Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 20:10 - អាល់គីតាប

10 «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មុន​ពេល​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​ច្បាំង​យក​ក្រុង​នោះ ត្រូវ​ប្រកាស​សន្ដិភាព​ដល់​អ្នក​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 «ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កាល​ណា​ឯង​ចូល​ទៅ​ជិត រៀប​នឹង​ច្បាំង​នឹង​ទី​ក្រុង​ណា នោះ​ត្រូវ​ប្រកាស​ប្រាប់​សេចក្ដី​មេត្រី​ដល់​គេ​ជា​មុន

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 20:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!


គាត់​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម គាត់​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ គាត់​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ គាត់​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។


អុលឡោះ​បាន​ប្រទាន​បន្ទូល​មក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដោយ​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ដ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស គឺ​អ៊ីសា​នេះ​ហើយ ដែល​ជា​អម្ចាស់​លើ​មនុស្ស​ទាំង​អស់។


ការ​ទាំង​នេះ​កើត​មក​ពី​អុលឡោះ ដែល​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ ដោយ‌សារ​អាល់ម៉ា‌ហ្សៀស ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខ‌ងារ​សំរុះ‌សំរួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​អុលឡោះ​វិញ​ដែរ។


អ៊ីសា​បាន​មក «ទាំង​នាំ​ដំណឹង‌ល្អ​អំពី​សន្ដិភាព​មក​ឲ្យ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្ដិភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»។


«ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ ពី​វាល​រហោ‌ស្ថាន​ក្តេម៉ូត ឲ្យ​ទៅ​ជួប​ស្តេច​ស៊ីហុន ជា​ស្តេច​ក្រុង​ហែស‌បូន ដើម្បី​ជម្រាប​ស្តេច​ដោយ​សំរួល គឺ​ខ្ញុំ​ឲ្យ​គេ​ប្រាប់​ថា:


ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។


ពេល​មេ‌ទ័ព​និយាយ​បែប​នេះ ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។


លោក​យែបថា បាន​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​សួរ​ស្តេច​នៃ​ជន‌ជាតិ​អាំម៉ូន​ថា៖ «តើ​យើង​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​ស្តេច​លើក​ទ័ព​មក​វាយ​ស្រុក​ខ្ញុំ​ដូច្នេះ?»។


បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​ពុន‌យ៉ាមីន​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន​នោះ​ថា អ៊ីស្រ‌អែល​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម