Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 តែ​ឯង ឱ​បេថ្លេ‌ហិម-អេប្រាតា​អើយ ឯង​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម អំបូរ​ទាំង​ប៉ុន្មានរបស់​យូដា នឹង​មាន​ម្នាក់​កើត​ចេញ​ពី​ឯង​មក​ឲ្យ​យើង អ្នក​នោះ​ត្រូវ​ឡើង​ជា​អ្នក​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ដើម​កំណើត​របស់​អ្នក​នោះ​មាន​តាំង​ពី​បុរាណ គឺ​តាំង​ពី​អស់‌កល្ប​រៀង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ ពេល​នោះ បងប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ អ្នក​នោះ​នឹង​ប្រគល់​គេ​ទៅ ដរាប​ដល់​កំណត់​នៃ​នាង ដែល​ឈឺ​នឹង​សំរាល បាន​កើត​កូន​មក នោះ​សំណល់​នៃ​ពួក​បង​ប្អូន​របស់​អ្នក​នោះ នឹង​បាន​វិល​ត្រឡប់​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​សំរាល​បុត្រ។ ពេល​នោះ បង​ប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ។

សូមមើលជំពូក ចម្លង




មីកា 5:2
57 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក‌គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​បេត-អែល។ កាល​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រា‌តា​នៅ​ឡើយ នាង​រ៉ាជែល​ក៏​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​ពិបាក។


នាង​រ៉ាជែល​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)


ដ្បិត កាល​ពុក​មក​ពី​ស្រុក​ប៉ាដាន់ រ៉ាជែល​ម្តាយ​កូន​បាន​ស្លាប់​ចោល​ពុក តាម​ផ្លូវ​ក្នុង​ស្រុក​កាណាន ជិត​អេប្រា‌តា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)»។


ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


កូន​របស់​សាលម៉ា គេ​បង្កើត​ពួក​បេថ្លេ‌ហិម ពួក​នថូផា ពួក​អាត្រូត-បេត-យ៉ូអាប់ និង​ពួក​ហាស៊ី-ហាម៉ា‌ណាធី គឺ​ជា​ពួក​សោរីត។


ឯ​កូន​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ និង​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រា‌តា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។


ដ្បិត​យូដា​មាន​អំណាច​ជាង​បង‌ប្អូន​គាត់​ទាំង​អស់ ហើយ​អ្នក​ដែល​ជា​ប្រធាន​ក៏​កើត​ពី​គាត់​មក តែ​អំណាច​របស់​បង​ច្បង​ជា​របស់​យ៉ូសែប​វិញ)។


មើល៍ យើង​ខ្ញុំ​បាន​ឮ​ថា ហិប​របស់​ព្រះ‌អង្គ នៅ​ភូមិ​អេប្រាតា យើង​ក៏បាន​រក​ឃើញ​ហិប​នេះ​នៅ​វាល​យ៉ាអើរ។


មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។


កូន​ត្រូវ​រើស​យក​មនុស្ស​ប៉ិន‌ប្រសប់ ដែល​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ក្នុង​ចំណោម​ប្រជា​ជន ជា​មនុស្ស​ទៀង​ត្រង់ ស្អប់​ការ​ស៊ី​សំណូក ហើយ​ត្រូវ​តែង​តាំង​មនុស្ស​យ៉ាង​នោះឲ្យ​ធ្វើ​ជា​មេ​លើ​ប្រជាជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។


លោក​ម៉ូសេ​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់ ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ រួច​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​បណ្ដា​‌ជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។


មាន​លំពង់​មួយ​នឹង​ដុះ​ចេញ​ពី​គល់​របស់​អ៊ីសាយ ហើយ​មែក​មួយ ដែល​ចេញ​ពី​ឫស​គាត់ នឹង​កើត​មាន​ផល​ផ្លែ។


ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។


មើល៍ យើង​បាន​តាំង​ដាវីឌ​ទុក​ជា​ទី​បន្ទាល់ ដល់​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ជា​អ្នក​នាំ​មុខ ហើយ​ជា​អ្នក​បង្គាប់​ដល់​គេ។


ដូច្នេះ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​ប្រទាន​ទី​សម្គាល់​មួយ​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌អង្គ មើល៍! នាង​ព្រហ្ម‌ចារី នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះ‌នាម​ថា អេម៉ា‌ញូអែល ។


ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្ដាល​ពួក​គេ​ដែរ យើង​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​យើង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​យើង​ដូច្នេះ​ឬ?


ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ទី​លំ‌នៅ​របស់​ដាវីឌ ដែល​ដួល​រលំ​នោះ​ឡើង​វិញ ហើយ​ជួស​ជុល​កន្លែង​ធ្លុះ​ធ្លាយ​ឲ្យ​ជិត យើង​នឹង​លើកកន្លែង​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​បាន​ដូច​ដើម


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន ដ្បិត​ឯង​នឹង​ត្រូវ​ចេញ​ពី​ទី​ក្រុង​ទៅ​ឥឡូវ ហើយ​នឹង​អាស្រ័យ​នៅ​ឯ​ទី​វាល ព្រម​ទាំង​ទៅ​រហូត​ដល់​ក្រុង​បាប៊ីឡូន​ផង នៅ​ទី​នោះ​ឯង​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​នឹង​លោះ​ឯង ចេញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ឯង។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។


ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖


"ឯ​ឯង បេថ្លេហិម ស្រុក​យូដា​អើយ! ឯង​មិន​មែន​តូច​ជាង​គេ​ក្នុង​ចំណោម ពួក​មេ​ដឹក​នាំ​នៅ​ស្រុក​យូដា​ទេ ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​ម្នាក់​កើត​ចេញ​ពី​ឯង អ្នក​នោះ​នឹង​ឃ្វាល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"» ។


ព្រះ‌យេស៊ូវ​យាង​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្រប់​ទាំង​អំណាច​នៅ​ស្ថាន‌សួគ៌ និង​នៅ​លើ​ផែនដី បាន​ប្រគល់​មក​ខ្ញុំ​ហើយ។


ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។


នៅ​ពី​លើ​ព្រះ‌អង្គ មាន​អក្សរ​ជា​ភាសា​ក្រិក ឡាតាំង និង​ហេព្រើរ​ថា៖ «នេះ​ជា​ស្តេច​សាសន៍​យូដា»។


តើ​គម្ពីរ​មិន​បាន​ចែង​ថា ព្រះ‌គ្រីស្ទ​ត្រូវ​កើត​ពី​រាជ‌វង្ស​ព្រះ​បាទ​ដាវីឌ ហើយ​ក៏​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​កន្លែង​ដែល​ព្រះ​បាទ​ដាវីឌ​បាន​គង់​នៅ​ទេ​ឬ?»


ដូច្នេះ ខ្ញុំ​ក៏​បាន​យក​មេ​ដឹក‌នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍‌ឈ្មោះ មក​តាំង​គេ​ជា​មេ​ដឹក​នាំ​លើ​អ្នក​រាល់​គ្នា គឺ​ជា​មេ​បញ្ជាការ​លើ​មួយ​ពាន់​នាក់ ជា​មេ​បញ្ជាការ​លើ​មួយ​រយ​នាក់ ជា​មេ​បញ្ជាការ​លើ​ហាសិប​នាក់ និង​ជា​មេ​បញ្ជាការ​លើ​ដប់​នាក់ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ តាម​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។


ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។


ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រសូត​ពី​កុល​សម្ព័ន្ធ​យូដា ហើយ​លោក​ម៉ូសេ​មិន​បាន​មាន​ប្រសាសន៍​អ្វី​អំពី​កុល​សម្ព័ន្ធ​នោះ ខាង​ឯ​ការ‌ងារ​ជា​សង្ឃ​ឡើយ។


សេចក្ដី​ដែល​មាន​តាំង​ពី​ដើម​ដំបូង ជា​អ្វី​ដែល​យើង​បាន​ឮ និងបាន​ឃើញ​ផ្ទាល់​ភ្នែក ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះ‌ពាល់ គឺ​អំពី​ព្រះ‌បន្ទូល​នៃ​ជីវិត


ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។


«ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​ស្មឺ‌ណា​ថា៖ ព្រះ​ដ៏​ជា​ដើម និង​ជា​ចុង ដែល​បាន​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «រួច​ស្រេច​អស់​ហើយ! យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​ជា​ដើម និង​ជា​ចុង បើ​អ្នក​ណា​ស្រេក យើង​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ។


គ្រា​នោះ នៅ​ក្រុង​បេថ្លេ‌ហិម​ស្រុក​យូដា មានយុវជន​ម្នាក់​ក្នុង​ពូជ​ពង្ស​យូដា ដែល​ជា​លេវី បាន​មក​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ។


នៅ​គ្រា​ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​ត្រួត‌ត្រា កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ទៅ​ស្នាក់​នៅ​ស្រុក​ម៉ូអាប់។


ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់​ទុំ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ស្រាប់ សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​ពីរ​នោះ​បាន​បង្កើត​គ្រួសារ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង ក្នុង​ស្រុក​អេប្រា‌តា ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង


ប៉ុន្តេ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ទូល​ព្រះ‌អង្គ​ថា "សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ" ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ»។


រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។


ហើយ​យក​ទឹក​ដោះ​ខះ​ដប់​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​គេ​ទៅ រួច​មើល​ថា​បងៗ​របស់​ឯង​សុខ​សប្បាយ​ឬ​យ៉ាង​ណា ហើយ​យក​របស់​អ្វី​មួយ​ពី​គេ​មក​ទុក​ជា​សម្គាល់»។


ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ស្រាវ​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ»។


ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម