Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:9 - Khmer Christian Bible

9 គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ក្នុងចំណោម​យើង​មាន​ជនជាតិផារថុស ជនជាតិមេឌី ជនជាតិអេឡាំ និង​អ្នក​ដែល​រស់នៅ​មេសូប៉ូតាមា យូឌា កាប៉ាដូគា ប៉ុនតុស អាស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គឺ​ទាំង​អ្នក​ស្រុក​ផារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គឺ​ជា​សាសន៍​ផារថុស មេឌី អេឡាំ នឹង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គឺ​ទាំង​អ្នក​ស្រុក​ផាថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុនតុស ស្រុក​អាស៊ី

សូមមើលជំពូក ចម្លង




កិច្ចការ 2:9
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ ដូច្នេះ​ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​


នៅ​ក្រុង​នោះ​ លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​ និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី​ ដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ចាកចេញ​ពី​ក្រុង​រ៉ូម​ លោក​ប៉ូល​ក៏​ចូល​ទៅ​ជួប​ពួកគេ​


គាត់​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដូច្នេះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ ទាំង​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​


នេះ​គឺ​ជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខ​របរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏​ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ ហើយ​អំណាច​របស់​ព្រះនាង​ដែល​ស្រុក​អាស៊ី​ និង​ពិភព​លោក​ទាំង​មូល​ថ្វាយបង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។​


សូម្បី​តែ​មិត្ដ​របស់​គាត់​មួយ​ចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​ កុំ​ឲ្យ​គាត់​ចូល​ទៅ​ក្នុង​ទីលាន​មហោស្រព​


ចុះ​ហេតុ​ដូចម្ដេច​បាន​ជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗ​ខ្លួន​ដូច្នេះ?​


ពេល​នោះ​ លោក​ប៉ូល​សម្រេចចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ​ ដើម្បី​កុំ​ឲ្យ​គាត់​ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ​ ព្រោះ​គាត់ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃ​បុណ្យ​ទីហាសិប​ បើសិន​ជា​អាច​


កាល​ពួកគេ​មក​ជួប​គាត់​ហើយ​ គាត់​ក៏​ប្រាប់​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ស្រាប់​ហើយ​ ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​តាំង​ពី​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី​


ហើយ​លោក​សូប៉ាត្រុស​ អ្នក​ក្រុង​បេរា​ ជា​កូន​លោក​ពីរូស​ និង​លោក​អើរីស្ដាក​ និង​លោក​សេគុនដុស​ ជា​អ្នក​ក្រុង​ថែស្សាឡូនីច​ លោក​កៃយុស​ និង​លោក​ធីម៉ូថេ​ ជា​អ្នក​ក្រុង​ឌើបេ​ ព្រមទាំង​លោក​ទីឃីកុស​ និង​លោក​ទ្រភីម​ ជា​អ្នក​ស្រុក​អាស៊ី​ បាន​រួម​ដំណើរ​ជាមួយ​គាត់​


ប៉ុន្ដែ​កាល​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ មាន​ពួក​ជនជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី​ បាន​ឃើញ​គាត់​នៅ​ក្នុង​ព្រះវិហារ​ ក៏​ញុះញង់​បណ្ដាជន​ទាំង​អស់​ឲ្យ​ចាប់​គាត់​


នៅ​ពេល​នោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ក្នុង​ព្រះ​វិហារ​ ដោយ​គ្មាន​បណ្ដាជន​ ឬ​ចលាចល​ឡើយ​


ដូច្នេះ​ យើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។​


នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​


លោក​ស្ទេផាន​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ សូម​ស្ដាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​ មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​


សូម​ជម្រាបសួរ​ដល់​ក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ដែរ​ សូម​ជម្រាបសួរ​ដល់​លោក​អេប៉ាយនេត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ ដែល​ជា​ផល​ដំបូង​ពី​ស្រុក​អាស៊ី​ថ្វាយ​ដល់​ព្រះគ្រិស្ដ។​


ក្រុមជំនុំ​ទាំងឡាយ​នៅ​ស្រុក​អាស៊ី​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ ហើយ​លោក​អ័គីឡា​ និង​នាង​ព្រីសីល​ ​ព្រមទាំង​ក្រុមជំនុំ​ដែល​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​ពួកគេ​ក៏​ជម្រាបសួរ​អស់​ពី​ចិត្ដ​មក​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះអម្ចាស់​ដែរ។​


ដ្បិត​បងប្អូន​អើយ!​ យើង​មិនចង់​ឲ្យ​អ្នក​រាល់គ្នា​នៅតែ​មិន​ដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើត​ឡើង​នៅ​ស្រុក​អាស៊ី​ គឺ​យើង​មាន​បន្ទុក​ធ្ងន់​ធ្ងរ​លើស​កម្លាំង​ ធ្វើឲ្យ​យើង​អស់​សង្ឃឹមនឹង​រស់នៅ​ទៀត​


អ្នក​ដឹង​ការ​នេះ​ហើយ​ថា​ ពួកអ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​អស់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ​ ក្នុង​ចំណោម​ពួកគេ​មាន​លោក​ភីកេឡុស​ និង​លោក​ហ៊ើម៉ូនគេន‍។​


ខ្ញុំ​ពេត្រុស​ ជា​សាវក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ហើយ​ដែល​បាន​បែកខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ស្រុក​ប៉ុនតុស​ ស្រុក​កាឡាទី​ ស្រុក​កាប៉ាដូគា​ ស្រុក​អាស៊ី​ និង​ស្រុក​ប៉ីធូនា​


បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​


ខ្ញុំ​ យ៉ូហាន​ ជូន​ចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​ស្រុក​អាស៊ី។​ សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ត​ពី​ព្រះអង្គ​ដែល​គង់​នៅ​សព្វ​ថ្ងៃ​ គង់​នៅ​តាំង​ពី​ដើម​ ហើយ​ដែល​ត្រូវ​យាង​មក​ និង​ពី​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​ដែល​នៅ​ពី​មុខ​បល្ល័ង្ក​របស់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម