យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
កិច្ចការ 26:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយឥឡូវ ទូលបង្គំជាប់ជំនុំជម្រះនេះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមរបស់ទូលបង្គំចំពោះសេចក្ដីសន្យា ដែលព្រះបានតាំងជាមួយបុព្វបុរសរបស់យើង ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ខ្ញុំព្រះបាទកំពុងឈរទទួលការកាត់ក្ដីដោយសារតែសេចក្ដីសង្ឃឹមចំពោះសេចក្ដីសន្យាដែលព្រះបានតាំងនឹងដូនតារបស់យើង Khmer Christian Bible ប៉ុន្ដែពេលនេះ ខ្ញុំឈរទទួលការជំនុំជម្រះ ដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស*របស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឥឡូវ ទូលបង្គំជាប់ជំនុំជំរះនេះ នោះគឺដោយព្រោះតែមានចិត្តសង្ឃឹមដល់សេចក្ដីសន្យា ដែលព្រះទ្រង់បានតាំងនឹងពួកឰយុកោទូលបង្គំ អាល់គីតាប ប៉ុន្ដែ ឥឡូវនេះ គេយកខ្ញុំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើបន្ទូល ដែលអុលឡោះបានសន្យាជាមួយបុព្វបុរសរបស់យើង។ |
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
គ្រប់ទាំងសាសន៍នៅលើផែនដី នឹងបានពរដោយសារពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់តាមពាក្យរបស់យើង»។
យើងនឹងចម្រើនពូជពង្សអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ យើងនឹងប្រគល់ស្រុកទាំងនេះឲ្យពូជពង្សរបស់អ្នក រួចអស់ទាំងសាសន៍នៅលើផែនដីនឹងបានពរដោយសារពូជពង្សរបស់អ្នក
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជនាង ក្លាយជាសត្រូវនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ដំបងរាជ្យនឹងមិនដែលឃ្លាតពីយូដា ហើយដំបងគ្រប់គ្រងក៏មិនដែលឃ្លាត ពីពូជពង្សរបស់យូដាឡើយ រហូតទាល់តែគេនាំសួយសារអាករ មកជូនលោក ហើយប្រជារាស្រ្តនានានឹងចុះចូល ចំពោះលោក។
៙ ព្រះយេហូវ៉ាបានស្បថនឹងព្រះបាទដាវីឌ ដោយសេចក្ដីពិត ដែលព្រះអង្គនឹងមិនប្រែប្រួលឡើយថា៖ «ក្នុងចំណោមកូនប្រុសៗ ដែលកើតចេញពីខ្លួនអ្នក យើងនឹងតាំងម្នាក់ឲ្យអង្គុយលើបល្ល័ង្ករបស់អ្នក។
នៅទីនេះ យើងនឹងធ្វើឲ្យស្នែង របស់ដាវីឌដុះពន្លកឡើង យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នក ដែលយើងបានចាក់ប្រេងតាំង។
ព្រះយេហូវ៉ាបានសម្ដែងឲ្យស្គាល់ការសង្គ្រោះ របស់ព្រះអង្គ ព្រះអង្គបានបង្ហាញឲ្យសាសន៍នានា ឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។
នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ានឹងល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដីនឹងបានប្រសើរ ហើយជាលម្អដល់សំណល់ពួកសាសន៍អ៊ីស្រាអែលដែលបានរួច។
ដូច្នេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយមកអ្នករាល់គ្នា ដោយព្រះអង្គ មើល៍! នាងព្រហ្មចារី នឹងមានគភ៌ប្រសូតបានបុត្រាមួយ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល ។
ការហិនវិនាសអន្តរាយ យើងនឹងធ្វើឲ្យក្រុងនេះវិនាស ការនេះមិនគួរទេ ប៉ុន្តែ រហូតដល់អ្នកនោះមក ដែលមានសិទ្ធិទទួល យើងនឹងប្រគល់អំណាចដល់អ្នកនោះ។
ដាវីឌជាអ្នកបម្រើរបស់យើង នឹងធ្វើជាស្តេចលើគេ ហើយគេទាំងអស់គ្នានឹងមានគង្វាលតែម្នាក់ គេនឹងដើរតាមក្រឹត្យក្រមរបស់យើង ហើយរក្សាបញ្ញត្តិច្បាប់ទាំងប៉ុន្មានរបស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ពេលនោះ អស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេហូវ៉ា នោះនឹងបានសង្គ្រោះ ដ្បិតនៅភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡិម នោះនឹងមានអស់អ្នកដែលរត់គេច ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក ហើយក្នុងចំណោមពួកអ្នកដែលបានរួចជីវិត គឺជាអស់អ្នកដែលព្រះយេហូវ៉ាត្រាស់ហៅ។
អស់អ្នកដែលបានសង្គ្រោះនឹងឡើងមកភ្នំស៊ីយ៉ូន ដើម្បីគ្រប់គ្រងភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ព្រះយេហូវ៉ា។:៚
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសម្រាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជម្រះអំពើបាប និងសេចក្ដីសៅហ្មង។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។
ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល៍! ស្តេចរបស់នាងយាងមករកនាងហើយ ព្រះអង្គជាអ្នកសុចរិត ហើយមានជ័យជម្នះ ព្រះអង្គក៏សុភាព ព្រះអង្គគង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា។
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។
កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
ដោយសង្ឃឹមដល់ព្រះ ដែលអស់លោកទាំងនេះក៏យល់ព្រមដែរ គឺថា នឹងមានការរស់ឡើងវិញទាំងអស់ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។
លើកលែងតែការមួយដែលខ្ញុំបាទស្រែកឡើងកាលកំពុងឈរនៅកណ្តាលចំណោមពួកគេថា "ថ្ងៃនេះ ខ្ញុំត្រូវអ្នករាល់គ្នាជំនុំជម្រះ ពីរឿងមនុស្សស្លាប់នឹងរស់ឡើងវិញ"»។
ហេតុអ្វីបានជាអស់លោកយល់ថា ការដែលព្រះប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
ហេតុនេះហើយបានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីឲ្យបានឃើញមុខ ហើយនិយាយជាមួយបងប្អូន ដ្បិតខ្ញុំជាប់ច្រវាក់នេះ គឺដោយសារតែសេចក្តីសង្ឃឹមរបស់សាសន៍អ៊ីស្រាអែល»។
អស់ទាំងហោរាដែលបានថ្លែងទុកមក ចាប់តាំងពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗមកទៀត ក៏បានប្រកាសប្រាប់ពីគ្រានេះដែរ។
ដ្បិតខ្ញុំសូមជម្រាបថា ព្រះយេស៊ូវគ្រីស្ទបានត្រឡប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែក តំណាងឲ្យសេចក្តីពិតរបស់ព្រះ ដើម្បីបញ្ជាក់សេចក្តីសន្យា ដែលបានប្រទានដល់ពួកបុព្វបុរស
ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ
«ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងលើកឲ្យមានហោរាម្នាក់ កើតឡើងសម្រាប់អ្នក ដូចជាខ្ញុំ ពីចំណោមបងប្អូនរបស់អ្នក ត្រូវឲ្យអ្នករាល់គ្នាស្តាប់តាមហោរានោះ ចុះ
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង