ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 6:27 - អាល់គីតាប

សូម​ទ្រង់​ដែល​នៅ​សូរ៉កា​ស្តាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ទ្រង់ គឺ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ទ្រង់ គឺ​ស្រុក​ដែល​ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទុក​ជា​កេរ‌មត៌ក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ជា​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​បង្រៀន​ឲ្យ​គេ​ដឹង​ផ្លូវ​ណា​ល្អ ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះ‌អង្គ ដែល​បាន​ប្រទាន​មក​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទុក​ជា​មត៌ក​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​បាន​រួច​ពី​បាប​ផង។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ស្រុក​របស់​ព្រះអង្គ គឺ​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​កេរ‌មត៌ក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​ចំពោះ​អំពើ​បាប របស់​ពួក​អ្នក​បំរើ​ទ្រង់ គឺ​ជា​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​ទ្រង់ ដោយ​បង្រៀន​ឲ្យ​គេ​ដឹង​ផ្លូវ​ល្អ​ណា ដែល​ត្រូវ​ដើរ រួច​សូម​បង្អុរ​ភ្លៀង ឲ្យ​មក​លើ​ស្រុក​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​រាស្ត្រ​ទ្រង់​ទុក​ជា​មរដក​ផង។

សូមមើលជំពូក



២ របា‌ក្សត្រ 6:27
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ប្រជា‌រាស្ត្រ​ដែល​ជា​កម្ម‌សិទ្ធិ​របស់​យើង​ផ្ទាល់ ហើយ​ប្រសិន​បើ​គេ​បោះ​បង់​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន យើង​នឹង​ស្តាប់​គេ​ពី​សូរ៉កា យើង​នឹង​លើក‌លែង​ទោស​គេ​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ប្រោស​ស្រុក​គេ​ឲ្យ​បាន​ជា​ផង។


អុលឡោះ‌តាអាឡា​អើយ សូម​បង្រៀន​ឲ្យ​ខ្ញុំ ស្គាល់​ហ៊ូកុំ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។


អ្នក​ណា​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បង្ហាញ ឲ្យ​មនុស្ស​បាប​ស្គាល់​មាគ៌ា​ដែល​គេ​ត្រូវ​ដើរ។


ឱ​អុលឡោះ​អើយ! ទ្រង់​បាន​ប្រោស​ប្រទាន​ភ្លៀង​ដ៏​ត្រជាក់‌ត្រជុំ មក​លើ​ទឹក​ដី​ដ៏​ហួត‌ហែង​របស់​ទ្រង់ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ បាន​រស់​រាន​ឡើង​វិញ។


ឱ​អុលឡោះ‌តាអាឡា​អើយ អ្នក​ណា​មាន​ទ្រង់​រំលឹក​ដាស់‌តឿន ហើយ​យក​ហ៊ូកុំ​មក​ប្រៀន‌ប្រដៅ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។


ក្នុង​ចំណោម​ព្រះ​ដ៏​ឥត​បាន​ការ​របស់ ប្រជា‌ជាតិ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​អាច​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​បាន​ទេ! សូម្បី​តែ​មេឃ​ផ្ទាល់ ក៏​មិន​អាច​បង្អុរ​ភ្លៀង​ចុះ​មក​បាន​ដែរ។ ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ មាន​តែ​ទ្រង់​ទេ​ដែល​អាច​បង្អុរ​ភ្លៀង​បាន យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ ត្បិត​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មក​ពី​ទ្រង់។


សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​អំពើ​ដែល​យើង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត»។


គេ​ពុំ​ព្រម​រិះ‌គិត​ក្នុង​ចិត្ត​ថា “ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។ ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យើង តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ ហើយ​ទ្រង់​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។


យើង​នឹង​ឲ្យ​ពរ​ពួក​គេ ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ភ្នំ​របស់​យើង ហើយ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល ជា​ភ្លៀង​ដែល​នាំ​ពរ​មក​ជា​មួយ​ផង។


«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ! ទ្រង់​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ ដូច​កាល​ពី​មុន​ដែរ។


ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​ម្ចាស់​របស់ យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ហ៊ូកុំ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ចូរ​ទូរអា​សូមអុលឡោះ‌តាអាឡា​ប្រទាន ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ! អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ ទ្រង់​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌ ទ្រង់​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់ នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។


ក្នុង​គីតាប​ណាពី មាន​ចែង​ទុក​មក​ថា “អុលឡោះ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​អុលឡោះ​ជា​បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ទ្រង់ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។