កិច្ចការ 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ព្រះគម្ពីរខ្មែរសាកល ក្នុងចំណោមយើងមានជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និងអ្នកដែលរស់នៅមេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី Khmer Christian Bible គឺមានអ្នកស្រុកផារថុស អ្នកស្រុកមេឌី អ្នកស្រុកអេឡាំ និងពួកអ្នករស់នៅស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស និងស្រុកអាស៊ី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺទាំងអ្នកស្រុកផារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាសាសន៍ផារថុស មេឌី អេឡាំ នឹងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី អាល់គីតាប គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី |
នៅគ្រារបស់ព្រះបាទអាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្តេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្តេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្តេចកូយីម
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
នៅឆ្នាំទីប្រាំបួន ក្នុងរាជ្យហូស៊ា ស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់នាំពួកអ៊ីស្រាអែលទៅស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។
គេរកឃើញក្រាំងមួយនៅក្នុងព្រះរាជដំណាក់ នៅក្រុងអាក់មេថា ជាក្រុងធំរបស់ខេត្តមេឌី។ ក្រាំងនោះមានចែងថា៖ «កំណត់ហេតុ
នៅគ្រានោះ ព្រះអម្ចាស់នឹងលូកព្រះហស្តរបស់ព្រះអង្គទៅម្តងទៀត ដើម្បីប្រមូលពួកសំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ
មាននិមិត្តយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ យើងបានរម្ងាប់ការថ្ងូរចេញពីនោះហើយ។
"ពេរេស" ប្រែថា ព្រះបែងចែករាជ្យរបស់ព្រះករុណា ឲ្យដល់សាសន៍មេឌី និងសាសន៍ពើស៊ីហើយ»។
ក្នុងនិមិត្តដែលខ្ញុំកំពុងគន់មើលនេះ ខ្ញុំឃើញថាខ្លួនខ្ញុំស្ថិតនៅស៊ូសាន ជាក្រុងហ្លួង ដែលស្ថិតក្នុងអាណាខេត្តអេឡាំ។ ក្នុងនិមិត្តនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡាយ ។
ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។
នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ
លោកធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ រហូតដល់អស់អ្នកដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រិក។
ដូច្នេះ មិនត្រឹមតែអន្តរាយដល់មុខរបររបស់យើង ដោយគេលែងរាប់អានប៉ុណ្ណោះទេ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះនាងឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលអ្នកស្រុកអាស៊ីទាំងអស់ និងពិភពលោកទាំងមូលថ្វាយបង្គំ ក៏នឹងត្រូវសាបសូន្យដែរ»។
សូម្បីតែពួកមន្រ្តីនៅស្រុកអាស៊ីខ្លះ ដែលជាមិត្តសម្លាញ់របស់លោក ក៏បានចាត់គេមកអង្វរលោក កុំឲ្យប្រថុយចូលទៅក្នុងទីលានមហោស្រពដែរ។
ដ្បិតលោកប៉ុលបានសម្រេចចិត្តបង្ហួសទៅក្រុងអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅស្រុកអាស៊ី ព្រោះលោកប្រញាប់ទៅក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
ពេលពួកគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបស្រាប់ហើយពីកិរិយារបស់ខ្ញុំ គ្រប់ពេលវេលាដែលខ្ញុំបានរស់នៅជាមួយអ្នករាល់គ្នា តាំងពីថ្ងៃដំបូងដែលខ្ញុំបានឈានជើងចូលដល់ស្រុកអាស៊ីម៉្លេះ
អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។
កាលជិតគ្រប់រយៈពេលប្រាំពីរថ្ងៃនោះហើយ មានសាសន៍យូដាមកពីស្រុកអាស៊ី បានឃើញលោកប៉ុលនៅក្នុងព្រះវិហារ គេក៏ញុះញង់បណ្តាជនទាំងអស់ឲ្យចាប់លោក
កាលខ្ញុំបាទកំពុងរវល់នឹងការនេះ គេក៏ឃើញខ្ញុំបាទធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងព្រះវិហារ ឥតមានបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។ ប៉ុន្តែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ីបានឃើញខ្ញុំបាទ
យើងចុះសំពៅមួយពីក្រុងអាត្រាមីត ដែលបម្រុងនឹងចេញទៅកំពង់ផែនានាតាមឆ្នេរសមុទ្រស្រុកអាស៊ី។ យើងចេញដំណើរទៅទាំងមានលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីច រួមដំណើរជាមួយដែរ។
ពេលនោះ មានអ្នកខ្លះមកពីសាលាប្រជុំ ដែលគេហៅថា ក្រុមសេរីភាព មកពីស្រុកគីរេន មកពីស្រុកអ័លេក្សានទ្រា មកពីស្រុកគីលីគា និងស្រុកអាស៊ី គេលើកគ្នាជជែកជាមួយលោកស្ទេផាន។
លោកស្ទេផានឆ្លើយថា៖ «ពុកម៉ែបងប្អូនអើយ សូមស្តាប់ខ្ញុំសិន។ ព្រះដ៏មានសិរីល្អ ទ្រង់បានលេចឲ្យលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងឃើញ កាលលោកនៅឯស្រុកមេសូប៉ូតាមា មុនពេលលោកទៅនៅស្រុកខារ៉ាន
សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះពួកគាត់ផង។ សូមជម្រាបសួរលោកអេប៉ាយនេត ជាស្ងួនភ្ងារបស់ខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទនៅស្រុកអាស៊ី
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។
ដ្បិតបងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងច្បាស់ ពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីថា យើងមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកម្លាំងរបស់យើងទៅទៀត រហូតដល់យើងអស់សង្ឃឹមថានឹងនៅរស់ទៀតផង។
ព្រោះកាលអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្ដាសាអ្នករាល់គ្នា។
អ្នកដឹងស្រាប់ហើយថា អស់អ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ខ្ញុំចោលហើយ ក្នុងចំណោមអ្នកទាំងនោះមានភីកេឡុស និងហ៊ើម៉ូគេន។
ពេត្រុស ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកបងប្អូន ដែលបែកខ្ញែកគ្នាទៅស្នាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា
«អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងសាសន៍អ៊ីស្រាអែល ហើយព្រះអង្គលក់គេទៅក្នុងកណ្ដាប់ដៃរបស់គូសាន-រីសាថែម ជាស្តេចស្រុកមេសូប៉ូតាមា។ ពួកកូនចៅអ៊ីស្រាអែលក៏នៅជាចំណុះស្តេចគូសាន-រីសាថែមនោះ អស់រយៈប្រាំបីឆ្នាំ។