Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ​ត្រង់​នៅ​ស្រុក​អ៊ីស្រា‌អែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​មួយ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រា‌អែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មត៌ក​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្ដី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់​ក្នុង​ស្រុក​អ៊ីស្រា‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់​ព្រះ‌អម្ចាស់​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ‌ត្រង់​នៅ​ស្រុក​អ៊ីស្រាអែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​១ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រាអែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ធ្វើ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្រុង​របស់​យើង​ខ្ញុំ​ជា​ក្រុង​មួយ​ចង់​បាន​តែ​សេចក្តី​សុខ និង​ស្មោះ​ត្រង់​ជាង​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។ រីឯ​លោក​វិញ លោក​ចង់​បំផ្លាញ​ក្រុង​នេះ ដែល​ជា​ក្រុង​ដ៏​សំខាន់ ក្នុង​ស្រុក​អ៊ីស្រ‌អែល! ហេតុ​អ្វី​បាន​ជា​លោក​ចង់​បំផ្លាញ​ក្រុង​ជា​មត៌ក​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:19
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​អ័ប្រា‌ហាំ​ចូល​ទៅ​ជិត ហើយ​ទូល​ថា៖ «តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឬ?


ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ និង​កូន​ខ្ញុំ​ម្ចាស់ ឲ្យ​បាត់​ពី​មត៌ក​នៃ​ព្រះ​ទៅ​ផង


ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា "នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ត្រូវ​វិនាស​បាត់"»។


នោះ​នាង​និយាយ​ថា៖ «កាល​ដើម​ដំបូង​គេ​ធ្លាប់​ពោល​ថា "ឲ្យ​គេ​ទៅ​ស៊ើប​សួរ​ពួក​ក្រុង​អេបិល​សិន" ធ្វើ​ដូច្នោះ​ទើប​ពួក​គេ​សម្រេច​កិច្ច‌ការ​បាន។


យ៉ូអាប់​ឆ្លើយ​តប​ថា៖ «សូម​ឲ្យ​បំណង​ចង់​លេប​បំបាត់ និង​បំផ្លាញ បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ គឺ​ឲ្យ​បាន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ។


ព្រះបាទ​ដាវីឌ​បាន​សួរ​ពួក​គីបៀន​ថា៖ «តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា?»


ដ្បិត ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ញែក​គេ​ចេញ​ពី​អស់​ទាំង​សាសន៍​នៅ​ផែនដី ទុក​សម្រាប់​ជា​មត៌ក​របស់​ព្រះ‌អង្គ​ហើយ ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ពី​ពេល​ព្រះ‌អង្គ​បាន​នាំ​បុព្វ‌បុរស​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។


ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។


នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន នៅ​ពេល​កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង


មាន​ពរ​ហើយ ជាតិ​សាសន៍​ណា ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស ទុក​ជា​មត៌ក​របស់​ព្រះ‌អង្គ!


ព្រះ‌អង្គ​បាន​យក​លោក ចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មត៌ក​របស់​ព្រះ‌អង្គ។


នេប៊ូក្នេសាជា​ស្តេច​បាប៊ីឡូន​បាន​ស៊ី​បង្ហិន​ខ្ញុំ បាន​ទាំង​ជាន់​ឈ្លី បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ភាជនៈ​ទទេ បាន​លេប​ខ្ញុំ ដូច​ជា​សត្វ​សម្បើម ក៏​បាន​បំពេញ​ផ្ទៃ ដោយ​របស់​ទាំង​ប៉ុន្មាន ដែល​គាប់​ចិត្ត​ខ្ញុំ ហើយ​បាន​បោះ​ខ្ញុំ​ចេញ​ទៅ​ក្រៅ។


យើង​នឹង​ធ្វើ​ទោស​ដល់​ព្រះ‌បាល នៅ​ស្រុក​បាប៊ីឡូន ហើយ​ធ្វើ​ឲ្យ​របស់​ទាំង​ប៉ុន្មាន ដែល​វា​បាន​លេប​ទៅ ចេញ​ពី​មាត់​មក​វិញ នោះ​អស់​ទាំង​សាសន៍​នឹង​លែង​ទៅ​ជា​ហូរ‌ហែ​រក​វា​ទៀត ហើយ​កំផែង​នៃ​ក្រុង​បាប៊ីឡូន​នឹង​រលំ​ចុះ។


ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​នាង បានហា​មាត់​ធំ​ដាក់​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​សង្កៀត​ធ្មេញ ដោយ​ពាក្យ​ថា «យើង​បាន​លេប​វា​បាត់​ហើយ ពិត​ប្រាកដ​ជា​ថ្ងៃ​នេះ​ហើយ ជា​ថ្ងៃ​ដែល​យើង​សង្ឃឹម​ចង់​បាន​នោះ ឥឡូវ​បាន​ប្រទះ បាន​ឃើញ​ហើយ!»។


ព្រះ‌អម្ចាស់​បាន​លេប​ទី​លំ‌នៅ​របស់​យ៉ាកុប​បាត់​អស់ ឥត​មាន​ប្រណី​ឡើយ ក្នុង​គ្រា​ដែល​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ ព្រះ‌អង្គ​បាន​រំលំ​ទី​មាំ‌មួនទាំងប៉ុន្មាន​របស់​កូន​ស្រី​យូដា ព្រះ‌អង្គ​បាន​ពង្រាប​ទី​ទាំង​នោះ​ដល់​ដី ទាំង​បន្ទាប‌បន្ថោក​ទាំង​នគរ និង​ពួក​ចៅ‌ហ្វាយ​ផង។


ព្រះ‌អម្ចាស់​ត្រឡប់​ដូច​ជា​ខ្មាំង​សត្រូវ ហើយ​បាន​លេប​អ៊ីស្រា‌អែល​បាត់​ទៅ ព្រះ‌អង្គ​បាន​លេប​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បំផ្លាញ​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន ព្រម​ទាំង​ចម្រើន​ការ​សោក‌សៅ និង​ការ​យំ​ទួញ​ក្នុងពួក​កូន​ស្រី​យូដា​ជា​ច្រើន​ឡើង។


គឺ​ដី​ហា​ឡើង រួច​លេប​ពួកគេ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក‌គេ និង​អស់​អ្នក​ដែល​ជា​របស់​កូរេ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ​អស់​ទៅ។


ហើយ​ដី​បាន​ហា​ឡើង ហើយ​ស្រូប​ពួកគេ​ជា‌មួយ​កូរេ នៅ​ពេល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ភ្លើង​ក៏​លេប​ត្របាក់​មនុស្ស​ពីរ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នោះ​បាន​ត្រឡប់​ជា​ការ​ព្រមាន​ដល់​ប្រជាជន។


នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»


ពេល​យើង​នៅ​ក្នុង​ជម្រក​នេះ​នៅ​ឡើយ យើង​ថ្ងូរ​ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ព្រោះ​យើង​មិន​ចង់​ដោះ​សម្លៀក​បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក​ពាក់​តទៅ​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វី​ដែល​តែង​តែ​ស្លាប់​នេះ​វិញ។


មុន​ពេល​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​ច្បាំង​យក​ក្រុង​នោះ ត្រូវ​ប្រកាស​សន្ដិភាព​ដល់​អ្នក​ក្រុង​នោះ។


ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា គឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​លោក​យ៉ាកុប​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ។


សម្រាប់​ស្តេច និង​អ្នក​កាន់​អំណាច​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដោយ​សុខ​សាន្ត និងស្ងប់​ស្ងាត់ ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ ហើយ​មាន​ជីវិត​ថ្លៃ​ថ្នូរគ្រប់​ជំពូក។


ពួក​អ្នក​ភូមិ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​នៅ​ស្ងាត់​ច្រៀប គឺ​គេ​នៅ​ស្ងាត់​ច្រៀប រហូត​ទាល់​តែ​ខ្ញុំ​ក្រោក​ឡើង គឺ​ខ្ញុំ​ដេបូរ៉ា​នេះ ក្រោក​ឡើង​ធ្វើ​ជា​ម្តាយ​នៃ​ពួក​អ៊ីស្រា‌អែល។


លោក​សាំយូ‌អែល​បាន​យក​ប្រេង​មួយ​ដប ហើយ​ចាក់​លើ​ក្បាល​លោក​សូល រួច​ថើប​គាត់​ដោយពោល​ថា៖ «តើ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ទេ​ឬ? អ្នក​នឹង​គ្រប់​គ្រង​លើ​ប្រជា​រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នឹង​សង្គ្រោះ​គេ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ​វិញ ទី​សម្គាល់នេះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​ពិត​ជា​បាន​តែង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មែន។


សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ​សណ្តាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បន្តិច ប្រសិន‌បើ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ទ្រង់​ទទួល​តង្វាយ​មួយ​ចុះ តែ​បើ​ជា​ពួក​មនុស្ស​ទេ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មត៌ក​របស់​ព្រះ‌យេហូវ៉ា​ហើយ ដោយ​ថា "ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម