Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 3:39 - អាល់គីតាប

39 ទោះ​បី​អុលឡោះ​បាន​តែង​តាំង​ខ្ញុំ ជា​ស្តេច​ក្តី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូ‌យ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូមអុលឡោះ‌តាអាឡា​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង​ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ទោះ​បី​ព្រះ‌ជាម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក​ខ្ញុំ​ជា​ស្ដេច​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ទន់​ខ្សោយ​ដែរ។ រីឯ​កូនៗ​របស់​អ្នក​ស្រី​សេរូយ៉ា គេ​កាច​ជាង​ខ្ញុំ។ ដូច្នេះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មនុស្ស​អាក្រក់ តាម​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ហើយ​នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង‌ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 3:39
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ប្រាប់​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្តាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្តី​បន្ទោស​គាត់​ឡើយ!»។


បន្ទាប់​មក សូម​អ្នក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់​ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​អុលឡោះ​ដាក់​ទោស​យើង​ចុះ”»។


ប៉ុន្តែ ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់​ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូ‌យ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្តេច​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​វិញ​ហើយ!»។


ស្តេច​ទត​បាន​បញ្ជា​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ដឹង​ទេ​ថា ថ្ងៃ​នេះ អ៊ីស្រ‌អែល​បាត់​បង់​វរជន​ម្នាក់ ដែល​ជា​មេ​ដឹក​នាំ​ដ៏​សំខាន់!


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​បំណុល​ឈាម​នេះ​ធ្លាក់​ទៅ​លើ​លោក​យ៉ូអាប់ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​សុចរិត​ពីរ​នាក់​ដែល​ល្អ​ជាង​គាត់ ដោយ​មិន​ឲ្យ​ស្តេច​ទត​ជា​បិតា​របស់​យើង​ជ្រាប គឺ​គាត់​បាន​សម្លាប់​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ជា​មេ‌ទ័ព​អ៊ីស្រ‌អែល និង​លោក​អម៉ា‌សា ជា​កូន​របស់​លោក​យេធើ​ជា មេ‌ទ័ព​យូដា​ដោយ​មុខ​ដាវ។


ឥឡូវ​នេះ កុំ​លើក‌លែង​ទោស​ឲ្យ​គេ​ឡើយ។ កូន​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ដូច្នេះ កូន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​ចំពោះ​គេ ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក៏​ដោយ ក៏​ត្រូវ​ប្រហារ​ជីវិត​គេ​ដែរ»។


ស្តេច​ទត​គិត​ថា៖ «ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធន៍​ផង រីឯ​ដំណាក់​ដែល​សង់​ជូនអុលឡោះ‌តាអាឡា ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​កូន​របស់​យើង»។ ស្តេច​ទត​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្តេច​ស្លាប់។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «អុលឡោះ​បាន​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​តែ​ម្នាក់​គត់​ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ​ធេង​ណាស់ ដ្បិត​ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់។


មនុស្ស​ពាល និង​មនុស្ស​មិន​បាន​ការ បាន​ចូល​ដៃ​ជា​មួយ​ស្តេច​យេរ៉ូ‌បោម ហើយ​ពួក​គេ​មាន​ប្រៀប​លើ​ស្តេច​រេហូ‌បោម ជា​បុត្រ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ ស្តេច​រេហូ‌បោម​នៅ​ក្មេង​ខ្ចី ខ្វះ​បទ​ពិសោធន៍ ពុំ​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ទេ។


រាល់​ព្រឹក ខ្ញុំ​បំបិទ​មាត់​មនុស្ស​អាក្រក់ ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក ខ្ញុំ​ដក​ពួក​ទុច្ចរិត ចេញ​ពី​ទីក្រុង​របស់​អុលឡោះ‌តាអាឡា។


សូម​ដាក់​ទោស​អ្នក​ទាំង​នោះ ឲ្យ​សម​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត និង​ល្បិច​កិច្ច‌កល​របស់​គេ សូម​ដាក់​ទោស​គេ​សម​នឹង​ស្នា‌ដៃ​របស់​ខ្លួន សូម​ឲ្យ​គេ​ទទួល​ផល​សម​នឹង​ទោស​របស់​ខ្លួន


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


អំពើ​ទុច្ចរិត​ដែល​គេ​ប្រព្រឹត្ត នឹង​ធ្លាក់​មក​លើ​ក្បាល​គេ​វិញ អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​លលាដ៍​ក្បាល​គេ​វិញ​ដែរ។


ទ្រង់​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ពាល តែ​ទ្រង់​នឹង​លើក​មុខ​មនុស្ស​សុចរិត​ឡើង​ ។


អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​នៅ​លើ​រាជ្យ‌បល្ល័ង្ក គាត់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។


បើ​ស្ដេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​ជា​មុន​សិន។


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


ត្រូវ​ជម្រាប​ស្ដេច​ថា សូម​ស្តេច​កុំ​ខ្វល់​ចិត្ត កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! សូម​កុំ​តក់‌ស្លុត នៅ​ចំពោះ​កំហឹង​របស់ ស្ដេច​រេស៊ីន និង​ពួក​ស៊ីរី ព្រម​ទាំង​ស្ដេច​ពេកា​ឲ្យ​សោះ។ ស្ដេច​ទាំង​ពីរ​នេះ​ប្រៀប​បាន​នឹង​កន្ទុយ​អុស ដែល​ហុយ​ផ្សែង ជិត​រលត់។


ស្តេច​សេដេ‌គា​តប​ថា៖ «គាត់​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ស្រាប់​ហើយ ខ្ញុំ​ជា​ស្ដេច​មែន តែ​ខ្ញុំ​ពុំ​អាច​ឃាត់​អស់​លោក​បាន​ទេ»។


ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​បាន​គោរព​បម្រើ​ទ្រង់​ដោយ​ចិត្ត​ព្យាយាម»។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ដូច្នេះ​ទេ បាន​សេចក្តី​ថា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណងអុលឡោះ‌តាអាឡា ហើយ​អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​មិន​ខាន។


ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​អុលឡោះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។


លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ អ៊ីសា‌ជាអម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ​នោះ ជា​មិន​ខាន។


អុលឡោះ​ក៏​បាន​ដាក់​ទោស​អ្នក​ក្រុង​ស៊ីគែម​សម​នឹង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ដែរ គឺ​ស្រប​តាម​ពាក្យ​បណ្តាសា​របស់​លោក​យ៉ូថាម ជា​កូន​របស់​លោក​យេរូ‌បាល​បាន​ថ្លែង​ទាស់​នឹង​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម