ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 20:19 - អាល់គីតាប

ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្តី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់ ក្នុង​ស្រុក​អ៊ីស្រ‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ​ត្រង់​នៅ​ស្រុក​អ៊ីស្រា‌អែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​មួយ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រា‌អែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មត៌ក​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្ដី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​ស្រុក​អ៊ីស្រា‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ‌ត្រង់​នៅ​ស្រុក​អ៊ីស្រាអែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​១ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី

សូមមើលជំពូក



២ សាំ‌យូ‌អែល 20:19
29 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ចូល​ទៅ​ជិត​អុលឡោះ ហើយ​បាន​សួរ​ថា៖ «តើ​អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?


ស្តេច​មុខ​ជា​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ និង​កូន ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​ចង់​បំផ្លាញ​យើង​ឲ្យ​បាត់​ពី​ទឹក​ដី ជា​កេរ‌មត៌ក​របស់​អុលឡោះ។


គាត់​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រ‌ដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ស្តេច និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ត្រូវ​វិនាស»។


ស្ត្រី​នោះ ពោល​បន្ត​ទៀត​ថា៖ «ពី​ដើម​គេ​មាន​ទម្លាប់​ពោល​ថា ត្រូវ​តែ​ពិគ្រោះ​គ្នា​ជា​មួយ​អ្នក​ក្រុង​អេបិល​សិន ទើប​កិច្ចការ​បាន​សម្រេច។


លោក​យ៉ូអាប់​តប​ថា៖ «ទេ! ខ្ញុំ​គ្មាន​បំណង​នឹង​កំទេច ឬ​បំផ្លាញ​ក្រុង​នេះ​ទាល់​តែ​សោះ។


ស្តេច​ទត​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់អុលឡោះ‌តាអាឡា»។


ទ្រង់​បាន​ញែក​យើង​ខ្ញុំ ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់ ដូច​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​នាំ​ដូន‌តា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។


ដើម្បី​ឲ្យ​ខ្ញុំ​ឃើញ​សុភ‌មង្គល របស់​ប្រជា‌ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស ឲ្យ​ខ្ញុំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង​ជា​ខ្លាំង​មក​លើ​យើង ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន


មាន​សុភ‌មង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​អុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្លួន! មាន​សុភ‌មង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ទ្រង់​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់!​ ។


ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​យ៉ាកកូប គឺ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់។


ក្រុង​ស៊ីយ៉ូន​ពោល​ថា: នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លេប និង​កំទេច​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​ប្រៀប​បាន​នឹង​ចាន​គ្មាន​អាហារ ស្ដេច​នេះ​ប្រៀប​បាន​នឹង​នាគ​ដែល​លេប​ខ្ញុំ ស្ដេច​នេះ​ត្របាក់​លេប​អ្វីៗ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខ្ញុំ រួច​ខ្ជាក់​ខ្ញុំ​ចោល។


យើង​នឹង​ដាក់​ទោស​បាល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​បាប៊ី‌ឡូន អ្វីៗ​ដែល​វា​លេប​ចូល​ទៅ​នោះ យើង​នឹង​ទាញ​ចេញ​មក​វិញ ប្រជា‌ជាតិ​ទាំង‌ឡាយ​លែង​លើក​គ្នា ទៅ​រក​ព្រះ​នោះ​ទៀត​ហើយ រីឯ​កំពែង​ក្រុង​បាប៊ី‌ឡូន​ក៏​រលំ​ដែរ។


ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា “យើង​បាន​ត្របាក់​លេប​វា​ហើយ! ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”


អុលឡោះ​បាន​កំទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន របស់​យ៉ាកកូប ដោយ​ឥត​ត្រា​ប្រណី។ ក្នុង​ពេល​ទ្រង់​ខឹង ទ្រង់​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។ ទ្រង់​បាន​បន្ទាប​បន្ថោក​នគរ និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។


អុលឡោះ​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ ទ្រង់​លេប​បំបាត់​អ៊ីស្រ‌អែល ទ្រង់​លេប​បំបាត់​វិមាន ទ្រង់​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។


ហើយ​លេប​ពួក​គេ ព្រម​ទាំង​ក្រុម​គ្រួសារ ជា​មួយ​ក្រុម​គ្រួសារ​របស់​លោក​កូរេ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ​ដែរ។


ពេល​នោះ​ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហាសិប​នាក់​ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។


នៅ​ពេល​រូប​កាយ​ដែល​តែងតែ​រលួយ​នេះ​បាន​ទទួល​ភាព​មិន​ចេះ​រលួយ ហើយ​នៅ​ពេល​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ បាន​ទទួល​ភាព​អមតៈ​ហើយ​នោះ បន្ទូល​នៃ​អុលឡោះ​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នឹង​បាន​សម្រេច​គឺ​ថាៈ «ជ័យ‌ជំនះ​បាន​បំបាត់​មច្ចុរាជ​ចោល​ហើយ!


ពេល​ស្ថិត​នៅ​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ យើង​តែងតែ​ត្អូញ‌ត្អែរ និង​ពិបាក​ចិត្ដ។ យើង​មិន​ចង់​ដោះ​រូប​កាយ​នេះ​ចោល​ទេ គឺ​ចង់​ពាក់​រូប​កាយ​ថ្មី​ពី​លើ​ថែម​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វីៗ​ដែល​តែងតែ​ស្លាប់​នេះ។


«ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។


អុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ៊ីស្រ‌អែល ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​ជ្រើស​រើស​កូន​ចៅ​យ៉ាកកូប ទុក​ជា​ចំណែក​មត៌ក​របស់​ទ្រង់​ផ្ទាល់។


ត្រូវ​សូម‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ដ គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​អស់​ពី​ចិត្ដ និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។


ប្រជា‌ជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រ‌អែល គ្មាន​អ្នក​ដឹក​នាំ​ទេ រហូត​ទាល់​តែ​អុលឡោះ​ឲ្យ​ដេបូ‌រ៉ា​ខ្ញុំ​នេះ ក្រោក​ឡើង គឺ​ឲ្យ​ខ្ញុំ​ក្រោក​ឡើង ធ្វើ​ជា​ម្តាយ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។


សូម​ស្តេច​មេត្តា​ស្តាប់​ពាក្យ​ខ្ញុំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើអុលឡោះ‌តាអាឡា​ជំរុញ​ស្តេច​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ខ្ញុំ នោះ​សូមអុលឡោះ‌តាអាឡា​ទទួល​យក​ជំនូន​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ស្តេច​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្តាសា​នៅ​ចំពោះអុលឡោះ‌តាអាឡា ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្តេញ​ខ្ញុំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ខ្ញុំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត