Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បុរស​ទាំង​ពីរ​ឆ្លើយ​ទៅ​នាង​ថា៖ «យើង​យក​ជីវិត​របស់​យើង​ធានា​ជីវិត​របស់​នាង ប្រសិន‌បើ​នាង​មិន​យក​រឿង​យើង​ទៅ​និយាយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ប្រគល់​ស្រុក​នេះ​មក​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង ដោយ​សប្បុរស​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​លាត‌ត្រដាង​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​អ្នក​ទាំង​២​នាក់​នោះ​ក៏​ឆ្លើយ​ទៅ​នាង​ថា បើ​នាង​មិន​បំបែក​ការ​ពី​រឿង​យើង​នេះ នោះ​យើង​នឹង​ប្តូរ​ជីវិត​ជំនួស​នាង ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ស្រុក​នេះ​ដល់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​នឹង​នាង ដោយ​សប្បុរស​ទៀង​ត្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 បុរស​ទាំង​ពីរ​ឆ្លើយ​ថា៖ «ប្រសិន​បើ​ពួក​នាង​មិន​យក​រឿង​របស់​យើង​ទៅ​បរិហារ​ប្រាប់​គេ​ទេ​នោះ យើង​នឹង​យក​ជីវិត​របស់​យើង​មក​ធានា​ជីវិត​របស់​ពួក​នាង។ កាល​ណាអុលឡោះ‌តាអាឡា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត ចំពោះ​នាង​ដោយ​សប្បុរស និង​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 2:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ប្រសិន‌បើ​អស់​លោក​ចង់​សម្ដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ចៅ‌ហ្វាយ​ខ្ញុំ នោះ​សូម​មាន​ប្រសាសន៍​មក​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ងាក​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ទៀត»។


លុះ​ជិត​ដល់​ពេល​ដែល​លោក​អ៊ីស្រា‌អែល​ត្រូវ​ស្លាប់ លោក​បាន​ហៅ​លោក​យ៉ូសែប​ជា​កូន​មក​ផ្តាំ​ថា៖ «ប្រសិន​បើ​កូន​អាណិត​ពុក​មែន ចូរ​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​ពុក ហើយ​សន្យា​នឹង​ពុក​ថា កូន​នឹង​ប្រព្រឹត្ត​ចំពោះ​ពុក​ដោយ​សប្បុរស ហើយ​ស្មោះ​ត្រង់ គឺ​មិន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ឡើយ។


ដាវីឌ​បាន​បញ្ជូន​សារ​ទៅ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​រាល់​គ្នា​បាន​សម្ដែង​សេចក្ដី​សប្បុ‌រស​ដល់​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​របស់​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់


ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្ដែង​សេចក្ដី​សប្បុរស និង​សេចក្ដី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា​ដោយ​សប្បុ‌រស​នោះ​ដែរ។


គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​សល់​នៅ​ឬ​ទេ? ដើម្បី​ឲ្យ​យើង​បាន​សម្ដែង​សេចក្ដី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន» ។


កាល​ស្ដេច​យាង​មក​តាម​ផ្លូវ គាត់​ស្រែក​ទូល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ទៅ​ឯ​កណ្ដាល​ទី​ចម្បាំង ហើយ​មើល៍ មាន​ម្នាក់​ទៀត​បែរ​មក នាំ​មនុស្ស​ម្នាក់​មក​ឯ​ទូល‌បង្គំ ដោយ​បង្គាប់​ថា "ចូរ​រក្សា​មនុស្ស​នេះ​ទុក បើ​វា​បាត់​ទៅ​ដោយ​ហេតុ​ណា នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ឬ​ឯង​ត្រូវ​សង​យើង​ជា​ប្រាក់​មួយ​ហាប"។


មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ នោះ​វង្វេង​ហើយ ប៉ុន្តែ មនុស្ស​ដែល​គិត​គូរ​បង្កើត​ការ​ល្អ នឹង​បាន​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត។


អ្នក​ណា​ដែល​មាន​មិត្ត​ភក្តិ​ច្រើន អាច​នាំ​ឲ្យ​ខ្លួន​វិនាស ប៉ុន្តែ មាន​មិត្ត​សម្លាញ់​ម៉្យាង ដែល​នៅ​ជាប់​ជាង​បង‌ប្អូន​ទៅ​ទៀត។


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។


ដូច្នេះ មេទ័ព​ធំក៏​ឲ្យ​យុវជន​នោះ​ទៅ​វិញ ទាំង​ហាម​ថា៖ «មិន​ត្រូវ​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​រឿង​ដែល​ប្អូន​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។


ថា​ពួក​លោក​នឹង​ទុក​ជីវិត​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​ខ្ញុំ បង​ប្អូន​ប្រុស​ស្រី​របស់​នាង​ខ្ញុំ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​អស់ ហើយ​ជួយ​ជីវិត​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់​ផង»។


បន្ទាប់​មក នាង​ក៏​សម្រូត​គេ​ដោយ​ខ្សែ​ចុះ​តាម​បង្អួច ដ្បិត​ផ្ទះ​របស់​នាង​សង់​នៅ​លើ​កំផែង​ទី​ក្រុង ហើយ​នាង​រស់​នៅ​ចំ​ពី​លើ​កំផែង​នោះ។


ទី​ក្រុង​នេះ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ក្រុង​នេះ ត្រូវ​បំផ្លាញ​ឲ្យ​អស់​ថ្វាយ​ព្រះ‌យេហូវ៉ា ទុក​តែ​នាង​រ៉ាហាប ជា​ស្រី​ពេស្យា និង​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ ព្រោះ​នាង​បាន​បំពួន​អ្នក​ស៊ើប​ការណ៍ ដែល​យើង​បាន​ចាត់​ឲ្យ​មក។


លោក​យ៉ូស្វេ​ក៏មាន​ប្រសាសន៍​ទៅកាន់​បុរស​ពីរ​នាក់ ដែល​បាន​ចូល​ទៅ​សង្កេត​មើល​ស្រុក​នោះ​ថា៖ «ចូរ​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​ពេស្យា​នោះ ហើយ​នាំ​នាង និងមនុស្ស​ទាំងអ​ស់​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​នឹង​នាង»។


ចំណែក​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ក្រុម​គ្រួសារ​របស់​ឪពុក​នាង និង​មនុស្ស​របស់​នាង​ទាំង​ប៉ុន្មាន លោក​យ៉ូស្វេ​បាន​ទុកជីវិត​វិញ។ ក្រុម​គ្រួសាររបស់​នាង រស់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​រហូត​ដល់​សព្វ​ថ្ងៃ ព្រោះ​នាង​បាន​បំពួន​មនុស្ស​ដែល​លោក​យ៉ូស្វេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្រុង​យេរីខូរ។


ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បម្រើ​របស់​អ្នក​ដោយ​សប្បុ‌រស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សេចក្ដី​សញ្ញា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌មួយ​គ្នា​ហើយ តែ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សម្លាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម