ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:6 - អាល់គីតាប

ពេល​នោះ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្ត‌រាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​អ្នក​នាំ​ទាហាន​របស់​យើង​ផ្ទាល់ ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជំរក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ​ថា៖ «ឥឡូវ​នេះ សេបា​ជា​កូន​ប៊ីគ្រី ធ្វើ​ដាក់​យើង​លើស​ជាង​អាប់សា‌ឡុម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​របស់​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​គេច​ពី​យើង​បាត់​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់​ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជម្រក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ដាវីឌ​មាន​បន្ទូល​ទៅ​អ័ប៊ី‌សាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី នឹង​ប្រទូស‌រ៉ាយ​ដល់​យើង​លើស​ជាង​អាប់‌សា‌ឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​អ៊ូរី​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច​ថា ហិប​របស់​អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ក្នុង​ជំរំ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល និង​យូដា​ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ខ្ញុំ និង​នាយ​ទាហាន​ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​អោប​ប្រពន្ធ​ម្តេច​កើត? ខ្ញុំ​សូម​ស្បថ​ថា ដរាប​ណា​ស្តេច​មាន​ជីវិត​នៅ ខ្ញុំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។


ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​មួយ​ពាន់​ស្លឹង​ក្តី ក៏​ខ្ញុំ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្តេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្តេច​មាន​ប្រសាសន៍​ផ្តែ‌ផ្តាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។


គាត់​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។


ឥឡូវ​នេះ សូម​ស្តេច​ក្រោក​ឡើង ហើយ​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ខ្ញុំ​សូម​ស្បថ ក្នុង​នាមអុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ស្តេច​មិន​ចេញ​ទៅ​ទេ យប់​នេះ នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ស្តេច​ទៀត​ឡើយ ហើយ​ស្តេច​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ស្តេច​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។


កូន​ប្រុស​ទាំង​បី​នាក់​របស់​អ្នក​ស្រី​សេរូ‌យ៉ា នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អេសា‌អែល។ លោក​អេសា‌អែល​រត់​លឿន​ដូច​ប្រើស


ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូ‌យ៉ា​ទៅ​ជួយ​ស្តេច​ទត ហើយ​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ស្តេច​ទត សូម​កុំ​ឲ្យ​គាត់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាត់​បង់​គាត់។


លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ជា​ប្រមុខ​នៃ​មេ‌ទ័ព​ទាំង​បី​នាក់។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ គាត់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី។


លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​គាត់​ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។


ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។


ទត​បញ្ជា​ថា៖ «សូម​ប្រមូល​អ្នក​បម្រើ​របស់​យើង​មក ហើយ​លើក​ស៊ូ‌ឡៃម៉ាន ជា​កូន​យើង​ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។


លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​នាក់។ គាត់​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ គាត់​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​នាក់។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សំងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ទ្រង់​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ទ្រង់។


ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់​វង្ស​ត​ទៅ​មុខ​បាន​ឡើយ។


ទត​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ​ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់​ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្តេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។