Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 4:2 - អាល់គីតាប

2 ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​ម្ចាស់​របស់ យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ហ៊ូកុំ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា «ចូរ​មក យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ព្រះ‌អង្គ​នឹង​បង្រៀន​យើង​រាល់​គ្នា​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ព្រះ‌អង្គ» ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់ លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​សាសន៍​ជា​ច្រើន​នឹង​ទៅ​ដោយ​ពាក្យ​ថា ចូរ​មក យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​ឲ្យ​យើង​រាល់​គ្នា​ស្គាល់​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​ច្រក​របស់​ទ្រង់ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ផ្សាយ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ គឺ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង




មីកា 4:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អំណាច របស់​ស្តេច លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ! សូម​ស្តេច​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!


អ្នក​ណា​មាន​កិរិយា​មារ‌យាទ ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!។


ខ្ញុំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ទ្រង់ ឥត​ឈប់​ឡើយ ដ្បិត​ទ្រង់​បាន​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​ហ៊ូកុំ​របស់​ទ្រង់។


ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ដំណាក់​របស់​អុលឡោះ‌តាអាឡា!។


អ្នក​ណា​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ទ្រង់​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​អុលឡោះ ជា​ម្ចាស់​របស់​យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


យើង​ជាអុលឡោះ‌តាអាឡា​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។


នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​ទូរអា យើង​នឹង​ទទួល​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ​ដែល​គេ​យក​មក ជូន​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​ទូរអា។


បន្តិច​ទៀត ពួក​អ្នក​យាម​នឹង​ស្រែក នៅ​លើ​ភ្នំ​អេប្រាអ៊ីម​ថា: “ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង!”»


សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ដែល​យើង​ខ្ញុំ​ត្រូវ​ដើរ និង​អំពើ​ដែល​យើង​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត»។


យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់អុលឡោះ‌តាអាឡា ឲ្យ​បាន​ច្បាស់ ទ្រង់​ប្រាកដ​ជា​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ទ្រង់​នឹង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។


ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ស្តេច ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ។


«នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជាអុលឡោះ‌តាអាឡា ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។


គាត់​នឹង​យក​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម គាត់​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ គាត់​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ គាត់​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។


ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ​ប្រកាស​ដំណឹង‌ល្អ​នៅ​គ្រប់​ទី​កន្លែង។ អ៊ីសា‌ជាអម្ចាស់​ធ្វើ​ការ​រួម​ជា​មួយ​គេ ទាំង​បញ្ជាក់​បន្ទូល​របស់​អុលឡោះ​ដោយ​សំដែង​ទី​សំគាល់​ផ្សេងៗ​ជាប់​ជា​មួយ​ផង។]


អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​នាម​ខ្ញុំ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។


ក្នុង​គីតាប​ណាពី មាន​ចែង​ទុក​មក​ថា “អុលឡោះ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​អុលឡោះ​ជា​បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ទ្រង់ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។


អ្នក​ដែល​ចង់​ធ្វើ​តាម​បំណង​របស់​អុលឡោះ​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មក​ពី​អុលឡោះ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។


ប៉ុន្ដែ អ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​មួយ គឺ​អំណាច​នៃ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​ជំអាត់​ខាង​មុខ​ទៀត។


អុលឡោះ​សំដែង​អំណាច​នៃ​ទី​សំគាល់ និង​ការ​អស្ចារ្យ ទ្រង់​សំដែង​អំណាច​របស់​រស‌អុលឡោះ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសា‌ឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន។


«នេះ​ជា​បទ​បញ្ជា គឺ​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម