១ របាក្សត្រ 19:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ពេលពួកកូនចៅអាំម៉ូនឃើញថា គេនាំឲ្យព្រះបាទដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន និងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់មួយពាន់ហាប ទៅជួលរទេះចម្បាំង និងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា និងពីស្រុកសូបាមកជួយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ព្រះបាទហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចម្បាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 លុះកាលពួកកូនចៅអាំម៉ូនឃើញថា គេបាននាំឲ្យដាវីឌខ្ពើមដល់ខ្លួនហើយ នោះហានូន នឹងពួកកូនចៅអាំម៉ូន ក៏ផ្ញើប្រាក់១ពាន់ហាប ទៅជួលរទេះចំបាំង នឹងទ័ពសេះពីស្រុកមេសូប៉ូតាមា ស្រុកស៊ីរី-ម្អាកា នឹងពីស្រុកសូបាមកជួយ សូមមើលជំពូកអាល់គីតាប6 កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យស្តេចទតខឹងដូច្នេះ ស្តេចហានូន និងជនជាតិអាំម៉ូនយកប្រាក់ចំនួនមួយពាន់ហាប ទៅជួលពលទាហាន រទេះចំបាំង និងទ័ពសេះពីជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា ព្រមទាំងជនជាតិស៊ីរីនៅស្រុកម៉ាកា និងសូបា។ សូមមើលជំពូក |
ពេលនោះ លោកយ៉ាកុបមានប្រសាសន៍ទៅស៊ីម្មាន និងលេវីថា៖ «ឯងទាំងពីរបានធ្វើឲ្យពុកថប់ព្រួយណាស់ ដោយសម្អុយឈ្មោះពុកនៅកណ្ដាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលពុកក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយពុក នោះទាំងពុក និងក្រុមគ្រួសាររបស់ពុក នឹងត្រូវវិនាសទៅមិនខាន»។
ព្រះបាទអ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងព្រះបាទយេហូសាផាត ជាស្តេចយូដាថា៖ «តើទ្រង់ចង់ទៅក្រុងរ៉ាម៉ូត-កាឡាត ជាមួយទូលបង្គំឬទេ?» ទ្រង់ទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ ហើយប្រជារាស្ត្ររបស់ទូលបង្គំ ក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ដែរ យើងនឹងនៅជាមួយព្រះករុណាក្នុងចម្បាំងនេះ»។
ក្រោយដែលស្ដេចសូលបានទទួលគ្រងរាជ្យលើសាសន៍អ៊ីស្រាអែល ព្រះអង្គក៏ច្បាំងនឹងខ្មាំងសត្រូវនៅគ្រប់ទីកន្លែងជុំវិញ គឺច្បាំងនឹងសាសន៍ម៉ូអាប់ និងពួកកូនចៅ អាំម៉ូន និងសាសន៍អេដុម និងស្តេចទាំងប៉ុន្មាននៃស្រុកសូបា និងពួកភីលីស្ទីនផង ឯទិសទីណាដែលទ្រង់បែរទៅ នោះក៏ចេះតែបានឈ្នះជានិច្ច។