Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 យើង​នឹង​ចម្រើន​ពូជ‌ពង្ស​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ស្រុក​ទាំង​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក រួច​អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 យើង​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង​ដូច​ផ្កាយ​នៅ​លើមេឃ ហើយ​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​ពូជពង្ស​របស់អ្នក​។ អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ‌សារ​ពូជ‌ពង្ស​របស់​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អញ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ទៅ​ពូជ​ឯង រួច​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ ដោយ‌សារ​ពូជ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ ដោយ​សារ​ពូជ‌ពង្ស​របស់​អ្នក

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នកមាន​ចំនួន​ច្រើន​ដូច​ធូលី​ដី ហើយ​គ្មាន​អ្នក​ណា​អាច​រាប់​ធូលី​ដី​បាន​យ៉ាង​ណា នោះ​គេ​ក៏​មិន​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​យ៉ាង​នោះ​ដែរ។


នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


ដ្បិត​អ័ប្រា‌ហាំ​នឹង​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់។


នៅ​យប់​នោះឯង ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​ឃើញ មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ឪពុក​អ្នក ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ហើយ​នឹង​ឲ្យ​ពរអ្នក ទាំង​ចម្រើន​ពូជ‌ពង្ស​របស់​អ្នក​ឲ្យ​ច្រើន​ឡើង ដោយ​យល់​ដល់​អ័ប្រា‌ហាំ​ជា​អ្នក​បម្រើ​របស់​យើង»។


ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​គ្នា​ច្រើន​ដូច​ធូលី​ដី ហើយ​អ្នក​នឹង​បាន​វាត​ទី​ទៅ​ខាង​លិច ខាង​កើត ខាង​ជើង និង​ខាង​ត្បូង គ្រប់​ទាំង​ក្រុម​គ្រួសារ​នៅ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប្រទាន​ពរ​កូន ទាំង​ធ្វើ​ឲ្យ​កូន​មាន​កូន​ចៅ​ជា​ច្រើន ហើយ​កើន​ចំនួន​ឡើង ឲ្យ​កូន​បានទៅ​ជា​សាសន៍​មួយ​ដែល​មាន​គ្នា​ច្រើន។


ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ័ប្រា‌ហាំ និង​អ៊ីសាក យើង​នឹង​ប្រគល់​ឲ្យ​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រុក​នោះ ឲ្យ​កូន​ចៅ​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ»។


ពួក​អ៊ីស្រា‌អែលបាន​តាំង​ទី​លំ​នៅត្រង់​កូសែន ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​បាន​កេរ‌អាករ​នៅ​ស្រុក​នោះ ក៏​បង្កើត​កូន​ចៅ ហើយ​មាន​ចំនួន​យ៉ាង​ច្រើន​សន្ធឹក។


ប៉ុន្តែ ដាវីឌ​មិន​បាន​រាប់​ចំនួន​គេ ពី​ត្រឹម​អាយុ​ម្ភៃ​ឆ្នាំ ចុះ​ទៅ​ក្រោម​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ចម្រើន​ពួក​អ៊ីស្រា‌អែល ឲ្យ​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​ដែល​នៅ​លើ​មេឃ។


សូម​ឲ្យ​ព្រះ​នាម​ព្រះ​រាជា​ស្ថិត‌ស្ថេរ អស់​កល្ប​ជានិច្ច សូម​ឲ្យ​កិត្តិនាម​ព្រះ​រាជា នៅ​គង់​វង្ស​ដូច​ព្រះ‌អាទិត្យ សូម​ឲ្យ​មនុស្ស​ម្នា​បាន​ពរ​ដោយ‌សារ​ព្រះ​រាជា អស់​ទាំង​សាសន៍​នឹង​ហៅ​ព្រះ​រាជា ថា​ជា​អ្នក​មាន​ពរ។


សូម​នឹក​ចាំ​ពី​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ី‌ស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​លោក​ទាំង​នោះ ដោយ​ព្រះ‌អង្គ​ទ្រង់​ថា "យើង​នឹង​ចម្រើន​ពូជ​អ្នក​ឲ្យ​បាន​ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ឯ​ស្រុក​ទាំង​នេះ​ដែល​យើង​បាន​សន្យា​ថានឹង​ឲ្យ​ដល់​ពូជ​ពង្ស​របស់​អ្នក ហើយ​ពួក‌គេ​នឹង​ទទួល​ស្រុក​នោះ​ទុក​ជា​មត៌ក​‌រហូត​ត​ទៅ"»។


យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។


អ្នក​រាល់​គ្នា​ជាកូន​ចៅ​របស់​ពួក​ហោរា និង​ជា​កូន​ចៅ​របស់​សេចក្ដីសញ្ញា ដែល​ព្រះ​បាន​តាំង​ជាមួយ​បុព្វ‌បុរស​អ្នករាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ថា "អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ​សារ​ពូជ​ពង្ស​របស់​អ្នក" ។


ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។


គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​នឹង​រាប់​សាសន៍​ដទៃ​ជា​សុចរិត​ដោយ​សារ​ជំនឿ ហើយ​លោក​អ័ប្រា‌ហាំ​បាន​ទទួល​ដំណឹង​ល្អ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ​សារ​អ្នក» ។


មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក


មិន​មែន​ដោយ​ព្រោះ​សេចក្ដី​សុចរិត​របស់អ្នក ឬ​ដោយ​ព្រោះ​ចិត្ត​អ្នក​ទៀង​ត្រង់ ដែល​អ្នក​នឹង​ចូល​ទៅ​កាន់កាប់​ស្រុក​របស់​គេ​នោះ​ឡើយ គឺ​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​សាសន៍​ទាំង​នោះ​វិញ​ទេ​តើ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក ដើម្បី​នឹង​បញ្ជាក់​សេចក្ដី ដែល​ព្រះយេ​ហូវ៉ា​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក គឺ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។


ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម