Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 23:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យាង​នៅ​កណ្ដាល​ជំរំ​របស់​អ្នក ដើម្បី​សង្គ្រោះ​អ្នក ហើយ​ប្រគល់​ខ្មាំង‌សត្រូវ​មកក្នុង​កណ្ដាប់​ដៃ​អ្នក។ ដូច្នេះ ជំរំ​របស់​អ្នក​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក​ក្នុង​ចំណោម​អ្នក ហើយ​បែរ​ចេញ​ពី​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល​របស់​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ហើយ​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ឯង ដូច្នេះ​ទី​ដំឡើង​ត្រសាល​របស់​ឯង​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ទ្រង់​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក នៅ​ក្នុង​ពួក​ឯង រួច​បែរ​ចេញ​ពី​ឯង​ទៅ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យអុលឡោះ‌តាអាឡា​មើល​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 23:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ


ពួក‌គេ​បាន​ឮ​សំឡេង​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ដែល​យាង​នៅ​ក្នុង​សួន‌ច្បារ នៅ​ពេល​ថ្ងៃ​ល្ហើយ នោះបុរស និង​ប្រពន្ធ​គាត់ ក៏​ពួន​ពី​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ នៅ​កណ្ដាល​ដើម​ឈើ​ក្នុង​សួន‌ច្បារ។


ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។


ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ»។


យើង​នឹង​ដើរ​នៅ​កណ្ដាល​ពួក​អ្នក ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​យើង។


តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។


ត្រូវ​មាន​ចប​ជីក​មួយ​នៅ​ជាប់​ជា‌មួយ​សស្ត្រា‌វុធ​របស់​អ្នក ហើយ​ពេល​ណា​អ្នក​ចេញ​ទៅ​បត់‌ជើង​នៅខាង​ក្រៅ ត្រូវ​ជីក​រណ្ដៅ​កប់​លាមក​របស់​អ្នក។


ពួក​គេ​ឡើង​ទៅ​ពាស​ពេញ​លើ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​បរិសុទ្ធ ជា​ទី​ក្រុង​សំណព្វ​របស់​ព្រះ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​អស់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម