Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ការនេះ​មិនគ្រាន់តែ​គ្រោះថ្នាក់​ដល់​យើង ដោយ​ខូចឈ្មោះ​មុខរបរ​នេះ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​លែងមានអ្នកណា​រាប់រក​ព្រះវិហារ​របស់​ព្រះម៉ែ​អរតេមីស​ដ៏ធំឧត្ដម​ទៀតផង ហើយ​អានុភាព​របស់​ព្រះម៉ែ​ដែល​អាស៊ី និង​ពិភពលោក​ទាំងមូល​ថ្វាយបង្គំ​នោះ ក៏​នឹង​វិនាសសាបសូន្យ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​វិហារ​នៃ​នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្ដិ‌នាម​របស់​នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់​ថយ​ទៀត​ផង»។

សូមមើលជំពូក ចម្លង




កិច្ចការ 19:27
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។


ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ព្រះទាំង​ប៉ុន្មាន នៅ​ផែន‌ដី​រៀវ​សូន្យ​ទៅ ហើយ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន គឺ​អស់​ទាំង​ឆ្នេរ និង​កោះ​ទាំង​ប៉ុន្មាន របស់​សាសន៍​ទាំង​ឡាយ។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។


លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។


ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។


ជា​ជម្លោះ​ឥត​ប្រយោជន៍​របស់​មនុស្ស​ខូច​គំនិត គ្មាន​សេចក្ដី​ពិត ដោយ​ស្មាន​ថា ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ជា​មធ្យោ​បាយ​នាំ​ឲ្យ​បាន​កម្រៃ។


យើង​ដឹង​ថា យើង​មក​ពី​ព្រះ ហើយ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​អំណាចរបស់​មេ​កំណាច។


ខ្ញុំ​ឃើញ​ក្បាល​វា​មួយ​ដូច​ជា​មាន​ស្នាម​របួស​ជិត​ស្លាប់ តែ​របួស​ជិត​ស្លាប់​នោះ​បាន​ជា​សះ​ឡើង​វិញ មនុស្ស​នៅ​ផែនដី​មាន​ការ​អស្ចារ្យ ហើយ​ក៏​ទៅ​តាម​សត្វ​នោះ។


មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។


មាន​ទេវតា​មួយ​ទៀត គឺ​ទេវតា​ទី​បី មក​តាម​ក្រោយ បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «បើ​អ្នក​ណា​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ និង​រូប​របស់​វា ហើយ​ទទួល​ទី​សម្គាល់របស់​វា​នៅ​លើ​ថ្ងាស ឬ​នៅ​លើ​ដៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម