក្រុង​ទាំង​អស់​របស់​ស្តេច​ទាំង​នោះ និង​ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ លោក​យ៉ូស្វេ​ចាប់​យក​បាន​ទាំង​អស់ ហើយ​លោក​ប្រហារ​គេ​ដោយ​មុខ​ដាវ ដោយ​បំផ្លាញ​គេ​ទាំង​ស្រុង ដូច​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ដូច្នេះ លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្រុក​ទាំង​អស់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ រួច​លោក​ចែក​ស្រុក​ទាំង​នោះ​ជា​មត៌ក ដល់​សាសន៍​អ៊ីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀង​ខ្លួន ហើយ​ស្រុក​នោះ​ក៏​បាន​ស្រាក‌ស្រាន្ត​ពី​ចម្បាំង។


ព្រះ‌យេហូវ៉ាបាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីស្រា‌អែល ពួក​អ៊ីស្រា‌អែល​វាយ​ប្រហារ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន ជា​ទី​ក្រុង​ដ៏​ធំ និង​ដល់​ក្រុង​មីសរិផូត-ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីស‌ប៉ា ដែល​នៅ​ខាង​កើត គឺ​វាយប្រហារ​គេ​រហូត​ទាល់​តែ​គ្មាន​សល់អ្នក​ណា​ម្នាក់​ឡើយ។


គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​មក​ក្នុង​កណ្ដាប់​របស់​ដៃ​យើង​មែន ហើយ​សូម្បី​តែ​អ្នក​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ក៏​ញ័រ​រន្ធត់ ព្រោះ​តែ​យើង​ដែរ»។


ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ឲ្យ​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​បាន​ស្រាក​ស្រាន្ត ដូច​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ​ហើយ។ ដូច្នេះ ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់អ្នក​រាល់​គ្នា ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចែក​ឲ្យ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ចុះ។


ដូច្នេះ ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ចេញ​ចាក​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូរ ក្នុង​ស្រុក​កាណាន វិល​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ តាម​បង្គាប់​ព្រះ‌យេហូវ៉ា តាម​រយៈ​លោក​ម៉ូសេ។


លុះ​ពេល​ជា​យូរ​ក្រោយមក កាល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ពួក​អ៊ីស្រា‌អែលបាន​ស្រាក​ស្រាន្ត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់​នៅ​ជុំ‌វិញ នោះ​លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម