Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​នោះ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្តរាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​លោក​នាំ​ទាហាន​របស់​យើង​ផ្ទាល់​ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជម្រក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​អ័ប៊ី‌សាយ​ថា៖ «ឥឡូវ​នេះ សេបា​ជា​កូន​ប៊ីគ្រី ធ្វើ​ដាក់​យើង​លើស​ជាង​អាប់សា‌ឡុម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅ‌ហ្វាយ​របស់​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​គេច​ពី​យើង​បាត់​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ដាវីឌ​មាន​បន្ទូល​ទៅ​អ័ប៊ី‌សាយ​ថា ឥឡូវ​នេះ សេបា ជា​កូន​ប៊ីគ្រី នឹង​ប្រទូស‌រ៉ាយ​ដល់​យើង​លើស​ជាង​អាប់‌សា‌ឡំម​ទៅ​ទៀត ដូច្នេះ ចូរ​អ្នក​នាំ​យក​ពួក​ពល​របស់​ចៅហ្វាយ​នៃ​អ្នក ទៅ​ដេញ​តាម​វា ក្រែង​វា​បាន​ទី​ក្រុង​មាន​កំផែង​ណា​មួយ ហើយ​បាត់​ពី​យើង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពេល​នោះ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «សេបា​ជា​កូន​របស់​លោក​ប៊ីគ្រី​នឹង​នាំ​អន្ត‌រាយ​មក​លើ​យើង ខ្លាំង​ជាង​អាប់‌សា‌ឡុម​ទៅ​ទៀត។ ដូច្នេះ ចូរ​អ្នក​នាំ​ទាហាន​របស់​យើង​ផ្ទាល់ ចេញ​ទៅ​ដេញ​តាម​អ្នក​នោះ មុន​ពេល​ដែល​គេ​រក​បាន​ជំរក​តាម​ក្រុង​ដែល​មាន​កំពែង​ដ៏​រឹង‌មាំ ហើយ​គេច​បាត់​ពី​យើង»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល និង​យូដា ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ទូលបង្គំ និង​នាយ​ទាហាន ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។


ទាហាន​នោះ​តប​ទៅ​លោក​យ៉ូអាប់​ថា៖ «ទោះ​បី​លោក​ឲ្យ​ប្រាក់​ខ្ញុំ​ប្របាទ​មួយ​ពាន់​ស្លឹង​ក្ដី ក៏​ខ្ញុំ​ប្របាទ​មិន​ធ្វើ​ឃាត​បុត្រ​របស់​ស្ដេច​ដែរ ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ឮ​ស្ដេច​មាន​រាជ‌ឱង្ការ​ផ្ដែ‌ផ្ដាំ​លោក ព្រម​ទាំង​លោក​អប៊ី‌សាយ និង​លោក​អ៊ីត‌តាយ​ថា “សូម​ប្រណី​ដល់​អាប់‌សា‌ឡុម​ផង!”។


ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។


ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។


កូន​ប្រុស​ទាំង​បី​រូប​របស់​អ្នក​ស្រី​សេរូយ៉ា ​នៅ​ទី​នោះ​ទាំង​អស់​គ្នា គឺ​លោក​យ៉ូអាប់ លោក​អប៊ី‌សាយ និង​លោក​អេសា‌អែល។ លោក​អេសា‌អែល​រត់​លឿន​ដូច​ប្រើស


ប៉ុន្តែ លោក​អប៊ី‌សាយ ជា​កូន​របស់​លោក​ស្រី​សេរូយ៉ា ទៅ​ជួយ​ព្រះ‌បាទ​ដាវីឌ ហើយ​សម្លាប់​ជន‌ជាតិ​ភីលីស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ព្រះ‌បាទ​ដាវីឌ សូម​កុំ​ឲ្យ​ស្ដេច​យាង​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាត់​បង់​ស្ដេច ។


លោក​អប៊ី‌សាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​ប្រមុខ​នៃ​មេ‌ទ័ព​ទាំង​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី។


លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន បាន​សម្លាប់​លោក​អប៊ី‌នើរ ព្រោះ​លោក​អប៊ី‌នើរ​បាន​សម្លាប់​លោក​អេសា‌អែល ជា​ប្អូន​របស់​ពួក​លោក ក្នុង​ពេល​ប្រយុទ្ធ​នៅ​គីបៀន។


ទោះ​បី​ព្រះ‌ជាម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ​ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។


ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ប្រមូល​រាជ​បម្រើ​របស់​យើង​មក ហើយ​លើក​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​ឡើង​ជិះ​លា​របស់​យើង រួច​ដង្ហែ​ទៅ​ប្រភព​ទឹក​គីហុន។


លោក​អប៊ី‌សាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​ប្រមុខ​លើ​មេ‌ទ័ព​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​ឈ្មោះ​ល្បី​ជាង​គេ ក្នុង​ចំណោម​មេ‌ទ័ព​ទាំង​បី​រូប។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។


«ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​អង្គុយ​ស្ងៀម​ដូច្នេះ ចូរ​ប្រមែ‌ប្រមូល​គ្នា​មក ពួក​យើង​នឹង​ទៅ​ទីក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ហើយ​សម្ងំ​ចាំ​ស្លាប់​នៅ​ទី​នោះ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ធ្វើ​ឲ្យ​យើង​វិនាស ព្រះអង្គ​ឲ្យ​យើង​ផឹក​ទឹក​ដែល​មាន​ពិស‌ពុល ព្រោះ​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់‌វង្ស​ត​ទៅ​មុខ​ឡើយ។


លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់​ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម