២ កូរិនថូស 1:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដ្បិតបងប្អូនអើយ យើងចង់ឲ្យអ្នករាល់គ្នាដឹងច្បាស់ ពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីថា យើងមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកម្លាំងរបស់យើងទៅទៀត រហូតដល់យើងអស់សង្ឃឹមថានឹងនៅរស់ទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 បងប្អូនអើយ យើងមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីទុក្ខវេទនារបស់យើងដែលកើតឡើងនៅអាស៊ីទេ គឺយើងរងសម្ពាធហួសប្រមាណ លើសពីកម្លាំងរបស់យើង រហូតដល់យើងអស់សង្ឃឹមថានឹងបានរស់ទៀតផង។ សូមមើលជំពូកKhmer Christian Bible8 ដ្បិតបងប្អូនអើយ! យើងមិនចង់ឲ្យអ្នករាល់គ្នានៅតែមិនដឹងអំពីសេចក្ដីវេទនារបស់យើងដែលកើតឡើងនៅស្រុកអាស៊ី គឺយើងមានបន្ទុកធ្ងន់ធ្ងរលើសកម្លាំង ធ្វើឲ្យយើងអស់សង្ឃឹមនឹងរស់នៅទៀត សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនា ដែលកើតមានដល់យើង នៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំងហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ដ្បិតបងប្អូនអើយ យើងខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹង ពីសេចក្ដីវេទនាដែលកើតឡើង ដល់យើងខ្ញុំនៅស្រុកអាស៊ីថា យើងខ្ញុំមានបន្ទុកយ៉ាងធ្ងន់ក្រៃលែង ហួសពីកំឡាំងនៃយើងខ្ញុំទៅទៀត ដល់ម៉្លេះបានជាយើងខ្ញុំអស់សង្ឃឹមនឹងនៅរស់ផង សូមមើលជំពូកអាល់គីតាប8 បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់អំពីទុក្ខវេទនាដែលកើតមានដល់យើងនៅស្រុកអាស៊ីនេះ។ យើងបានរងទុក្ខយ៉ាងខ្លាំង ហួសពីកម្លាំងដែលយើងអាចទ្រាំបាន រហូតដល់យើងអស់សង្ឃឹមថានឹងរស់រានមានជីវិតតទៅមុខទៀតផង។ សូមមើលជំពូក |
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។